បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Donald Trump បាននិយាយថា អន្តរាគមន៍របស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបង្កឡើងដោយវោហាសាស្ត្រ ដែលមិនមានភាពទទួលខុសត្រូវ និងបង្កហេតុរបស់ប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋបាលរបស់លោកអំពីក្រុងគៀវ ចូលរួមជាមួយអង្គការណាតូ។
លោក Trump ដែលកំពុងស្វែងរកការ ប្រកួតឡើងវិញជាមួយលោក Biden សម្រាប់តំណែងជាប្រធានាធិបតីក្នុងខែវិច្ឆិកា បានធ្វើការអត្ថាធិប្បាយ ក្នុងអំឡុងពេលការសន្ទនាស្តីពីគោលនយោបាយការបរទេសជាមួយ នឹងសហម្ចាស់កម្មវិធីផតឃែស្ថ ដែលមានឈ្មោះAll-Inរបស់ លោក David Sacks កាលពីថ្ងៃព្រហស្បតិ៍។
លោក Trump បាននិយាយថា អស់រយៈពេល២០ឆ្នាំមកនេះ ខ្ញុំបានលឺថាប្រសិនបើអ៊ុយក្រែន ចូលទៅក្នុងអង្គការណាតូវាគឺជា បញ្ហាពិតប្រាកដសម្រាប់រុស្ស៊ី ហើយខ្ញុំបានឮវាជាយូរមកហើយដែលខ្ញុំគិតថា នោះពិតជាមូលហេតុដែលសង្រ្គាមនេះបានចាប់ផ្តើម។
បេក្ខភាពប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋបានចង្អុលបង្ហាញថា មិនមានការនិយាយស្តីអំពី ជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន នៅពេលដែលគាត់នៅក្នុងសេតវិមាន ប៉ុន្តែភ្លាមៗនៅពេលដែលលោក Biden ជំនួសគាត់ អ្វីៗចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺនតែម្តង។
លោក Putin បានចង្អុលជាពិសេសទៅសេចក្តីថ្លែងការណ៍ របស់លោកខាងលិចអំពីសមាជិកភាព ដែលអាចកើតមានរបស់អ៊ុយក្រែន នៅក្នុងប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលជាការគំរាមកំហែងផ្នែកសន្តិសុខ ដែលទីក្រុងម៉ូស្គូមិនអាចព្រងើយកន្តើយ បានហើយដែលក្នុងនោះបញ្ហាអព្យាក្រឹតភាព របស់អ៊ុយក្រែនគឺជាលក្ខខណ្ឌមួយគត់ ក្នុងចំណោមលក្ខខណ្ឌរុស្ស៊ីដែលមិនអាចចរចា បានផ្សេងទផតសម្រាប់បញ្ចប់ជម្លោះ ៕
ប្រែសម្រួល៖ ស៊ុន លី