បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានព្រមានថានឹងបង្កើតឲ្យមានភាពវេទនា យ៉ាងខ្លាំងមួយសម្រាប់ក្រុមហាម៉ាស ប្រសិនបើក្រុមហាម៉ាសមិនដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែលដែល នៅសេសសល់មុនពេលគាត់ចូលកាន់តំណែង។
ប្រភពដដែលបានសរសេរទៀតថាលោក Trump បានដាក់សម្ពាធទាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ឲ្យបញ្ចប់ជម្លោះរបស់ពួកគេ មុនពេលលោកចូលកាន់តំណែង។
រំលឹកដែរថាក្រុមសកម្មប្រយុទ្ធហាម៉ាស បានចាប់ចំណាប់ខ្មាំងជាង ២៥០នាក់ ក្នុងអំឡុងពេលវាយលុករបស់ពួកគេ លើអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន។
ខណៈពេលដែលមនុស្ស១០៥នាក់ ត្រូវបានដោះលែងក្នុងអំឡុងពេល បទឈប់បាញ់រយៈពេលខ្លីមួយខែបន្ទាប់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះនៅឆ្នាំនេះ ប្រហែល១០០នាក់ទៀត ត្រូវបានគេជឿថា នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ដោយក្រុមហាម៉ាសបានចងការដោះលែង របស់ពួកគេទៅនឹងការដកខ្លួនរបស់អ៊ីស្រាអែល ចេញពីក្រុមដែលជាលក្ខខណ្ឌបដិសេធ ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ។
ប្រធានាធិបតី ដែលត្រៀមនឹងចូលមកតំណែងរូបនេះ បានពោលបែបនះថា៖ ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបាន ដោះលែងមុនថ្ងៃទី២០ខែមករា ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទដែលលោក ទទួលតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទេនោះ លោកនឹងបង្កើតឲ្យមានជាផលលំបាកមួយ ដែលត្រូវរៀបចំឡើងនៅមជ្ឈិមបូព៌ា សម្រាប់ក្រុមហាម៉ាសពីព្រោះថា ពួកគេបានប្រព្រឹត្តអំពើឃោរឃៅប្រឆាំង នឹងមនុស្សជាតិ។
គួរឲ្យដឹងដែរថាលោក Trump បានសន្យាថា នឹងដោះស្រាយវិបត្តិជាសកលជាច្រើន នៅពេលគាត់ត្រឡប់ទៅសេតវិមាន ជាពិសេសជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ខណៈពេលដែលគាត់បានផ្តល់ ភាពជាក់លាក់មួយចំនួនអំពីរបៀបដែលគាត់នឹងធ្វើនេះ គាត់ពីមុនបានបង្ខំមហាអំណាចបរទេស ទៅកាន់តុចរចាជាមួយនឹង ការគំរាមកំហែងនៃអំពើហិង្សា ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថែមទៀតផង ៕
ប្រែសម្រួល៖ ស៊ុន លី