ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ នៃសេដ្ឋកិច្ចចិន បាននាំមកនូវ កាលានុវត្តភាពថ្មី ដល់ក្រុមហ៊ុនពហុជាតិ

“ពួកយើងមានសុទិដ្ឋិនិយម ក្នុងរយៈពេលយូរ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។ ជឿជាក់ថា ស្របនឹងពេលដែលគោល នយោបាយកាន់តែច្រើន ត្រូវបានដាក់ចេញនិងអនុវត្ត សេដ្ឋកិច្ចចិននឹង រីកចម្រើនទៅរកភាពល្អប្រសើរ ហើយក្រុមហ៊ុន OSIM ក៏នឹងទទួលការអភិវឌ្ឍ ថែមមួយកម្រិតទៀតផងដែរ” ។ បន្ទាប់ពីរដ្ឋាភិបាលចិន បានចេញផ្សាយទិន្នន័យ សេដ្ឋកិច្ចជាតិក្នុងឆមាសទី១ ឆ្នាំនេះ កាលពីថ្ងៃទី១៥ខែកក្កដា លោកស្រីWangMinzhi អគ្គនាយករងនៃក្រុមហ៊ុន OSIM ដែលជាម៉ាក់ផលិតផល ប្រើប្រាស់ក្នុងគ្រួសារដ៏ល្បីឈ្មោះ របស់សិង្ហបុរីបានថ្លែង ដូចពោលខាងលើនេះ។

តើជំនឿចិត្តបែបនេះបានមកពីណា? យើងអាចរកឃើញ ចម្លើយពីក្នុងទិន្នន័យ ។ ឆ្លងតាមរយៈការគណនាជាជំហានដំបូង ផលិតផលក្នុងស្រុកសរុប នៃប្រទេសចិន នៅឆមាសទី១គឺប្រហែលជាង៦១ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ និយាយជារួម គឺផលិតកម្មបានកើនឡើងដោយនឹងនរ តម្រូវការបាន ស្តារឡើងវិញ ជាបន្តបន្ទាប់ ហើយកម្លាំង ចលករថ្មីបានរីកចម្រើន យ៉ាងលឿន ។ល។ សេដ្ឋកិច្ចចិន បានបន្តនិន្នាការ ទៅរកភាពល្អប្រសើរឡើង វិញជាបន្តបន្ទាប់ ។

សមិទ្ធផលនេះគឺទទួល បានដោយមិនងាយទេ។ បើមើលពីផ្ទៃអន្តរជាតិ តាំងពីចូលឆ្នាំនេះមក កម្លាំងចលករនៃកំណើន សេដ្ឋកិច្ចសកល មានភាពទន់ខ្សោយ ការប៉ះទង្គិចផ្នែកភូមិសាស្រ្ត នយោបាយមាន ភាពកាន់តែតានតឹង ហើយប្រទេស លោកខាងលិច មួយចំនួនបានឃោសនាបំប៉ោងពី” ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច”ជាមួយប្រទេសចិន។ ក្នុងបរិបទបែបនេះ ល្បឿនកំណើននៃផលិតផល ក្នុងស្រុកសរុបរបស់ចិន ក្នុងត្រីមាសទី១ បានលឿនជាងអង្គភាព សេដ្ឋកិច្ចសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក តំបន់ប្រើប្រាក់អឺរ៉ូនិង ជប៉ុនជាដើម ។ តាមការប៉ាន់ប្រមាណ នៅឆមាសទី១ឆ្នាំនេះ ល្បឿនកំណើន នៃសេដ្ឋកិច្ចចិន នៅតែនាំមុខគេ លើផ្ទៃអន្តរជាតិ ហើយនៅតែជាក្បាលម៉ាស៊ីន ដ៏សំខាន់និងកម្លាំង ប្រកបដោយស្ថិរភាព នៃកំណើន សេដ្ឋកិច្ចសកលផងដែរ។

