តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានឲ្យដឹងថា សហគមន៍អន្តរជាតិ ត្រូវការកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការជំរុញផ្នែកមនុស្សធម៌ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីផ្តល់ការផ្គត់ផ្គង់សំខាន់ៗ សម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប នៅក្នុងកិច្ចប្រជុំ នៃក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ (G7) ។ បន្ទាប់ពីកិច្ចប្រជុំអាហារថ្ងៃត្រង់ថ្ងៃដំបូង នៃការជួបជុំគ្នា រយៈពេលពីរថ្ងៃរបស់ពួកគេនៅទីក្រុងតូក្យូ លោកស្រី Kamikawa...
ប៉េកាំង៖ សេចក្តីថ្លែងការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៥,៤ភាគរយនៅឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយនាយករងទីមួយរបស់ IMF លោក Gita Gopinath បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា “សេដ្ឋកិច្ចចិន កំពុងស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាននូវគោលដៅកំណើនឆ្នាំ២០២៣ របស់រដ្ឋាភិបាល...
តូក្យូ ៖ ប្រទេសជប៉ុន និង អង់គ្លេសបានសន្យាថា នឹងធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូ សន្តិសុខរបស់ពួកគេនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលក៏បង្ហាញពីការ ព្រួយបារម្ភ ចំពោះជំហរយោធាដ៏រឹងមាំ របស់ចិន នៅក្នុងតំបន់ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស និងការពារជាតិជប៉ុន និងអង់គ្លេស បានអះអាងជាថ្មីនូវការគាំទ្ររបស់ពួកគេ ចំពោះអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី...
ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូល Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធឺណែតពិភពលោកឆ្នាំ២០២៣។ លោក Xi Jinping បានលើកឡើងថា យើងផ្តួចផ្តើមឱ្យតម្កល់ការអភិវឌ្ឍជាអាទិភាព កសាងសាយប័រស្ប៉េសដែលកាន់តែផ្តល់ផលប្រយោជន៍ជាទូទៅនិងមានវិបុលភាព។ យើងផ្តួចផ្តើមការរួមសុខរួមទុក្ខ កសាងសាយប័រស្ប៉េសកាន់តែមានសន្តិភាពនិងសុវត្ថិភាព យើងផ្តួចផ្តើមការរៀនសូតទៅវិញទៅមកផ្នែកអរិយធម៌ កសាងសាយប័រស្ប៉េសដែលកាន់តែមានសមភាពនិងបរិយាបន្ន។ លោក Xi Jinpingសង្កត់ធ្ងន់ថា...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបញ្ជាក់កាលពីថ្ងៃអង្គារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីព្យាយាមធ្វើឱ្យស្ថានការណ៍នៅក្នុងសង្គ្រាមស្ងប់ស្ងាត់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ ក្រោយមកនៅថ្ងៃនោះ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa ដែលបានចូលកាន់តំណែងនៅពាក់កណ្តាលខែកញ្ញា ក៏បានផ្លាស់ប្តូរទស្សនៈជាមួយលោក Blinken អំពីជម្លោះ ដោយសង្កត់ធ្ងន់លើការថ្កោលទោសយ៉ាងខ្លាំងរបស់ជប៉ុន ចំពោះការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTកាលពីថ្ងៃម្សិលមិញនេះក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងដាក់ពង្រាយកងវរសេនាតូចរថក្រោះចំនួនពីរទៅកាន់ប្រទេសលីទុយអានី ហើយបង្កើតវាទៅជាកងពលតូចថ្មីមួយ រួមជាមួយនឹងក្រុមសមរភូមិ Forward Presence រួមរបស់ណាតូ ដែលឈរជើងរួចហើយនៅក្នុងប្រទេសបាល់ទិក។ អង្គភាពថ្មីនេះ ដែលត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងឆ្នាំ២០២៥នឹងមានបុគ្គលិកយោធាសរុបចំនួន៤៨០០នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារក្រសួងបាននិយាយថា កងវរសេនាតូចរថក្រោះ២០៣និងកងវរសេនាតូចថ្មើរជើងមេកានិច១២២នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសលីទុយអានី”។ អង្គភាពរថក្រោះថ្មីដែលជាលទ្ធផលនឹងត្រូវបានដាក់ឈ្មោះថា Tank Brigade ៤២ហើយកងទ័ពបន្ថែមនឹងចូលរួមជាមួយអង្គភាពណាតូ ដែលដឹកនាំដោយអាល្លឺម៉ង់នឹងត្រឡប់មកវិញ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ត្រូវបានដាក់ឱ្យដំណើរការ។ គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះមានកងទ័ពប្រហែល១៧០០នាក់មកពីប្រទេសសមាជិកណាតូចំនួន៦ដែលឈរជើងនៅក្នុងតំបន់ប្រទេសបាល់ទិកហើយប្រមាណជា ប្រហែលពាក់កណ្តាលនៃពួកគេគឺជាសមាជិកកងកម្លាំងយោធារបស់ប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ប្រទេសអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់រដូវរងាដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបន្តទៀតថា៖ ខណៈដែលប្រទេសនេះរៀបចំសម្រាប់ការផ្តាច់ភ្លើងទ្រង់ទ្រាយធំ ដោយសារតែការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនោះទីក្រុងមូស្គូបានចាប់ផ្តើមកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកលើស្ពានគ្រីមៀ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Die Welt ប្រចាំថ្ងៃរបស់អាល្លឺម៉ង់ កាលពីថ្ងៃចន្ទ លោក Kuleba បានបង្ហើបថា...
ភ្នំពេញ៖អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ លើកឡើងថា ការចាប់ផ្តើមយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤ គឺជារឿងល្អដែលអាចឲ្យយើងធ្វើបណ្តើរកែលម្អបណ្តើរ ដើម្បីទទួលបាននូវភាពសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈសម្រាប់ទាំងភាគីនិយោជក និងភាគីនិយោជិត។ ទន្ទឹមនេះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ការបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករនិយោជិតឲ្យចំទៅនឹងការងារដែលពួកគេកំពុងធ្វើស្រាប់ គឺជារឿងចាំបាច់ដែលវាជាផ្នែកមួយនៃការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ។ លោកពន្យល់បន្ថែមថា ការបណ្តុះបណ្តាលជំនាញបន្ថែមឲ្យចំដល់កម្មករនិយោជិតនេះ...
បរទេស៖ ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃនៅឆ្នាំនេះនឹងស្វាគមន៍សមាជិកថ្មីបំផុតនៃឧស្សាហកម្មយានយន្តអគ្គិសនី (EV) គឺ ក្រុមហ៊ុន SMOGO Holding Ltd មកពីប្រទេសចិន។ ក្រុមហ៊ុននេះផលិតកង់អគ្គិសនី (EV) ម៉ាក SMOGO , ផលិតអាគុយ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត។ យោងតាមសារព័ត៌មាន The Nation របស់ថៃ...
ភ្នំពេញ ៖ លោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុន China MCC22 Group Corporation របស់ចិនដែលមានចំណាប់អារម្មណ៍ចូលមកសិក្សា និងវិនិយោគនៅកម្ពុជា។ លោក គង់ វិមាន បានស្វាគមន៍បែបនេះនាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China MCC22 Group...
បរទេស៖ អង្គការណាតូបានប្រកាសថា ខ្លួននឹងផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុបឬហៅកាត់ថា CFE បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយពណ៌នាថាវាជាយន្តការដែលប្រើប្រាស់ លែងកើតទៅហើយចំពេលមានការប្រឈមមុខជាមួយប្រទេសលោកខាងលិច។ សន្ធិសញ្ញា CFE ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩០ ដោយប្លុកសូវៀត និងសមាជិកណាតូក្នុងខែចុងក្រោយនៃសង្រ្គាមត្រជាក់។ វាបានដាក់កម្រិតលើចំនួនរថក្រោះ រថពាសដែក កាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះដែលឈរជើងនៅអឺរ៉ុប។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខណៈពេលដែលកិច្ចព្រមព្រៀងដំបូងបានជួយដល់ស្ថិរភាពក្របខ័ណ្ឌសន្តិសុខនៅអឺរ៉ុបនោះ ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្រោយមកបានចាប់ផ្តើមរំលងការរឹតបន្តឹងខ្លាំងពេក រួមទាំងដោយការទទួលស្គាល់សមាជិកថ្មីជាដើម។...
