ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ថ្កោលទោស​ច្បាប់​ របស់អ៊ីស្រាអែល  ដែល​ហាមប្រាម​ប្រតិបត្តិការ UNRWA

AFP

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានថ្កោលទោសច្បាប់ របស់សភាអ៊ីស្រាអែល ដែលហាមឃាត់ប្រតិបត្តិការ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA នៅក្នុងប្រទេសអ៊ីស្រាអែល។

លោក Nabil Abu Rudeineh អ្នកនាំពាក្យផ្លូវការ របស់ប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “យើងបដិសេធ និងថ្កោលទោសការ សម្រេចចិត្តនេះ ដោយសង្កត់ធ្ងន់ថា វាបំពានច្បាប់អន្តរជាតិ និងប្រឈមនឹងដំណោះស្រាយរបស់អង្គការ សហប្រជាជាតិដែលគាំទ្រ ភាពស្របច្បាប់អន្តរជាតិ” ។

លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តស្វែង រកការលុបបំបាត់ បញ្ហាជនភៀសខ្លួន និងសិទ្ធិ របស់ពួកគេក្នុង ការវិលត្រឡប់មកវិញ និងសំណង ដោយសង្កត់ធ្ងន់ថា វាមិនត្រឹមតែប្រឆាំងនឹង ជនភៀសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ប្រឆាំងនឹង អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលបានបង្កើត” ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការ សហប្រជាជាតិ សម្រាប់  ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់មជ្ឈិមបូព៌ា (UNRWA)។

លោកបានបន្ថែមថា “ប្រសិនបើគ្មានការគាំទ្រ ផ្នែកនយោបាយ ហិរញ្ញវត្ថុ និងយោធារបស់អាមេរិក បន្តសម្រាប់ការកាន់ កាប់នោះ អ៊ីស្រាអែល នឹងមិនហ៊ានប្រឈមមុខ នឹងសហគមន៍អន្តរជាតិ ឬទទួលយកគោលនយោបាយ ដែលបានធ្វើឱ្យតំបន់នេះ ធ្លាក់ចូលទៅក្នុងអំពើហិង្សា និងអស្ថិរភាពនោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top