បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT មេដឹកនាំនៃក្រុមប្រទេស ទាំងប្រាំពីរឬG7 បានទាមទារឱ្យរុស្ស៊ី បង់ប្រាក់ចំនួន៤៨៦ ពាន់លានដុល្លារដល់ អ៊ុយក្រែន ក្នុងការខូចខាត ដែលត្រូវបានចោទប្រកាន់ ដោយជម្លោះដែលកំពុងបន្ត នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត G7 របស់ខ្លួន ដូចជា ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន បានបង្ហាញថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីនឹងនៅជាប់គាំងរហូតដល់ទីក្រុងម៉ូស្គូបញ្ចប់ជម្លោះ និងទូទាត់សំណង។
មកទល់ពេលនេះប្រទេសលោកខាងលិច បានបង្កកប្រាក់ប្រហែល៣០០ ពាន់លានដុល្លាររួចហើយនៅក្នុង មូលនិធិអធិបតេយ្យភាពរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ G7 ដែលចេញផ្សាយ ដោយសេតវិមានបានបញ្ជាក់បែបនេះ ថា៖ ស្ស៊ីត្រូវតែបញ្ចប់សង្រ្គាមឈ្លានពាន ខុសច្បាប់របស់ខ្លួន ហើយបង់ថ្លៃខូចខាតដែលវាបានបង្កឡើង ដល់អ៊ុយក្រែនដែលការខូចខាតទាំងនេះឥឡូវមានលើសពី ៤៨៦ពាន់លានដុល្លារ រួចទៅហើយនេះបើយោងតាមការជួយ គណនាដោយធនាគារពិភពលោក។
ក្រុមនេះបានប្រកាសថា ៖ក្នុងគោលបំណងជួយដល់តម្រូវការបច្ចុប្បន្ន និងអនាគតរបស់អ៊ុយក្រែន ក្នុងការប្រឈមមុខនឹងការការពារដ៏យូរប្រឆាំងនឹងរុស្ស៊ីហើយ G7 នឹងចាប់ផ្តើម ក្នុងការបង្កើនល្បឿនប្រាក់ចំណូលវិសាមញ្ញ (ERA) ប្រាក់កម្ចី សម្រាប់ ទីក្រុងគៀវ ហើយនឹងមានប្រហែល ជា៥០ពាន់លានដុល្លារទៀត ក្នុងការផ្តល់មូលនិធិបន្ថែម ដល់អ៊ុយក្រែននៅចុងឆ្នាំនេះ ៕
ប្រែសម្រួល៖ស៊ុនលី