កាលពីថ្ងៃទី ១៩ ខែមករា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើសន្និសីទសារព័ត៌មាននៃ “កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៥” ដើម្បីឧទ្ទេសនាម ពីកម្មវិធី និងចំណុចលេចធ្លោ នៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ហើយប្រកាសជាផ្លូវការ នូវបញ្ជីឈ្មោះរបស់ពិធីករ ពិធីការរិនី និងការរចនា នៃឆាកសម្តែង ។

លោកJiang Wenbo សមាជិកគណៈកម្មការកិច្ចការ អ្នកនិពន្ធ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា CMG បានជំរុញយ៉ាងសកម្ម នូវការច្នៃប្រឌិតដោយរួម បញ្ចូលនូវ”គំនិត+ សិល្បៈ + បច្ចេកវិទ្យា” ដើម្បីលើកកម្ពស់ឥតឈប់ឈរ នូវគុណភាពរូបភាព និងសំឡេង នៃកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ បង្កើតជាកម្មវិធីសិល្បៈ ដ៏អស្ចារ្យមួយ ដែលប្រកបដោយគំនិតល្អៗ លក្ខណៈកម្សាន្ត និងបច្ចេកវិទ្យាជឿនលឿន នៅយប់ថ្ងៃដាច់ឆ្នាំ ជូនចំពោះជនជាតិចិនជុំវិញពិភពលោក ដើម្បីកំដរទស្សនិកជន ទាំងអស់ គ្នាទទួលឆ្នាំម្សាញ់ ។

លោក Zhang Guofei អ្នកទទួលខុសត្រូវ មជ្ឈមណ្ឌលកម្មវិធីអក្សសាស្រ្តនិងសិល្បៈនៃ CMG បានថ្លែងថា ក្នុងនាមជាកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃ CMGជាលើកដំបូង បន្ទាប់ពីបុណ្យចូលឆ្នាំចិន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបី របស់មនុស្សជាតិ នៃអង្គការយូណេស្កូ កម្មវិធីឆ្នាំនេះបានរួមបញ្ចូលនូវធាតុផ្សំ នៃបេតិកភណ្ឌវប្បធម៌អរូបីចិន និងវប្បធម៌នៃបុណ្យចូលឆ្នាំថ្មីចិន ដើម្បីជំរុញការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជនលើពិភពលោក និងការរៀនសូត្រពីអរិយធម៌ ទៅវិញទៅមក ៕


