ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចោទកូរ៉េខាងត្បូង បញ្ជូនយន្តហោះគ្មានមនុស្សបើកហោះ ពីលើក្រុងព្យុងយ៉ាង តែកូរ៉េខាងត្បូងបដិសេធជុំវិញបញ្ហានេះ

afp

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍មកថា កាលពីថ្ងៃសុក្រក្រសួងការបរទេសរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា (កូរ៉េខាងជើង)  បានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូង ពីបទបញ្ជូនយន្តហោះគ្មានមនុស្សបើក ហោះពីលើទីក្រុងព្យុងយ៉ាង ស្របពេលមានសញ្ញានៃភាពតានតឹងកើនឡើងនៅឧបទ្វីបកូរ៉េ ។  

កាលល្ងាចថ្ងៃសុក្រ ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយដែលមានចំណងជើងថា “គន្លឹះការពារអធិបតេយ្យភាព និងសន្តិសុខ នឹងត្រូវបានទាញឡើងដោយមិនស្ទាក់ស្ទើរឡើយ” ដោយបានដាក់ថា កូរ៉េខាងត្បូង បានធ្វើការជ្រៀតចូលដោយប្រើយន្តហោះគ្មានមនុស្សបើកហោះនៅពាក់កណ្តាលអាធ្រាត្រកាលពីថ្ងៃព្រហស្បតិ៍ ហើយបានទម្លាក់ខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ជាច្រើនសន្លឹកទៀតផង ។

យោងតាមទីភ្នាក់ងារ KCNA បានឱ្យដឹងថា ផ្នែកកណ្តាលនៃទីក្រុងព្យុងយ៉ាង បន្ទាប់ពីការជ្រៀតចូលនៃយន្តហោះគ្មានមនុស្សបើកស្រដៀងគ្នាកាលពីថ្ងៃទី៣ និងទី៩ ខែតុលា ដែរ ។

កូរ៉េខាងជើង បានថ្កោលទោសចំពោះការលុកលុយចូលដែនអាកាសកូរ៉េខាងជើង ដោយយន្តហោះគ្មានមនុស្សបើករបស់ប្រទេសកូរ៉េខាងត្បូង ថា “អាចចាត់ទុកថា ជាមធ្យោបាយវាយប្រហារយោធា” ដោយហៅឧបទ្ទវហេតុនេះថា “ជាការញុះញង់ខាងផ្នែកនយោបាយ និងយោធាយ៉ាងធ្ងន់ធ្ងរ” និង “ការរំលោភយ៉ាងបើកចំហរលើអធិបតេយ្យភាពជាតិដ៏ពិសិដ្ឋ និងសន្តិសុខរបស់ប្រទេសកូរ៉េខាងជើង និងជាការបំពានច្បាប់អន្តរជាតិ និងការវាយប្រហារយោធាយ៉ាងធ្ងន់ធ្ងរ ដែលកូរ៉េខាងត្បូង ត្រូវតែបង់ថ្លៃសំណងនេះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top