ព័ត៌មានអន្តរជាតិ

Update៖ គ្រូទេសនាជ្រុលនិយមជនជាតិបង់ក្លាដេសម្នាក់ចូលក្នុងទឹកដីសិង្ហបុរី ប្រើលិខិតឆ្លងដែនក្លែងក្លាយ

CNA

សិង្ហបុរី៖ ក្រសួងកិច្ចការផ្ទៃក្នុង ហៅកាត់ថា (MHA) បានឲ្យដឹងនៅថ្ងៃពុធនេះថា គ្រូទេសនាជ្រុលនិយមជនជាតិបង់ក្លាដែសមួយរូបបានចូលមកក្នុងប្រទេសសិង្ហបុរី និងសម្តែងធម្មទេសនាខុសច្បាប់នៅទីនេះ ដោយគាត់បានប្រើលិខិតឆ្លងដែនដែលមានឈ្មោះខុសពីអ្វីដែលមាននៅក្នុងមូលដ្ឋានទិន្នន័យសន្តិសុខរបស់ប្រទេស ។

ក្រសួង MHA បានឲ្យដឹងថា នាយកដ្ឋានសន្តិសុខផ្ទៃក្នុងរបស់ខ្លួនបានដឹងអំពីសាវតារបស់លោកគ្រូ Amir Hamza ប៉ុន្តែ “មិនបានដឹងអំពីអត្តសញ្ញាណច្បាស់របស់គាត់នៅគ្រាដែលរូបគាត់ចូលមកដល់” ។

ក្រសួងខាងលើបានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតជនជាតិបង់ក្លាដេស សម្រាប់ការផ្សព្វផ្សាយដោយគ្មានការយល់ព្រមចំពោះពលករចំណាកស្រុកនៅឯអន្តេវាសិកដ្ឋាន Lantana Lodge នៅក្នុងទីក្រុង Tuas ។ ក្រសួងក៏កំពុងស៊ើបអង្កេតអ្នករៀបចំព្រឹត្តិការណ៍នៅថ្ងៃទី៩ ខែសីហា និងអ្នកពាក់ព័ន្ធផ្សេងទៀត ។

ក្រសួង MHA បានបញ្ជាក់ថា “ការទេសនារបស់លោក Amir Hamza បានផ្សព្វផ្សាយការបង្រៀនជ្រុលនិយម និងការបែងចែកដាច់ដោយឡែកពីគ្នា ដែលអាចបង្កគ្រោះថ្នាក់ និងធ្វើឱ្យប៉ះពាល់ដល់ភាពសុខដុមរមនានៅក្នុងសហគមន៍របស់ប្រទេសសិង្ហបុរី” ៕

To Top