ព័ត៌មានអន្តរជាតិ

លោក Zelensky ចេញមកធ្វើការឆ្លើយតប ទៅនឹងការសម្រេចចិត្ត រឹងបន្តឹងការនាំចេញដ្រូន របស់ចិន ដែលកន្លងមកត្រូវបានរិះគន់ថា ត្រូវបានប្រើប្រាស់ ដោយយោធារុស្សី ផងអ៊ុយក្រែនផង

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោកប្រធានាធិបតី Vladimir Zelensky បានយកអ្វីដែលហាក់ ដែលជាការបិទបាំងនៅប្រទេសចិន ជុំវិញការគ្រប់គ្រង កាន់តែតឹងរ៉ឹងរបស់ខ្លួន លើការនាំចេញយន្តហោះគ្មានមនុស្សបើក មកធ្វើការបកស្រាយនិងឆ្លើយតប ។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានណែនាំការគ្រប់គ្រង រយៈពេលពីរឆ្នាំលើការលក់យន្តហោះ គ្មានមនុស្សបើកស៊ីវិល និងឧបករណ៍ពាក់ព័ន្ធ របស់បរទេសកាលពីឆ្នាំមុន បន្ទាប់ពីប្រឈមមុខ នឹងការអះអាងដែលថា អ៊ុយក្រែន និងរុស្ស៊ីគឺជា ជាអ្នកដែលបានបំពាក់ជាមួយនឹងអាវុធនិងផលិតផល របស់ចិនទាំងនេះដែលជាលទ្ធផលចិនបានសម្រេច​កែ​សម្រួល​ច្បាប់​ បន្ថែម​ទៀត​ក្នុង​ខែ​កក្កដា ដោយ​ការ​រឹត​បន្តឹង​ថ្មី​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១ ខែ​កញ្ញា។

នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ លោក Zelensky ហាក់ដូចជាបានវាយប្រហារលើវិធានការ ដោយសរសេរបែបនេះថា ៖រដ្ឋធំៗ មួយចំនួនដែលនាំចេញគ្រឿង បន្លាស់យន្តហោះគ្មានមនុស្សបើកកំពុងណែ នាំការរឹតបន្តឹងការនាំចេញ។ យើង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ការ​រឹត​បន្តឹង​ទាំង​នោះ​មិន​សំខាន់​សម្រាប់​យើងនោះទេ ។

គួរឲ្យដឹងដែរថាកាលពីឆ្នាំមុន រុស្ស៊ី និងអ៊ុយក្រែន តាមសេចក្តីរាយការណ៍ ទាំងពីរបានរៀបចំខ្សែ សង្វាក់ផ្គត់ផ្គង់ឡើងវិញ ដើម្បីបន្តលំហូរ នៃគ្រឿងបន្លាស់ យន្តហោះគ្មាន មនុស្សបើក របស់ចិន តាមរយៈប្រទេសទី៣ ។
ការងារក៏បានបង្ក ឲ្យមានការព្រួយបារម្ភនៅក្នុង ទីក្រុងគៀវ ដែលថា ការកែសម្រួលចុងក្រោយនឹងបង្ក ឱ្យមានការរំខានបន្ថែមទៀត ដែលធ្វើឱ្យដំណើរការទិញ យកកាន់តែយូរ និងមានតម្លៃថ្លៃជាងមុនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top