ព័ត៌មានអន្តរជាតិ

ទូរទស្សន៍ក្រុមឧទ្ទាមហួធី ៖ យន្តហោះចម្បាំងដឹកនាំដោយសហរដ្ឋអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសចំនួន ៣ លើកមកលើរដ្ឋធានីរបស់ប្រទេសយ៉េមែន

afp

SANAA ៖ ទូរទស្សន៍ Al-Masirah គ្រប់គ្រងដោយក្រុមឧទ្ទាមហួធី បានរាយការណ៍ឲ្យដឹងថា កាលពីយប់ថ្ងៃសៅរ៍ យន្តហោះចម្បាំងចម្រុះ សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន ៣លើក ទៅលើរដ្ឋធានី Sanaa ដែលគ្រប់គ្រងដោយ ហ៊ូធី របស់ប្រទេសយ៉េមែន ។

ការវាយប្រហារតាមផ្លូវអាកាសដែលបានកំណត់គោលដៅលើទីតាំងយោធានៅក្នុងតំបន់ al-Nahdayn និង al-Hafa នៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃទីក្រុង Sanaa ។ ប៉ុស្តិ៍ទូរទស្សន៍ខាងលើមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីនោះទេ ។

អ្នកស្រុកបានរាយការណ៍មកថា ការផ្ទុះបានធ្វើឲ្យរង្គើបង្អួច និងបានអង្រួនដល់ទីក្រុងទាំងមូល ។ ពួកគេបានកត់សម្គាល់ឃើញថា ទីតាំងគោលដៅដែលមានទីតាំងនៅលើភ្នំ គឺជាកន្លែងលក់អាវុធ ។

ក្រុម ហួធី ដែលគ្រប់គ្រងទីក្រុង Sanaa និងទីក្រុងភាគខាងជើងនៃប្រទេសយ៉ែមែន មួយចំនួនទៀត កម្របង្ហាញឲ្យឃើញពីការស្លាប់ ឬការបាត់បង់របស់ពួកគេណាស់ ។

ក្រុមសម្ព័ន្ធមិនទាន់ធ្វើការអត្ថាធិប្បាយអំពីការវាយប្រហារនេះនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top