បរទេស៖ យោងតាមការដកស្រង់របស់ RT ពីកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថាក្រុមហ៊ុនចក្រភពអង់គ្លេសជាង១០០ក្រុមហ៊ុន បានសារភាពថាបានរំលោភលើទណ្ឌកម្ម របស់ចក្រភពអង់គ្លេសប្រឆាំងនឹងរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន។ សរុបមក ក្រុមហ៊ុនចំនួន១២៧បានបង្ហាញដោយស្ម័គ្រចិត្តដល់រដ្ឋាភិបាលចក្រភពអង់គ្លេសថាពួកគេបានបំពានលើទណ្ឌកម្មដែលទាក់ទងនឹងប្រទេសរុស្ស៊ីគិតត្រឹមថ្ងៃទី១៧ខែឧសភា នេះបើយោងតាមការឆ្លើយតបទៅនឹងសំណើសេរីភាពព័ត៌មានដែលទទួលបានដោយក្រុមហ៊ុនច្បាប់ Pinsent Masons ។ ការបង្ហាញនេះត្រូវបានធ្វើឡើងចំពោះការិយាល័យអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុឬOFSIដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យការអនុលោមតាមទណ្ឌកម្ម និងការសង្ស័យថាមានការបំពាន។ ក្រុមហ៊ុនអង់គ្លេសអាចកាត់បន្ថយការពិន័យរបស់រដ្ឋាភិបាលដោយស្ម័គ្រចិត្តទទួលយកការបំពាន និងសហការជាមួយការស៊ើបអង្កេត។ គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងឡុងដ៍បានដាក់ទណ្ឌកម្មប្រឆាំងទៅនឹងបុគ្គល និងក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងរុស្ស៊ី ជាង១៦០០នៅក្រោមការរឹតបន្តឹង...
ភ្នំពេញ ៖ ជនសង្ស័យប្រុស-ស្រីជាង២០នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួន នៅចំណុចហាងខារ៉ាអូខេ យីហោ ស៊ីនហាយ ដែលស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យោងតាមសុ្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រា្កបនេះ បានដកហូតវត្ថុតាងរួមមាន ៖ សារធាតុញៀនសរុបទម្ងន់ ៥៩៦.៦៧ ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ១៩គ្រឿង ថេបផ្លេតចំនួន១គ្រឿង...
