ព័ត៌មានអន្តរជាតិ

រុស្ស៊ី ត្រៀមដំណើរការផលិត និងដាក់ពង្រាយមីស៊ីល បាញ់ចំងាយមធ្យមរបស់ខ្លួនឡើងវិញ

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ីអាចបន្តការផលិតឡើងវិញ និងការដាក់ពង្រាយជាសាកល នៃមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីដែលមាន មូលដ្ឋានលើដីនោះឡើងវិញ។

អាវុធប្រភេទនេះ ដើមឡើយត្រូវបានកម្រិតដោយសន្ធិសញ្ញា កងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលបានដួលរលំនៅឆ្នាំ ២០១៩ ប៉ុន្តែរុស្ស៊ីបានជ្រើសរើសមិនផលិត ឬដាក់ពង្រាយអាវុធបែបនេះ សូម្បីតែបន្ទាប់ពីការដួលរលំ នៃកិច្ចព្រមព្រៀងស្នូល ជាមួយសហរដ្ឋអាមេរិកក៏ដោយ។

លោកប្រធានាធិបតីរុស្សី ទោះជាយ៉ាងណាបានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃសុក្រក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយសមាជិកអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេស។ សកម្មភាពអរិភាពរបស់អាមេរិកនៅពេលនេះ តម្រូវឱ្យទីក្រុងមូស្គូពិនិត្យមើលឡើងវិញ នូវគោលជំហររបស់ខ្លួនលើអាវុធ ដែលអាចមានឥទ្ធិពលលើ INF ឡើងវិញ។

លោក Putin បាននិយាយថា ថ្ងៃនេះ យើងនឹងពិនិត្យមើលឡើងវិញ នូវជំហានដែលរុស្ស៊ីគួរតែអនុវត្តទាក់ទងនឹង ការផ្អាកជាឯកតោភាគីលើការ ដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីដែលមាន មូលដ្ឋានលើដីទាំងនោះ។

លោក Putin បានបន្តថា ទីក្រុងមូស្គូបានរស់នៅដោយការ សន្យារបស់ខ្លួនក្នុងការ មិនផលិតមីស៊ីលទាំងនេះ ឬដាក់ពង្រាយ ដរាបណាសហរដ្ឋអាមេរិក មិនដាក់ពង្រាយប្រព័ន្ធបែបនេះ នៅគ្រប់ទីកន្លែងជុំវិញពិភពលោក បន្ទាប់ពីការដួលរលំនៃ សន្ធិសញ្ញាប៉ុន្តែជាក់ស្តែងស្ថានភាពនេះ បានផ្លាស់ប្តូរហើយអាមេរិកកំពុងដាក់ពង្រាយ វាស្ទើរគ្រប់ទីកន្លែងនៅក្រៅប្រទេសរបស់ពួកគេ ៕

ប្រែសម្រួល​​​៖ ស៊ុន លី

To Top