បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្សីលោក Vladimir Putin បាននិយាយថា ការដែលមិនចូលរួម ក្នុងការប្រណាំងអភិវឌ្ឍបញ្ញាសិប្បនិម្មិត មិនមែនជាជម្រើស សម្រាប់ប្រទេសរុស្ស៊ីនោះទេ។
លោកPutin បានធ្វើអត្ថាធិប្បាយ លើបច្ចេកវិទ្យានេះ ក្នុងការឆ្លើយតបទៅនឹងសំណួរ មួយនៅឯកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃព្រហស្បតិ៍នៃវេទិកាពិភាក្សា Valdai ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្នុងទីក្រុង Sochi នៃប្រទេសរុស្ស៊ី។
លោក Putinបានបន្តទៀតថា៖ខ្ញុំគិតថា វាមិនអាចទៅរួចទេក្នុងការហាមឃាត់ ។ រុស្សីនឹងរកឃើញផ្លូវមួយ ជាពិសេសនៅពេលដែលមានការប្រកួតប្រជែង ហើយការប្រកួត ប្រជែងកំពុងកើន ឡើង។ទីក្រុងមូស្គូមានទំនោរ ក្នុងការក្លាយខ្លួនជាប្រទេស ដែលមានឥទ្ធិពល ក្នុងការគ្រប់គ្រងឲ្យបាននូវវិស័យ AI ជាជាងព្យាយាមហាមឃាត់ ការប្រើប្រាស់របស់វា។
ប្រធានាធិបតីរុស្ស៊ីបានបន្ថែមថា ៖ការអភិវឌ្ឍន៍ AI គឺជៀសមិនរួច ហើយនៅទីនេះ យើងអាចស្ថិតក្នុងចំណោមអ្នកដឹកនាំ ដោយសារគុណសម្បត្តិ ដែលយើងនឹងអាចទទួលបាន។
មេដឹកនាំរុស្សីរូបនេះបានកត់សម្គាល់ទៀតថា ការនាំមុខនៃការអភិវឌ្ឍន៍ AI ដែលជាវេទិកាអនឡាញ ដែលត្រូវបានបង្កើតឡើងនៅភាគខាងលិច ហើយបច្ចុប្បន្នកំពុងទទួល បានទំនោរពីអ្នកប្រើប្រាស់ របស់ពួកគេកាន់តែច្រើនឡើងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី