ព័ត៌មានអន្តរជាតិ

នៅថ្ងៃពុធ ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើការបោះឆ្នោតថ្នាក់តំបន់

China Daily

TA៖ ការបោះឆ្នោតថ្នាក់តំបន់ របស់ប្រទេសឥណ្ឌូណេស៊ី ដែលរួមមានខេត្ត ក្រុង និងតំបន់នានា ត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ នៅក្នុងតំបន់ចំនួន៥៤៥ ។

លោក Afifuddin ប្រធានគណៈកម្មាធិការរៀបចំ ការបោះឆ្នោតឥណ្ឌូនេស៊ី បានលើកឡើងនៅក្នុង សន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សាការតាកាលពីថ្ងៃចន្ទថា “តាមបច្ចេកទេស ការបោះឆ្នោតថ្នាក់តំបន់ បានត្រៀមខ្លួនរួចរាល់ហើយ ។ តម្រូវការដឹកជញ្ជូនត្រូវបានចែកចាយ ដល់គ្រប់ការិយាល័យបោះឆ្នោត ។ យើងស្នើឱ្យពលរដ្ឋទាំងអស់ ចូលរួមប្រារព្ធពិធីបោះឆ្នោត” ។

ការបោះឆ្នោតថ្នាក់តំបន់ របស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ហើយឆ្នាំនេះគឺជាលើកទី១ ហើយដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នឹងរៀបចំការបោះឆ្នោតក្នុងពេល ដំណាលគ្នានៅគ្រប់តំបន់ ។ កាលពីមុន តំបន់ផ្សេងៗគ្នាបានធ្វើតាម កាលវិភាគបោះឆ្នោតផ្សេងៗគ្នា ។

មុខតំណែងចំនួន៥៤៥ សម្រាប់ការបោះឆ្នោតរួមមាន អភិបាលចំនួន៣៧នាក់ អភិបាលក្រុងចំនួន៩៣ រូប និងតំណាងរាជានុសិទ្ធិចំនួន៤១៥រូប។ អ្នកបោះឆ្នោតគ្រប់រូបនឹងបោះឆ្នោតចំនួន ២សន្លឹក៖ សន្លឹកឆ្នោតមួយសម្រាប់អភិបាលក្រុង និងមួយទៀតសម្រាប់អភិបាលក្រុង ឬរាជានុសិទ្ធិ ។

លោក Afifuddin បានបញ្ជាក់ថា ការិយាល័យបោះឆ្នោតនឹងដំណើរការចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង១  រសៀល ។ នៅថ្ងៃពុធជាមួយនឹងការរាប់សន្លឹកឆ្នោត នឹងចាប់ផ្តើមភ្លាមៗបន្ទាប់ពីនោះ និងបន្តរហូតដល់ថ្ងៃទី១៦ ខែធ្នូ ។ គណៈកម្មការមិនទាន់បានបញ្ជាក់ពី កាលបរិច្ឆេទពិតប្រាកដសម្រាប់ការ ប្រកាសលទ្ធផលចុងក្រោយនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top