បរទេស៖ ប៉ូលីសជឿថា ជនជាតិវៀតណាមម្នាក់ ក្នុងចំណោមប្រាំមួយនាក់ ដែលត្រូវបានគេប្រទះឃើញស្លាប់នៅឯសណ្ឋាគារ Grand Hyatt Erawan ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារនោះ គឺបានបំពុលអ្នកផ្សេងទៀត ហើយបន្ទាប់មកធ្វើអត្តឃាតខ្លួនឯង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Theeradet Thumsuthee ប្រធានផ្នែកស៊ើបអង្កេតនៃស្នងការដ្ឋាន នគរបាលក្រុង បាននិយាយនៅប៉ុស្តិ៍នគរបាល Lumpini នៅព្រឹកថ្ងៃពុធនេះថា ប៉ូលីសបានសាកសួរកូនស្រី របស់ជនរងគ្រោះម្នាក់ និងសាក្សីផ្សេងទៀត។ គាត់បាននិយាយថា ចំណាប់អារម្មណ៍របស់ពួកគេមានប្រយោជន៍។
លោកឧត្តមសេនីយ៍ Theeradet បានបន្តថា “ករណីនេះទំនងកើតមកពីបញ្ហាបំណុល ។ មិនមានលទ្ធភាពផ្សេងទៀតទេ។ ពិរុទ្ធជនស្ថិតក្នុងចំណោម អ្នកស្លាប់ទាំង៦នាក់ ព្រោះពួកគេជាអ្នក ដែលបានចូលក្នុងបន្ទប់, គ្មានអ្នកផ្សេងទៀតទេ»។ លោកបន្តថា ក្រុមអ្នកស៊ើបអង្កេត មិនទាន់កំណត់អត្តសញ្ញាណ ថ្នាំពុលដែលបានប្រើនៅឡើយទេ។
ជនជាតិវៀតណាមចំនួនប្រាំមួយនាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់មួយនៅជាន់ទី ៥ នៃសណ្ឋាគារ Grand Hyatt Erawan ក្នុងទីក្រុងបាងកកកាលពីល្ងាចថ្ងៃអង្គារ។ ពីរនាក់មានសញ្ជាតិអាមេរិក និងអ្នកផ្សេងទៀតជាជនជាតិវៀតណាម។
ប្រភពព័ត៌មានបាន ឱ្យដឹងថា ប៉ូលិសធ្វើកោសល្យវិច្ច័យបានរកឃើញសារធាតុ cyanide កែវប្រើប្រាស់រួចក្នុងបន្ទប់លេខ៥០២ ដែលសាកសពត្រូវ បានរកឃើញ ។ ប្រភពបាននិយាយថា វាកើតឡើងដោយធម្មជាតិ និងមានឥទ្ធិពលខ្លាំងជាងសារធាតុ cyanide ទៅទៀត ហើយគ្រោះថ្នាក់ខ្លាំងណាស់៕
ប្រែសម្រួលៈ ណៃ តុលា