បេរូត ៖ កងកម្លាំងបណ្ដោះអាសន្ន របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) បានព្រមានថា ប្រតិបត្តិការរបស់អ៊ីស្រាអែល នៅជិតទីតាំងមួយក្នុងចំណោមទីតាំង របស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ គឺមានគ្រោះថ្នាក់ និងប៉ះពាល់ដល់សុវត្ថិភាពរបស់ពួកគេ។
បេសកកម្មនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ថា “UNIFIL មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពថ្មីៗ របស់កងទ័ពអ៊ីស្រាអែលភ្លាមៗ ដែលនៅជិតទីតាំងបេសកកម្មនៅក្នុងទឹកដីនៃប្រទេសលីបង់” ។
ប្រភពបានបន្ថែមថា “នេះ គឺជាការអភិវឌ្ឍន៍ដ៏គ្រោះថ្នាក់បំផុត ។ វាមិនអាចទទួលយកបានក្នុងការ សម្របសម្រួលសុវត្ថិភាព នៃកងរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ ដែលបំពេញភារកិច្ច ដែលក្រុមប្រឹក្សាសន្តិសុខរបស់ពួកគេបានកំណត់”។
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យ UNIFIL លោក Andrea Tenenti បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួននៅតែស្ថិតក្នុងទីតាំងរបស់ពួកគេ ទោះបីជាទទួលបានសំណើពីអ៊ីស្រាអែល ឱ្យផ្លាស់ប្តូរទីតាំងមួយចំនួនរបស់ពួកគេក៏ដោយ។
លោក Tenenti បានលើកឡើងថា “កងទ័ពអ៊ីស្រាអែល បានជូនដំណឹង ដល់ UNIFIL កាលពីថ្ងៃទី៣០ ខែកញ្ញា អំពីចេតនារបស់ខ្លួនក្នុងការអនុវត្ត ការលុកលុយថ្មើរជើង មានកម្រិត ចូលទៅក្នុងប្រទេសលីបង់ ហើយវាក៏បានស្នើឱ្យយើងផ្លាស់ប្តូរទីតាំង មួយចំនួនរបស់យើង ទាហានរក្សាសន្តិភាព នៅតែស្ថិតក្នុងគ្រប់ទីតាំងទាំងអស់ ហើយទង់អង្គការ សហប្រជាជាតិ នៅតែត្រូវបានលើកឡើង”៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
