ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ុយក្រែន ត្រូវតែត្រៀមខ្លួនលំបាក សម្រាប់រដូវរងា ដែលនឹងឈានមកដល់

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីថាមពលរបស់ប្រទេស អ៊ុយក្រែន លោក German Galushchenko បានព្រមានកាលពីថ្ងៃសៅរ៍ នៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍មួយថា ពលរដ្ឋអ៊ុយក្រែនត្រូវតែត្រៀម ខ្លួនសម្រាប់រដូវរងា ដែលនឹងពិបាកនឹង ទប់ទល់ជាងឆ្នាំមុន។

យោងតាមលោក Galushchenko អ៊ុយក្រែន យ៉ាងណាក្តីក៏មានគម្រោងស្តារ និងសាងសង់កន្លែងផលិតថាមពលបន្ថែម និងបង្កើតប្រព័ន្ធផ្គត់ផ្គង់ ថាមពលវិមជ្ឈការ សម្រាប់ប្រជាពលរដ្ឋ របស់ខ្លួនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានស្នើថា នេះប្រហែលជាតិចពេក ហើយយឺតពេល ដោយកត់សម្គាល់ថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់បណ្តាញ ថាមពលរបស់អ៊ុយក្រែន។

កាលពីដើមខែនេះ អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារ ថាមពលសហភាពអឺរ៉ុប លោក Kadri Simson បានប្រាប់កាសែត Financial Times ថា សមត្ថភាព ថាមពលរបស់អ៊ុយក្រែន ត្រូវបានប៉ាន់ស្មានថា នឹងធ្លាក់ចុះដោយចំនួន៩ជីហ្គាវ៉ាត់ ឬពាក់កណ្តាល នៃអគ្គិសនីដែលត្រូវការសម្រាប់រដូវរងារ៕

ប្រែសម្រួល៖ស៊ុនលី

To Top