ព័ត៌មានអន្តរជាតិ

កម្មវិធី 《ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត》 (ភាសាវៀតណាម) ចាប់ផ្តើមចាក់ផ្សាយ សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតទំនាក់ទំនង ផ្លូវទូតរវាងចិន និងវៀតណាម ក៏បានប្រារព្ធធ្វើដែរ

ក្នុងឱកាស ដែលលោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន អញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម កម្មវិធី 《ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម) បានចាប់ផ្តើមចាក់ផ្សាយនៅ ប្រទេសវៀតណាម កាលពីថ្ងៃទី១៤ខែមេសា។ នៅថ្ងៃដដែល ពិធីធ្វើកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានីយទូរទស្សន៍ជាតិវៀតណាមនិងជាសកម្មភាពផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិន និងវៀតណាម ក៏បានប្រារព្ធធ្វើនៅ ក្រុងហាណូយដែរ ។ លោក Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម បានផ្ញើ សារលិខិត អបអរសាទរ ភ្ញៀវកិត្តិយស ជាង១៥០រូប ដែលបូករួមទាំងឥស្សរជន ដ៏ល្បីឈ្មោះមកពីមជ្ឈដ្ឋាននានា ដូចជានយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រព័ន្ធសារព័ត៌មាននិងអប់រំ ជាដើមរបស់ប្រទេស ទាំងពីរវៀតណាមនិងចិន បានអញ្ជើញចូលរួម សកម្មភាពលើកនេះ ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និង ជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ចិននិងវៀតណាម ជាប្រទេសជិតខាងមានរបបសង្គមនិយម ដែលមានទឹកដីតភ្ជាប់ជាមួយគ្នា ប្រទេសទាំងពីរមានចំណង មិត្តភាពប្រពៃណី ជាសមមិត្តនិងបងប្អូន ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរក្សាការផ្លាស់ប្តូរនិង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយប្រព័ន្ធសារ ព័ត៌មាន និង ស្ថាប័នដ៏សំខាន់ៗរបស់វៀតណាមជាប់រហូតមក បានរួមគ្នាបង្កើតយន្តការ សហប្រតិបត្តិការក្នុងតំបន់ដូចជា “ដៃគូអាស៊ាន”ជាដើម ដែលបានបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការដ៏ជោគជ័យជាច្រើន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈធ្វើខិតខំប្រឹងប្រែងរួមជាមួយមិត្តភក្តិមកពីមជ្ឈដ្ឋាននានារបស់វៀតណាម ឆ្លងតាមរយៈការអនុវត្តជាក់ស្តែង ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិង កម្លាំងកាន់តែច្រើន ដល់ការបង្កើតសហគមន៍ រួមវាសនាចិន-វៀតណាមដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ក៏ដូចជាកសាង“មហាផ្ទះទាំង៥ ”គឺសន្តិភាព សុខសាន្ត្រាន វិបុលភាព ស្រស់ស្អាតនិងមេត្រីភាព ៕

To Top