បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា ប្រធានាធិបតី Vladimir Putin តែម្នាក់គត់គឺជាជាជនជាតិរុស្សី ដែលលោកត្រៀមខ្លួនដើម្បីចរចាជាមួយ ដោយបានច្រានចោលនូវទម្រង់ណាមួយ ដែលពាក់ព័ន្ធនឹងតំណាងរបស់ទីក្រុងមូស្គូទាំងឡាយ។
លោកZelensky បានចេញក្រឹត្យមួយនៅឆ្នាំ២០២២ដោយហាមប្រាមរាល់អន្តរកម្មជាមួយប្រមុខរដ្ឋរុស្ស៊ីរូបនេះប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នៅដើមខែនេះ មេដឹកនាំអ៊ុយក្រែនបានលេចចេញនូវបញ្ហាដោយប្រាប់អ្នកកាសែតអង់គ្លេស Piers Morgan ថាគាត់នឹងជួបជាមួយលោក Putin ប្រសិនបើនោះបង្ហាញថាជា ការរៀបចំតែមួយគត់ដែលយើងអាចនាំមកនូវសន្តិភាពដល់ពលរដ្ឋអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងសន្និសិទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសុក្រ លោក Zelensky បានទទូចថាគាត់នឹងមិនទៅជួបជាមួយជនជាតិរុស្ស៊ីទេ។ ខ្ញុំនឹងជួបជាមួយរុស្សីតែម្នាក់គត់ នោះគឺលោក Putin។
លោកបានបញ្ជាក៉ទៀតថាថា ការចរចានោះគឺអាចធ្វើឡើងគឺបន្ទាប់ពីអ៊ុយក្រែន អាមេរិក និងសហភាពអឺរ៉ុបបានរៀបចំផែនការរួមមួយដែលលោកនឹងអង្គុយជាមួយលោក Putin ហើយយើងនឹងបញ្ឈប់សង្គ្រាមទាំងស្រុងឲ្យបាន។
លោក Zelensky បានសង្កត់ធ្ងន់ថាគាត់នឹងមិនទទួលយក ការរៀបចំការសម្របសម្រួលណាមួយផ្សេងទៀត ហើយបានបង្ហាញពីក្តីសង្ឃឹមរបស់គាត់ថាប្រធានាធិបតីអាមេរិក Donald Trump នឹងនៅខាងទីក្រុងគៀវ និងពិតជាជួយពួកយើង ផ្ទុយពីការធ្វើជាអ្នកសម្រុះសម្រួល៕
ប្រែសម្រួល៖ ស៊ុនលី
