បច្ចុប្បន្ននេះ នៅមិនដល់មួយសប្ដាហ៍ទៀតទេ រដ្ឋាភិបាលអាមេរិកថ្មី នឹងចូលកាន់អំណាច ។ បើមើលពីការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានអន្តរជាតិ នៅពេលថ្មីៗកន្លង ទៅនេះ អ្នកផងទាំងពួង បានរកឃើញថា សំឡេងអំពាវនាវឱ្យចិននិងអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតប នឹងបញ្ហាប្រឈម សកលគឺ កាន់តែខ្លាំងឡើងៗ ។ ឧទាហរណ៍ដូចជា កាសែត《The Independent 》របស់រុស្ស៊ី បានចេញផ្សាយបទ អត្ថាធិប្បាយថា ប្រទេសធំៗទាំងពីរចិន និងអាមេរិក រាប់អានគ្នាដោយសន្តិភាព វានឹងមានអំណោយផលដល់ទូទាំងពិភពលោក ។ កាសែត《Daily Times》 របស់ប៉ាគីស្ថាន បានយល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិក មានអំណោយផលដល់ការជំរុញឱ្យភាគីទាំងពីរឆ្លើយតបនឹងបញ្ហាប្រឈមសកល និងបង្កើនសុខសុភមង្គល របស់ប្រជាជនទូទាំងពិភពលោក ។
ក្នុងបរិបទនាពេលបច្ចុប្បន្ន ដែលពិភពលោកកំពុងមានបម្រែបម្រួល និងភាពរង្គោះរង្គើខ្លាំង តើចិននិងអាមេរិកនឹងស្រប ទៅតាមក្ដីរំពឹងទុករបស់ភាគីនានា និងរួមគ្នារ៉ាប់រងទំនួលខុសត្រូវ ជាប្រទេសធំៗយ៉ាងដូចម្ដេច ខណៈប្រឈមមុខនឹងបញ្ហាថា ឱនភាពសន្តិភាព ឱនភាពអភិវឌ្ឍន៍ និងឱនភាពអភិបាលកិច្ចបានកើន ឡើងជាបន្តបន្ទាប់?
ប្រវត្តិសាស្ត្រជាសៀវភៅបង្រៀនដ៏ល្អបំផុត ។ នៅរយៈពេល៨០ឆ្នាំមុន ប្រទេសទាំងពីរចិន និងអាមេរិក បានរួមគ្នាប្រយុទ្ធជាមួយប្រទេស ដែលស្រឡាញ់សន្តិភាពទាំងអស់ លើពិភពលោក ទទួលបានជ័យជម្នះ ក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ។ នៅ៨០ឆ្នាំក្រោយនាពេលបច្ចុប្បន្ន វិបត្តិអ៊ុយក្រែននិងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជាដើម បានបន្តរីករាលដាលនិងបង្កជាផលប៉ះពាល់ចំពោះតំបន់ខាងក្រៅ សន្តិភាពនិងសន្តិសុខពិភពលោក ជួបនឹងបញ្ហាប្រឈមដ៏តានតឹង ។ បើនិយាយចំពោះចិននិងអាមេរិក ការមិនប៉ះទង្គិចគ្នា មិនធ្វើបដិបក្ខគ្នានិងរួមរស់នៅ ជាមួយគ្នាដោយសន្តិភាពក៏ជាការរួមចំណែក ចំពោះសន្តិភាពរបស់មនុស្សជាតិដែរ ។
ការអភិវឌ្ឍជាការធានារបស់សន្តិភាព ។ ពេលកើតមានវិបត្តិហិរញ្ញវត្ថុអន្តរជាតិកាលពីជាង១០ឆ្នាំមុន ចិននិងអាមេរិកធ្លាប់រួម ជាមួយរដ្ឋសមាជិកផ្សេងទៀត នៃប្រទេស G២០ អូសសេដ្ឋកិច្ចពិភពលោកឱ្យចេញពីវិបត្តិ ។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកគឺ ខ្វះកម្លាំងគ្រប់គ្រាន់សម្រាប់ ងើបឡើងវិញ ការអភិវឌ្ឍប្រឈមមុខនឹងអតុល្យភាព ។ បរិមាណសរុប នៃសេដ្ឋកិច្ចចិន និងអាមេរិក គឺលើសពី១ភាគ៣ នៃពិភពលោកទាំងមូល ដូច្នេះ ប្រទេសទំាងពីរ មានទំនួលខុសត្រូវហើយក៏មានសមត្ថភាព រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ដែលជំរុញឱ្យសេដ្ឋកិច្ចពិភពលោកមានកំណើន ។