មើលពីក្នុងប្រទេស បើនិយាយ ចំពោះប្រទេសចិនដែលជាអង្គភាព សេដ្ឋកិច្ចធំទី២ លើទូទាំងពិភពលោក ការសម្រេច បាននូវកំណើន ដោយល្បឿនលឿនបែបនេះ វាមានតម្លៃដ៏វិសេសវិសាល ។ ដោយរងឥទ្ធិពលពីកត្តារយៈពេលខ្លី ដូចជាធាតុអាកាសអាក្រក់ជ្រុល និងគ្រោះទឹកជំនន់ជាដើម ល្បឿនកំណើន នៃសេដ្ឋកិច្ចចិនក្នុងត្រីមាសទី២ មានការធ្លាក់ចុះខ្លះ ប៉ុន្តែ បើមើលពីរយៈពេលវែងនិងមធ្យម និន្នាការទូទៅនៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរ និងមានស្ថិរភាពក្នុង រយៈពេលយូរមិនកែប្រែទេ ។ ឧទាហរណ៍ដូចជានៅត្រីមាសទី២ឆ្នាំនេះ ទ្រង់ទ្រាយនៃសន្ទស្សន៍ បរិមាណទូទៅនៅតែធំណាស់ សន្ទស្សន៍បរិមាណវត្ថុពិត បានកើនឡើងយ៉ាងលឿន ហើយឧស្សាហកម្មថ្មីនិង កម្លាំងចលករថ្មីត្រូវ បានថែរក្សា និងពូនជ្រំជាបន្តបន្ទាប់ ប្រការទាំងនេះសុទ្ធតែបញ្ជាក់ថា សេដ្ឋកិច្ចចិនបន្តដំណើរ ការដោយនឹងនរ។

ព្រមពេលជាមួយគ្នានេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចចិនក៏បាននាំមក នូវកាលានុវត្តភាពថ្មី ដល់ក្រុមហ៊ុនពហុជាតិ ផងដែរ។ពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងខំប្រឹងយ៉ាងពេញ ទំហឹងក្នុងការអភិវឌ្ឍ កម្លាំងផលិតកម្មគុណភាពថ្មី និងជំរុញយ៉ាង ស៊ីជម្រៅនូវការធ្វើឧស្សាហូបនីយកម្មបែបថ្មី កម្លាំងចលករថ្មីកំពុងបង្កើត ឡើងយ៉ាងលឿន។ នៅឆមាសទី១ឆ្នាំនេះ ល្បឿនកំណើននៃតម្លៃបន្ថែមរបស់ ឧស្សាហកម្មកម្មន្តសាលបានលឿន ជាងឧស្សាហកម្មធុនមធ្យមនិង ធំទាំងអស់ចំនួន២,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ល្បឿនកំណើននៃការវិនិយោគឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់លឿនជាការវិនិយោគទាំងអស់ចំនួន៦,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយបរិមាណនៃផលិតផលវៃឆ្លាតនិងបៃតង ដូចជាមនុស្សយន្តដែលផ្តល់សេវា និងរថយន្តថាមពលថ្មីជាដើម បានរក្សាកំណើន២ខ្ទង់ ។ល។ នៅឆមាសទី១ ទំហំនាំចេញរថយន្ត នាវានិងសៀគ្វីរួមបញ្ចូលគ្នា ជាដើមនៃប្រទេសចិនសម្រេចបាននូវកំណើនយ៉ាងខ្លាំង ដែលបានជំរុញរចនាសម្ព័ន្ធ នៃពាណិជ្ជកម្មជាមួយបរទេស នៃប្រទេសចិនត្រូវបានកែលម្អជាបន្តបន្ទាប់ ។

បច្ចុប្បន្ននេះ ប្រទេសចិន នៅតែស្ថិតក្នុងដំណាក់កាលគន្លឹះនៃការស្តារឡើងវិញ ធ្វើបរិវត្តកម្មនិងលើកកម្ពស់ លំដាប់ថ្នាក់សេដ្ឋកិច្ចដដែល ហើយការជំរុញការអភិវឌ្ឍ ប្រកប ដោយគុណភាពខ្ពស់ ក៏ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ផងដែរ។ ទន្ទឹមនឹងប្រទេសចិនបំផុសយ៉ាងខ្លាំងនូវកម្លាំងរស់រវើកទីផ្សារនិងកម្លាំងចលករផ្ទៃក្នុង ហើយថែរក្សានិង ពូនជ្រំជាបន្តបន្ទាប់ នូវកម្លាំងផលិតកម្មគុណភាពថ្មី ប្រទេសចិនមានជំនឿចិត្តសម្រេច បាននូវភារកិច្ច ពេញមួយឆ្នាំ។ហើយរឿងរ៉ាវ់ស្តីពី”បើចិនល្អ ពិភពលោកនឹងកាន់តែប្រសើរ”ក៏នឹងបន្តទៅទៀតផងដែរ៕

To Top