ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បន្តការវាយប្រហារ តាមអាកាសនៅ ទូទាំងប្រទេសស៊ីរី ដោយផ្តោតលើ ឃ្លាំងអាវុធយោធា

AFP

ដាម៉ាស់៖ យន្តហោះចម្បាំងអ៊ីស្រាអែលជាច្រើនគ្រឿង បានបើកការវាយប្រហារ តាមអាកាសជាច្រើន លើកកាលពីល្ងាចថ្ងៃអាទិត្យ ដោយផ្តោតលើអតីតឃ្លាំង អាវុធយោធានៅទូទាំងប្រទេសស៊ីរី នេះបើយោងតាមអ្នក ឃ្លាំមើលសង្គ្រាម។

ក្រុមសង្កេតការណ៍ សិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានរាយការណ៍ថា ការវាយឆ្មក់ចុង ក្រោយបំផុត បានវាយប្រហារមូលដ្ឋានមីស៊ីល នៅក្នុងកងវរសេនាតូចលេខ ១០៧ ក្បែរទីក្រុងហ្សាម៉ា និងឃ្លាំងអាវុធនៅតំបន់ជនបទ។

នៅព្រឹកព្រលឹម យន្តហោះអ៊ីស្រាអែលមួយគ្រឿង តាមសេចក្តីរាយការណ៍ បានវាយប្រហារលើទីតាំងដំឡើងរ៉ាដា នៅអាកាសយានដ្ឋានយោធា Deir Al-Zour នៅភាគខាងកើតប្រទេសស៊ីរី នេះបើយោងតាមលារ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

កាលពីព្រឹកថ្ងៃអាទិត្យ យន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅលើ អតីតឃ្លាំង ផ្ទុកអាវុធដែលជីកចូល ទៅក្នុងភ្នំក្នុង ទីក្រុងដាម៉ាស់ និងតំបន់ជន បទផ្សេងទៀត ដែលបណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំងក្លាជាបន្តបន្ទាប់ ។ បន្ទាប់ពីការវាយប្រហារ ជាច្រើនលើក ប៉ុន្ដែមិនមានរបាយការណ៍ ពីអ្នកស្លាប់និងរបួសនោះទេ។

ការវាយប្រហារទាំងនេះ គឺជាផ្នែកនៃយុទ្ធនាការយោធា ដែលកំពុងបន្តដោយអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ០៨ ខែធ្នូ ដោយផ្តោតលើសមត្ថភាពយោធា ដែលនៅសេសសល់ ដែលមានទំនាក់ទំនង ជាមួយអតីតមេដឹកនាំ របស់ប្រទេសស៊ីរី ខណៈដែលអាជ្ញាធរថ្មីរបស់ប្រទេសនេះ កំពុងធ្វើការដើម្បីរក្សាស្ថិរភាព ស្ថានភាពសន្តិសុខរបស់ប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top