ព័ត៌មានអន្តរជាតិ

ផែនការធ្វើឃាត លោក Donald Trump មួយទៀត ត្រូវបានបំផ្លាញនៅកាលីហ្វ័រញ៉ា

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់​​ RT ប៉ូលិសក្នុង តំបន់បាននិយាយថា មន្រ្តីអនុវត្តច្បាប់ របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនបុរសប្រដាប់អាវុធម្នាក់ ដែលមានលិខិតអ្នកកាសែតក្លែងក្លាយ ដែលប៉ុនប៉ងចូលទៅក្នុង ការប្រមូលផ្តុំ ដែលធ្វើឡើង ដោយបេក្ខជនមកពីគណបក្ស សាធារណរដ្ឋលោក Donald Trump នៅ Coachella រដ្ឋកាលីហ្វ័រញ៉ា។

ការិយាល័យសន្តិសុខ បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Vem Miller អាយុ៤៩ឆ្នាំជាអ្នករស់នៅទីក្រុង Las Vegas ត្រូវបានចាប់ខ្លួននៅប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅខាងក្រៅកន្លែងប្រមូលផ្តុំគ្នា កាលពីថ្ងៃសៅរ៍ជាមួយ នឹងកាំភ្លើងខ្លីដែលកាន់កាប់ ដោយខុសច្បាប់។

លោក Chad Bianco ចៅសង្កាត់ Riverside County បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា Miller បានបង្ហាញប័ណ្ណ VIP និងសារព័ត៌មានក្លែងក្លាយនៅឯ ប៉ុស្តិ៍ត្រួតពិនិត្យ ដោយក្រុមគេក៏បានជូនដំណឹងដល់សមាជិកសភា ហើយសន្មត់ថា ជាការប៉ុនប៉ង​ ធ្វើ​ឃាត​មួយ​ទៀតទៅលើបេក្ខភាពលោក Trump។

លោកBianco បានពណ៌នាលោក Miller ថាជា ពលរដ្ឋអធិបតេយ្យ ឬsovereign citizenដោយសំដៅទៅលើក្រុមអ្នករស់ នៅបែបសេរីនិយមជ្រុល ដែលជឿថា រដ្ឋាភិបាល មិនអាចអនុវត្តសិទ្ធិអំណាចដោយ ស្របច្បាប់លើពួកគេបានឡើយ។

បុរសឈ្មោះMiller រូបនេះក៏ត្រូវបានគេស្ឡា់ថា ជាអ្នកគាំទ្របក្សសាធារណរដ្ឋម្នាក់ ផងដែរ ។ គាត់បានទទួលសញ្ញាប័ត្រ អនុបណ្ឌិតពីសាកលវិទ្យា ល័យកាលីហ្វ័រញ៉ា ឡូសអេនជឺលេស ហើយបានចូល រួមប្រកួតប្រជែង ជាសមាជិកសភារដ្ឋ នៅរដ្ឋណេវ៉ាដា ក្នុងឆ្នាំ២០២២កន្លងមក ផងដែរ ហើយមកទល់ពេលនេះលោក Miller គឺមិនបានបដិសេធនូវការ ចោទប្រកាន់នេះនៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top