នាពេលថ្មីៗកន្លងទៅនេះកិច្ចសន្ទនាសកលស្តីពី “កាលានុវត្តភាពពិភពលោក ដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើសកម្មភាពពិសេសមួយចំនួនសម្រាប់យុបជន Gen Z ជាបន្តបន្ទាប់នៅប្រទេសអាល្លឺម៉ង់ ក្រិកនិងឥណ្ឌា បញ្ញវន្តវ័យក្មេង ម្ចាស់ប្លុកដ៏ល្បីឈ្មោះនិងអ្នកមានឥទ្ធិពលខាងបញ្ចេញមតិជាដើមនៃប្រទេសជាច្រើនដូចជាអាល្លឺម៉ង់ អូទ្រីស ក្រិកឥណ្ឌានិងស្រីលង្កាជាដើមបានរួមគ្នាពិគ្រោះពិភាក្សាពីកាលានុវត្តភាពដែលការធ្វើទំនើបកម្មតាមបែបផែនចិនបាននាំមកដល់យុវជននៃបណ្តាប្រទេសនានាលើពិភពលោក។
លោក Chandru ម្ចាស់ប្លុកដ៏ល្បីឈ្មោះនៃ YouTube របស់ប្រទេសស្រីលង្កាបានថ្លែងថា ប្រទេសចិនផ្តោតសំខានទៅលើគោលដៅអភិវឌ្ឍន៍ដ៏វែងឆ្ងាយ ប្រជាជនចិនមានជំនឿចិត្តលើខ្លួនឯង ប្រការនេះជាមូលដ្ឋានរបស់ចិនសម្រាប់ទទួលបានសមិទ្ធផលក្នុងកិច្ចកសាងប្រទេសជាតិដែលគួរឱ្យកត់សម្គាល់។ នៅពេលអនាគត កម្លាំងផលិតកម្មគុណភាពថ្មីដែលចាត់ទុកការច្នៃប្រឌិតថ្មីជាស្នូល ជាខ្លឹមសារគន្លឹះរបស់ចិនក្នុងការណែនាំការអភិវឌ្ឍសកល។
យុវជនដែលប្រកបអាជីពលើវិស័យអប់រំ នៃប្រទេសអាល្លឺម៉ង់ និងអូទ្រីសបានថ្លែងថា ដោយគិតពិចារណាពីស្ថានការណ៍ទូទៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ប្រទេសចិនបានធ្វើការកែទម្រង់ប្រព័ន្ធអប់រំកាន់តែស៊ីជម្រៅ បណ្តុះបណ្តាលធនធានមនុស្សបែបច្នៃប្រឌិតថ្មី ពន្លឿនកិច្ចកសាងប្រទេសខ្លាំងក្លាខាងការអប់រំ ប្រទេសខ្លាំងក្លាខាងវិទ្យាសាស្ត្រ ប្រទេសខ្លាំងក្លាខាងធនធានមនុស្ស ក្នុងន័យផ្តល់ការទ្រទ្រង់និងណែនាំការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏មុខជានឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់យុវជនពិភពលោកជាក់ជាមិនខាន ៕