បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT Bild បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតរថយន្ត Ford របស់សហរដ្ឋអាមេរិក បានដាក់ការកាត់បន្ថយការគ្រប់គ្រង ដ៏សំខាន់នៅរោងចក្រអាល្លឺម៉ង់ របស់ខ្លួននៅទីក្រុង Cologne ក្រោមផែនការ រៀបចំរចនា សម្ព័ន្ធឡើងវិញ ដែលអាចមើលឃើញថា ក្រុមហ៊ុនរថយន្តយក្សនេះ នឹងចាកចេញ ពីប្រទេសនេះផង ដែរ នាពេលខាងមុខ។
យោងតាមកាសែតនេះ ការព្រួយបារម្ភនៅក្នុងអង្គភាព អាល្លឺម៉ង់របស់ខ្លួនកំពុងកើនឡើង បន្ទាប់ពីក្រុមហ៊ុន Ford បានប្រកាសថាមានតែ នាយកគ្រប់គ្រងបច្ចុប្បន្នចំនួន៤នាក់ក្នុងចំណោម១០ នាក់ប៉ុណ្ណោះដែលនឹង រក្សាតំណែងរបស់ពួកគេ។
ក្រុមហ៊ុនផលិតរថយន្តនេះបានចេញសេចក្តីថ្លែងការណ៍មួយថា៖ជាផ្នែកមួយនៃការផ្លាស់ប្តូរអាជីវកម្មនៅអឺរ៉ុប ក្រុមហ៊ុន Ford កំពុងសម្រួលដល់រចនាសម្ព័ន្ធរដ្ឋបាល និងការគ្រប់គ្រងរបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ និងទម្លាក់ការគ្រប់គ្រងរបស់ Ford-Werke GmbHហើយការងារនេះនឹងចាប់ផ្តើមមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២៤ សមាជិកអតិបរមាបួននាក់ នឹងបង្កើតការគ្រប់គ្រងថ្មីមួយ។
ប្រធានក្រុមប្រឹក្សាភិបាលលោក Kieran Cahill បានអះអាងថា ជំហានដ៏ធ្ងន់ធ្ងរគឺចាំបាច់ ដើម្បីសម្រួលដល់រចនាសម្ព័ន្ធរដ្ឋបាល និងការគ្រប់គ្រងរបស់ក្រុមហ៊ុន Ford នៅក្នុងប្រទេសអាល្លឺម៉ង់។
លោកបន្តថា៖ការផ្លាស់ប្តូរនេះ នឹងផ្តល់ឱ្យយើង នូវល្បឿននៃសកម្មភាពកាន់តែច្រើន និងអនុញ្ញាតឱ្យក្រុមគ្រប់គ្រង ផ្តោតទាំងស្រុងលើការងារប្រតិបត្តិការ របស់ខ្លួន និងដឹកនាំក្រុមហ៊ុន Ford ទៅកាន់អនាគតដ៏ជោគជ័យ៕
ប្រែសម្រួល៖ស៊ុនលី