ព័ត៌មានអន្តរជាតិ

លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មាន ដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤

កាលពីថ្ងៃទី១២ ខែមីនា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានអញ្ជើញសួរសុខទុក្ខអ្នកទទួលខុសត្រូវ និងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននៃស្ថាប័នព័ត៌មានមជ្ឈិមសំខាន់ៗ ដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

លោកបានតាងនាមគណៈអធិបតីនៃមហាសន្និបាត និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម្តែងការសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មានទាំងអស់គ្នាដែលបានចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកនេះ ។

លោក Zhao Leji បានលើកឡើងថា ស្ថាប័ននានាបានបំពេញភារកិច្ចនយោបាយដ៏សំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សយ៉ាងល្អប្រសើរ ។ រំពឹងថា អ្នកទាំងអស់គ្នានឹងបន្តអភិវឌ្ឍន៍ និងប្រើប្រាស់ឱ្យបានល្អនូវប្រភពព័ត៌មានដ៏សម្បូរបែបដែលបានពីរបបសភាតំណាងប្រជាជន ការងារនៃសភាតំណាងប្រជាជននិងតំណាងនៃសភាតំណាងប្រជាជន ដើម្បីរួមគ្នាពិពណ៌នាអំពីរឿងរ៉ាវរបស់ប្រទេសចិន និងរឿងរ៉ាវអំពីប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលឱ្យបានល្អ ៕

To Top