អភិបាលកិច្ចជាវិស័យមួយទៀតដែលចិននិងអាមេរិករ៉ាប់រង ទំនួលខុសត្រូវជាប្រទេសធំ ។ រំលឹកឡើងវិញប្រវត្តិសាស្រ្ត ជាង៤០ឆ្នាំបន្ទាប់ពីចិននិងអាមេរិកបង្កើត ទំនាក់ទំនងការទូតមក ពីការពួតដៃគ្នាវាយបង្ក្រាបភេរវកម្មបន្ទាប់ពីហេតុការណ៍ “១១កញ្ញា” ដល់ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុស Ebola រហូតដល់ការរួមគ្នាជំរុញការចុះហត្ថលេខាលើ《កិច្ចព្រមព្រៀងក្រុងប៉ារីស》 ចិននិងអាមេរិកបានសហការគ្នា សម្រេចបាននូវបុព្វហេតុធំៗ មួយហើយមួយទៀត ។ កាលពីខែតុលាឆ្នាំ២០២៤ មូលនិធិសន្តិភាពអន្តរជាតិ Carnegie ដែលជាធនាគារ គំនិតអាមេរិក បានចេញផ្សាយ របាយការណ៍មួយ ក្រោមចំណងជើងថា 《ទំនាក់ទំនងចិន-អាមេរិក នៅឆ្នាំ២០៣០ ៖ ចក្ខុវិស័យឆ្ពោះទៅរកការរួមរស់ នៅជាមួយគ្នា》 ដោយលើកឡើងថា “ពីការគ្រប់គ្រងវិបត្តិអាកាសធាតុ ដល់ការតាក់តែងបទដ្ឋាន ស្ដីពីបញ្ញាសិប្បនិម្មិត រហូតដល់ការកាត់បន្ថយហានិភ័យ នុយក្លេអ៊ែរ និងបង្ការជំងឺឆ្លង ដែលរីករាលដាលនៅទូទាំងពិភពលោកលើកក្រោយ ទូទាំងពិភពលោកសុទ្ធតែនឹង ទទួលបានផលប្រយោជន៍ពីកិច្ច សហប្រតិបត្តិការរវាងចិននិងអាមេរិក ។”
ប៉ុន្តែ ទង្វើនៃរដ្ឋាភិបាលអាមេរិក បច្ចុប្បន្ននេះ គឺគួរឱ្យពិភពលោក ព្រួយបារម្ភ ។ កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៥ រដ្ឋាភិបាលអាមេរិក ប្រកាសវិធានការគ្រប់គ្រងការនាំចេញ ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ដើម្បីរឹតបន្ដឹងការនាំចេញ ផលិតផលដូចជាបន្ទះឈីប បញ្ញាសិប្បនិម្មិតជាដើមថែម មួយកម្រិតទៀត ហើយក៏បង្កជា ឧបសគ្គរារាំងចំពោះការដែលភាគីទីបី ធ្វើពាណិជ្ជកម្មជាប្រក្រតីជាមួយចិនដែរ ។ នេះគឺដើរបញ្ច្រាសពីគំនិតឯកភាព រួមខាងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលចិននិងអាមេរិកបានព្រមព្រៀងគ្នានោះ ដែលនឹងប៉ះពាល់ដល់ស្ថិរភាពនៃខ្សែ សង្វាក់ឧស្សាហកម្មនិង ខ្សែសង្វាក់ផ្គត់ផ្គង់ សកល រារាំងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងគ្មានអំណោយផល ដល់ការច្នៃប្រឌិតថ្មីនិង ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាឡើយ ។
ដូច្នេះ ក្នុងពិភពលោកដ៏ច្របូកច្របល់ បើសិនជាចិន និងអាមេរិក ចង់រ៉ាប់រងទំនួលខុសត្រូវជាប្រទេសធំ មុនដំបូងភាគីទាំងពីរ ត្រូវធ្វើការប្រាស្រ័យទាក់ទងដ៏ ល្អប្រសើរ និងមិនធ្វើបាបគ្នា ។ នេះមិនខុសអ្វីពីកាលពី៨០ឆ្នាំមុនដែលចិននិងអាមេរិកបានរួមគ្នាតស៊ូប្រយុទ្ធ នៅ៨០ឆ្នាំក្រោយ ប្រឈមមុខនឹងបម្រែបម្រួល ដែលនិម្មាបនកម្មដែលពុំធ្លាប់ មានក្នុង រយៈពេល១រយឆ្នាំ ប្រទេសទាំងពីរចិននិងអាមេរិក នៅតែត្រូវទទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រ ប្រជាជន និងពិភពលោកទាំងមូល ដដែល ធ្វើកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ជំរុញ“ការផ្ដល់ជាប្រយោជន៍ ដល់ពិភពលោក” ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជា និងផ្តល់ថាមពលវិជ្ជមានដល់ពិភពលោក ដែលកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ៕