គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងបំពេញទស្សនកិច្ចនៅ បានពិភាក្សាអំពីបញ្ហាការពារជាតិ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងគៀវ។
កិច្ចពិភាក្សាបានស្របទៅនឹង សំណើរបស់អ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ហ្សេឡិនស្គី និងលោក Austin ក៏បានឲ្យដឹងផងដែរអំពីការបង្កើនការ ផលិតយន្តហោះដ្រូនប្រយុទ្ធ មីស៊ីលនាំផ្លូវ គ្រាប់កាំភ្លើងធំ និងឧបករណ៍ការពារដែនអាកាសផ្សេងទៀត។
នៅក្នុងនោះដែរលោក Austin បានប្រកាសកញ្ចប់ជំនួយយោធាថ្មី របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៤០០លានដុល្លារអាមេរិក ដែលរួមមានគ្រាប់រំសេវ ឧបករណ៍យោធា និងអាវុធ។
គួរបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាចំនួន ៦៤,១ ពាន់លានដុល្លារដល់អ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយ ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងខែតុលា ឆ្នាំនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
