ហ្គាហ្សា៖ នៅថ្ងៃសុក្រនេះ អ៊ីស្រាអ៊ែល បានបើកការវាយប្រហារ តាមផ្លូវអាកាសទៅលើតំបន់ហ្គាហ្សា ខណៈដែលការចចារគ្នាលើ បទឈប់បាញ់គ្នាជាមួយក្រុមហាម៉ាស់ បានបរាជ័យទៅមុខមិនរួច និងមានភាពតានតឹងកាន់តែ កើនឡើងនៅព្រំដែនភាគខាងជើងអ៊ីស្រាអ៊ែល ជាមួយនឹងប្រទេសលីបង់ ។
សាក្សីបានរាយការណ៍ឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាស នៅក្នុងតំបន់ផ្សេងៗគ្នានៃតំបន់ហ្គាហ្សា ស្ទ្រីប នៅពេលព្រឹក ពិសេសនៅតំបន់ភាគកណ្តាល ។
នៅមន្ទីរពេទ្យ Al-Aqsa Martyrs នៅភាគកណ្តាលនៃទីក្រុង Deir al-Balah គេប្រមូលយកសាកសព របស់ក្មេងប្រុសដែលមានអាយុ១១ឆ្នាំ ដែលបានស្លាប់នៅក្នុងអំឡុងពេល មានការផ្ទុះគ្រាប់បែកនៅជិតជំរំ Bureij ។
នៅថ្ងៃសុក្រនេះ យោធារបស់្តអ៊ីស្រាអ៊ែល បានឲ្យដឹងថា ប្រតិបត្តិការនៅតែបន្ត នៅភាគកណ្តាលនៃតំបន់ហ្គាហ្សា ដែលយន្តហោះចម្បំាងជាច្រើនគ្រឿង បានបើកការវាយលុកទៅលើ រចនាសម្ព័ន្ធនៅតំបន់ហ្គាហ្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា