ព័ត៌មានអន្តរជាតិ

លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ” លើកទីបីនិងថ្លែងសុន្ទរកថា

កាលពីថ្ងៃទី១១ខែកញ្ញា កិច្ចប្រជុំជាន់ខ្ពស់ស្តីពីកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ”លើកទីបីបានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Ding Xuexiang សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថា ។

លោក Ding Xuexiang បានថ្លែងថា ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្កើន កិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ” ។

លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា របបកម្មសិទ្ធិបញ្ញាមានតួនាទីសំខាន់ ក្នុងការជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីនានា កិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ” ទទួលបានសមិទ្ធផលដ៏សម្បូរបែប ។

លោក Ding Xuexiang បានគូសបញ្ជាក់ថា ចិនរីករាយរួមជាមួយភាគីនានា ធ្វើកិច្ចខិតខំប្រឹងប្រែងជំរុញការ អភិវឌ្ឍនៃវិស័យកម្មសិទ្ធិបញ្ញា ដើម្បីបំពេញបន្ថែមកម្លាំងកម្មសិទ្ធិបញ្ញា កាន់តែច្រើនសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ៕

To Top