បេរូត៖ ក្រសួងសុខភាពលីបង់បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ផ្សេងៗគ្នាក្នុងប្រទេសលីបង់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានកើនឡើងដល់ ៣៧ នាក់ ខណៈអ្នករបួសមានចំនួន ១៥១ នាក់ ។
ក្រសួងបានឲ្យដឹងថា មនុស្ស៩នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀតរងរបួសនៅក្នុងរដ្ឋធានីបេរូត របស់ប្រទេសលីបង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពបានបន្ថែមថា មនុស្សពីរនាក់បានស្លាប់ និង ១៥ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងភ្នំលីបង់ ខណៈដែលមនុស្ស ៩នាក់បានរងរបួសនៅក្នុងអភិបាលខេត្ត Baalbek Hermel ។
របាយការណ៍របស់ក្រសួងបានកត់សម្គាល់ថា មនុស្សពីរនាក់បានស្លាប់ និង ១៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងតំបន់ Bekaa ខណៈដែល ១៩នាក់បានស្លាប់ និង ៥២នាក់ទៀតរងរបួសនៅក្នុងអភិបាលខេត្ត Nabatieh ។
ប្រភពបានបន្ថែមថា មនុស្ស ៥ នាក់បានស្លាប់ និង ៣៧ នាក់បានរងរបួសនៅក្នុងអភិបាលខេត្តភាគខាងត្បូង។ ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញាមក កងទ័ពអ៊ីស្រាអែល បាននិងកំពុងបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា ដែលមិនធ្លាប់មានពីមុនមកលើប្រទេសលីបង់ ដែលត្រូវបានគេហៅថា “មុខព្រួញទៅភាគខាងជើង” នៅក្នុងការកើនឡើងដ៏គ្រោះថ្នាក់ជាមួយក្រុមហេសបូឡា៕
ប្រែសម្រួល ឈូក បូរ៉ា