ព័ត៌មានអន្តរជាតិ

អ៊ីតាលី អំពាវនាវ សុំឲ្យមានការបង្កើត កិច្ចពិភាក្សា ដើម្បីសន្តិភាពដ៏ច្បាស់លាស់ មួយសម្រាប់ប្រទេសអ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែង ជាអន្តរជាតិដែលឧទ្ទិសដល់ការ ដោះស្រាយជម្លោះ ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន។

ថ្លែងទៅកាន់កាសែត Corriere della Sera កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីបាននិយាយថា លោកសង្ឃឹមថា សន្និសីទសន្តិភាពដ៏ធ្ងន់ធ្ងរមួយ អាចត្រូវបានធ្វើឡើ មុនដំណាច់ឆ្នាំនេះ ។

កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ចុងក្រោយ​ ដែល​ធ្វើឡើងក្នុងគោលបំណង ​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន ​ត្រូវ​បាន​រៀបចំ​ក្នុង​រដូវក្តៅ​នេះ​ក្នុង​ប្រទេស​ស្វីស ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ី មិនត្រូវបានអញ្ជើញ ឱ្យចូលរួមទេ ហើយព្រឹត្តិការណ៍ ដែលបំផុសគំនិតច្រើន មិនបានផ្តល់នូវលទ្ធផលជាក់ស្តែង ណាមួយឡើយ ដោយប្រទេសជាច្រើន ដែលចូលរួមបានបដិសេធ មិនគាំទ្រសេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលនេះ ។

ទីក្រុងមូស្គូបានថ្កោលទោស កិច្ចប្រជុំកំពូលស្វីសថាជា ការចរចា ពីព្រោះព្រឹត្តិការណ៍នេះ ត្រូវបានឧទ្ទិសជាចម្បង ដើម្បីពិភាក្សាអំពីអ្វី ដែលគេហៅថា រូបមន្តសន្តិភាព របស់លោក Vladimir Zelensky ដែលរុស្ស៊ីបានច្រានចោលថា មិនប្រាកដប្រជា។

គួរឲ្យដឹងដែរថាមេដឹកនាំអឺរ៉ុប មួយចំនួនផ្សេងទៀត ក៏បានចាប់ផ្តើមអំពាវនាវ ឱ្យមានការចរចាអន្តរជាតិ ជុំទីពីរស្តីពីអ៊ុយក្រែន ដែលលើកនេះ ដោយមានការ ចូលរួមពីរុស្ស៊ីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top