បរទេស៖ ឧត្តមសេនីយអ៊ុយក្រែនទទួលបន្ទុកប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (UAV) បាននិយាយថា ទីក្រុងគៀវកំពុងត្រៀមរៀបចំយុទ្ធនាការទម្លាក់គ្រាប់បែកពីយន្តហោះគ្មានមនុស្សបើកដ៏ធំមួយប្រឆាំងនឹងប្រទេសរុស្ស៊ីក្នុងរដូវរងានេះ ខណៈដែលការប្រយុទ្ធនៅលើដីត្រូវបានគេរំពឹងថា នឹងឈានដល់ភាពស្ងប់ស្ងាត់ដោយសារតែលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់។ ក្រុងគៀវបានប្រើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកម្តងហើយម្តងទៀតនៅក្នុងអ្វីដែលមន្ត្រីរុស្ស៊ីពណ៌នាថាជា “ការវាយប្រហារភេរវកម្ម” លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរហូតដល់ទៅដល់ក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Independent កាលពីថ្ងៃអាទិត្យ លោក Sergey...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានថ្លែងថា អ៊ីស្រាអ៊ែល នឹងពិចារណា “ការផ្អាកតិចតួចជាយុទ្ធសាស្ត្រ” នៅក្នុងតំបន់ហ្គាហ្សា ក្នុងការប្រយុទ្ធគ្នា ដើម្បីជួយសម្រួលដល់ការនាមចូលជំនួយ ឬការចាកចេញពីចំណាប់ខ្មាំង ប៉ុន្តែជាថ្មីម្តងទៀតបានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ជាទូទៅ បើទោះបីជាសម្ពាធអន្តរជាតិកើនឡើងក៏ដោយ ។ដោយបានធ្វើការឡោមព័ទ្ធទីក្រុង ហ្គាហ្សា ដែលមានប្រជាជនច្រើនយ៉ាងក្រាស់ក្រែលនៅភាគខាងជើងនៃតំបន់ដែលក្រុមហាម៉ាស់មានមូលដ្ឋាន...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះថា ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសរុស្ស៊ី បានដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប ហៅកាត់ថា (CFE) នៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះ ។ ក្រសួងការបរទេសបានឲ្យដឹងថា “គិតត្រឹមម៉ោង០០និង០០នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នីតិវិធីដកចេញពី CFE សម្រាប់ប្រទេសរុស្ស៊ី...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ នៅថ្ងៃអង្គារដោយដកស្រង់សម្តីរបស់គណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបន្តការពង្រាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅមជ្ឈិមបូព៌ាមួយឆ្នាំ ចំពេលមានវិបត្តិដែលកំពុងបន្តនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍ថា ការដាក់ពង្រាយយោធាជប៉ុននៅមជ្ឈិមបូព៌ានឹងត្រូវបញ្ចប់នៅថ្ងៃទី ១៩ ខែវិច្ឆិកា។ យោងតាមការផ្សាយនោះ បច្ចុប្បន្ននេះ នាវាពិឃាតជប៉ុនមួយគ្រឿង និងយន្តហោះល្បាតពីរគ្រឿង ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់។...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អ្នកនាំពាក្យរបស់លោកបានលើកឡើងកាលពីថ្ងៃចន្ទថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រោះរញ្ជួយដីនៅប្រទេសនេប៉ាល់ ។ អគ្គលេខាធិការបានសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ដោយមានការបដិសណ្ឋារកិច្ច និងស្មារតីប្រជាជននៃប្រទេសនេះក្នុងភាពស្រស់ស្រាយក្នុងចិត្ត និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃជនរងគ្រោះ ។ លោក Stephane...
ឡូសអ៊ែនជីឡេស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រុមតារាវិទូ បានរកឃើញប្រហោងខ្មៅ ដែលនៅឆ្ងាយបំផុត ដែលមិនធ្លាប់មាន នៅក្នុងកាំរស្មីអិច ដោយប្រើតេឡេស្កុប របស់អង្គការ NASA ។ គួរបញ្ជាក់ថា ប្រហោងខ្មៅស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការលូតលាស់ ដែលមិនធ្លាប់មានពីមុនមក ដែលម៉ាស់របស់វាប្រហាក់ប្រហែលនឹងកាឡាក់ស៊ីមេរបស់វា ។ ដោយរួមបញ្ចូលគ្នានូវទិន្នន័យពី Chandra...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានលើកឡើងថា សម្រាប់បុណ្យឯករាជ្យជាតិ៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខ គណៈកម្មការជាតិបានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន៩០២នាក់ ដោយមិនបានពិនិត្យទៅលើសវតានៃទណ្ឌិត ជាអ្នកទោសនយោបាយនោះទេ ប៉ុន្តែពិនិត្យទៅលើអកប្បកិរិយារបស់ពួកគាត់ក្នុងពេលជាប់ពន្ធនាគារប៉ុណ្ណោះ ។...
