ព័ត៌មានអន្តរជាតិ

លោក Zelensky៖ លោក Donald Trump នឹងបន្តគាំទ្រដល់ប្រទេសអ៊ុយក្រែន ប្រសិនបើគាត់ឡើងជាប្រធានាធិបតី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងថា បេក្ខភាពប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រាប់គាត់ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រប្រទេសរបស់គាត់ ប្រសិនបើគាត់ជាប់ឆ្នោតក្នុងខែវិច្ឆិកាខាងមុខនេះ។

លោកZelensky ក៏បានបដិសេធរបាយការណ៍ ដែលថាលោកគាំទ្រគូប្រជែងប្រជាធិបតេយ្យរបស់លោក Trump គឺអនុប្រធានាធិបតី Kamala Harris ។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃសៅរ៍ មេដឹកនាំអ៊ុយក្រែនបាននិយាយថា ខណៈដែលគាត់មិនដឹងថា នឹងមានអ្វីកើតឡើងបន្ទាប់ពីការបោះឆ្នោត ហើយអ្នកណានឹងក្លាយជាប្រធានាធិបតីនោះ ក្រុងគៀវនឹងរំពឹងថា ចម្លើយនឹងនៅតែទទួលបាន ពីសហរដ្ឋអាមេរិក។

លោក​បាន​សង្កត់​ធ្ងន់​ថា ជំហរ​របស់​ក្រុង​វ៉ាស៊ីនតោន ​គឺ​មាន​សារៈសំខាន់​ជា​ពិសេស ព្រោះ​វា​តែងតែ​ជា​អ្នក​គាំទ្រ​កំពូល​របស់​គៀវ ហើយទាក់ទងនឹងការសន្ទនារបស់គាត់ជាមួយ Trump កាលពីថ្ងៃសុក្រនោះលោក Zelensky បានពណ៌នាថាវា ពិតជាមានផលិតភាពខ្លាំងណាស់។

លោក​បាន​បន្ត​អះអាង​ថា​ ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ផ្ទាល់​ពី​លោក Donald Trump ដែល​គាត់​នឹង​នៅ​ខាង​យើង​ថា ​គាត់​នឹង​គាំទ្រ​អ៊ុយក្រែន។ លោក Zelensky បានបន្ថែមថាបេក្ខជនមកពី គណបក្សសាធារណរដ្ឋ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការស្តាប់យើងដោយផ្ទាល់ ពីគាត់អំពីស្ថានភាពបច្ចុប្បន្ននៅជួរមុខ ក៏ដូចជាតម្រូវការរបស់អ៊ុយក្រែនផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top