ភ្នំពេញ ៖ ហឹបសន្លឹកកិច្ចការរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមបណ្ដារាជធានី-ខេត្ត ដែលបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ និងបានរក្សាទុកយ៉ាងត្រឹមត្រូវ ដោយសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានោះលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ...
ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ បានសម្ពោធបើកនៅក្រុងសៀងហៃនៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដែលធ្វើឡើងក្រោមប្រធានបទនាំចូលជាលើកដំបូងនៅលើពិភពលោក តួនាទីធំទាំងបួនរបស់ពិព័រណ៍នាំចូលចិនអន្តរជាតិលើវិស័យបញ្ជាទិញអន្តរជាតិ ជំរុញការវិនិយោគ ផ្លាស់ប្តូរវប្បធម៌មនុស្សជាតិនិងកិច្ចសហប្រតិបតិ្តការប្រកបដោយភាពបើកទូលាយមានភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ នាំនេះ មានសហគ្រាសចំនួនសរុប៣៤០០ បានចូលរួមពិព័រណ៍លើកនេះ ដែលបានកើនឡើង២០ភាគរយបើប្រៀបធៀបនឹងឆ្នាំទៅមិញ ។ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាច្រើនបានចូលរួមពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិ ក្នុងនោះលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្រ្តាលី ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូងរំលងអស់រយៈពេល៧ឆ្នាំ បានថ្លែងថា ជានិច្ចកាល លោកតែងតែកាន់អាកប្បកិរិយាវិជ្ជមាននិងសុទិដ្ឋិនិយមចំពោះអនាគតសេដ្ឋកិច្ចចិន...
នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយ លោក Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលើកនេះអាចនិយាយបានថាជាការបន្តវេនពីអតីតកាល និងត្រួសត្រាយអនាគត ។ ទំនាក់ទំនងចិន-អូស្ត្រាលីដែលមានភាពល្អបរិសុទ្ធ និងស្ថិរភាពគឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ហើយក៏សមស្របនឹងការរំពឹងទុករួមរបស់ប្រទេសក្នុងតំបន់ផងដែរ ។...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៧ វិច្ឆិកា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងជាប្រធានគណៈកម្មាធិការ កិច្ចការបរទេស បានធ្វើការប្ដេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរ...
ភ្នំពេញ ៖ កងកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់ នៅចំណុច បណ្តោយផ្លូវលេខK5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់...
ព្រះវិហារ ៖ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើម ឱ្យមានការរៀបចំ បំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ទៅតាមគោលដៅកន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូល នៃតំបន់ការពារធម្មជាតិ បេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៨ វិច្ឆិកានេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព៕
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថាកម្មវិធីថ្នាក់ជាតិលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាលគឺជាយុទ្ធសាស្រ្ត ចាប់យកឱកាសការរើរោងចក្រពីបណ្តាប្រទេសអភិវឌ្ឍធំៗនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិតគឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបណ្តុះបណ្តាលក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលគ្រោងនឹងប្រកាសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈគឺធ្វើឱ្យពលរដ្ឋមានសមត្ថភាពលើជំនាញបច្ចេកទេស ហើយអាចទទួលយកលំហូរវិនិយោគលើវិស័យឧស្សាហកម្មមកពីប្រទេស ចិន ឥណ្ឌា...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់ភាគីចិន តាមរយៈ លោក វ៉ាង វ៉ិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឱ្យជំរុញអ្នកជំនាញរបស់ចិន ឱ្យបានច្រើន ដើម្បីបញ្ចប់សិក្សា សមិទ្ធិលទ្ធភាពលម្អិត ឱ្យបានហ្មត់ចត់ និងឆាប់រហ័ស លើគម្រោង «ព្រែកជីកហ្វូណនតេជោ» ។ ការស្នើនេះ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសំណូមពរដល់ភាគីចិន តាមរយៈ លោកវ៉ាង វ៉ិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឱ្យជួយជំរុញនីតិវិធីផ្តល់កម្ចីសម្បទាន ដើម្បីធ្វើការជួសជុល កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ។ ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣...