ភ្នំពេញ ៖ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានសម្រេចធ្វើប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀន លើមន្ត្រីពន្ធនាគារទូទាំងប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀន។ ការសម្រេចធ្វើតេស្ដនេះ បន្ទាប់ពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំឲ្យគ្រប់អង្គភាព ត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន ។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីទាំងអស់ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរបន្ថែម ដើម្បីពង្រឹងដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅជនបទ និងត្រូវរួមគ្នាថែរក្សាសម្ភារ ដែលមានស្រាប់ឱ្យបានល្អ និងស្ថិតស្ថេរយូរអង្វែង ។ ការផ្ដាំផ្ញើនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី ដឹកនាំប្រតិភូក្រសួង និងមន្រ្ដីបច្ចេកទេស នៃនាយកដ្ឋានផ្លូវលំជនបទ អញ្ជើញជួបសំណេះសំណាល...
ភ្នំពេញ ៖ នៅចំពោះមុខមន្រ្តីរាជការក្រោមឱវាទ ក្នុងជំនួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ នៅថ្ងៃទី២៦ កញ្ញា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ត្រីអនុវត្តច្បាប់ ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើស ពាក់ព័ន្ធធនធានធម្មជាតិ ។ ជាមួយគ្នានោះលោករដ្ឋមន្ត្រី...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសក្រិកនឹងទទួលបានជំនួយ ផ្នែកហិរញ្ញវត្ថុសរុបប្រមាណ ៥៥ពាន់លានអឺរ៉ូឬ៥៨,២២ពាន់លានដុល្លារ ពីសហភាពអឺរ៉ុប (EU) សម្រាប់ប្រើប្រាស់ក្នុងរយៈពេលពី ៤ ទៅ ៦ឆ្នាំខាងមុខ ។ ប្រភពដដែលបានឲ្យដឹងដែរថាក្រុមមន្ត្រីក្រសួងក្រិកបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់មូលនិធិអឺរ៉ុប ដែលបង្កើតបានជាង ៨០ភាគរយនៃការវិនិយោគសាធារណៈរបស់ប្រទេសក្រិក ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងចក្ខុវិស័យកំណើនរបស់ប្រទេស។ ដោយពិនិត្យមើលឥទ្ធិពល...
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា រថក្រោះ M1 Abrams របស់អាមេរិក ដែលទើបនឹងបញ្ជូន ទៅកាន់ទីក្រុងគៀវ នឹងមិនអាចកែប្រែស្ថានភាព និងលទ្ធផល នៃសមរភូមិជួរ មុខបានឡើយ។ យោងតាមការចេញផ្សាយរបស់ RT លោកអ្នកនាំពាក្យរូបនេះ បានបន្ថែមថា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបង្ហាញរបាយការណ៍ នៅក្នុងកិច្ចប្រជុំមន្ត្រី ក្រសួងកាលពីថ្ងៃអង្គារថា យោធាអ៊ុយក្រែនបន្តទទួលរង ការខាតបង់យ៉ាងធ្ងន់ធ្ងរ ជិត៤ខែក្នុងប្រតិបត្តិការ វាយបកដ៏ខ្លាំងក្លារបស់ខ្លួន ។ យោងតាមការការ ដកស្រង់សេចក្តីថ្លែងការណ៍ របស់លោកនៅ ក្នុងកិច្ចប្រជុំនេះ ដោយកាសែត RT លោករដ្ឋមន្ត្រីបានអះអាងថា កងកម្លាំងយោធា របស់រដ្ឋាភិបាលទីក្រុងកៀវ...
ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ មជ្ឈមណ្ឌល គ្រប់គ្រងជំងឺក្រុងហូជីមិញ បានឲ្យដឹងថា ករណីឆ្លងជំងឺអុតស្វាមានចំនួន២ករណីហើយត្រូវបានគេរាយការណ៍ នៅភាគខាងត្បូង នៃប្រទេសវៀតណាម ។មជ្ឈមណ្ឌលខាងលើ បានរាយការណ៍ថា អ្នកជំងឺជាបុរសអាយុ២៥ឆ្នាំ បានធ្វើតេស្តវិជ្ជមានរកឃើញមានផ្ទុកវីរុសជំងឺ អុតស្វាបក្រោយពីបានទៅមន្ទីរពេទ្យ ពិនិត្យមលើរោគសើស្បែកនៅក្នុងទីក្រុងហូជីមិញកាលពីថ្ងៃទី២២ ខែកញ្ញា ។ អ្នកជំងឺរូបនេះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក...
នាព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាត់តំណាងប្រគល់ថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣,០៤០,០០០រៀល (បីលានបួនម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ ជន ប៊ុនថេន ជំនួយការ មូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា ចំពោះការបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់លោក សេដ្ឋា ថាវីស៊ីនដែលនាយករដ្ឋមន្រ្តីថៃថ្មី មកពីគណបក្សភឿថៃបានឡើងកាន់តំណែងប្រតមប្រសងនឹងសម្តេចធិបតីហ៊ុន ម៉ាណែតដែរនោះ គឺជាដំណើរទស្សនកិច្ចមួយមានការផ្អើលជាខ្លាំង។ ចំណុចលោក យង់ ពៅថា ភ្ញាក់ផ្អើលដោយសារនេះ ជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្រ្តីថៃដែលជ្រើសយកកម្ពុជាជាប្រទេសទី១ ។ លោក យង់ ពៅបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៧...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ សម្រាប់ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន។ តាមរយៈលិខិត របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ផ្អែកតាមបទពិសោធន៍ ជាងមួយទសវត្សរ៍ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ភាគីទាំងពីរប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ នៃប្រទេសទាំងពីរ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់ប្រាក់កម្ចីចំនួន ២ ពាន់លានដុល្លារដល់ប្រទេសប៉ូឡូញ ដើម្បីគាំទ្រដល់ ទំនើបកម្មផ្នែកការពារជាតិ ដែលកំពុងបន្តរបស់ប្រទេសនេះ។ ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ថ្ងៃនេះ សហរដ្ឋអាមេរិក មានមោទនភាព ក្នុងការប្រកាសពីការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទាន យោធាបរទេស (FMF) ចំនួន ២...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និង២៩០នាក់បានរងរបួស នៅក្នុងការផ្ទុះឃ្លាំងផ្ទុកប្រេង នៅក្នុងតំបន់ Nagorno ទៅកាន់ Karabakh ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Armenpress បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ជនរងគ្រោះចំនួន៧នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ហើយសាកសពមិនស្គាល់ អត្តសញ្ញាណរបស់មនុស្សចំនួន...
បរទេស៖ មនុស្សចំនួន ១១ នាក់នៅខេត្ត Dong Nai ភាគខាងត្បូង កាលពីថ្ងៃចន្ទត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ ពីបទជួញដូរមនុស្ស រាប់រយនាក់មកកម្ពុជា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Vuong Van Thanh...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលភ្ញៀវទទួលទេសចរអន្តរជាតិជាង ៣.៥លាននាក់ កើនឡើង ២៥០.៨% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធាន «ទេសចរណ៍ និងការវិនិយោគបៃតង»...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា(Food Panda) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះលោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនDelivery Hero ជាក្រុមហ៊ុនដឹកជញ្ជូនដែល...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា លោកឯកអគ្គរាជទូតអង់គ្លេស បានសន្យាថា អង់គ្លេសនឹងជួយដល់កម្ពុជា លើវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ជាពិសេសជួយបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥។ ការសន្យានេះ ក្នុងឱកាសសម្តេចឃួន សុដារី ប្រធានរដ្ឋសភា អនុញ្ញាតឲ្យលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃ២៧ កញ្ញា ។...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការវាយប្រហារដោយមីស៊ីល ទៅលើទីក្រុង Sevastopol បានធ្វើឱ្យខូចខាតអគារ ប្រវត្តិសាស្ត្រ នៃទីបញ្ជាការកងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ី ហើយអាមេរិក បានបង្កើនការហោះហើរឈ្លបយកការណ៍រនៅជិតឧបទ្វីបគ្រីមៀ ៣ដងចាប់តាំងពីដើមឆ្នាំមក ។ យោងតាមទិន្នន័យពីវិបផតថល Flightradar24 សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់អង្គការណាតូ បានបង្កើនចំនួនជើងហោះហើរ ឈ្លបយកការណ៍នៅជិត ឧបទ្វីបគ្រីមៀ ៣ដងចាប់តាំងពីដើមឆ្នាំមក...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ប្រទេសនេះនឹងធ្វើការសម្រេចចិត្ត របស់ខ្លួនលើការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដោយផ្អែកលើ “សកម្មភាពជាក់ស្តែង” របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាសារវិជ្ជមានម្តងហើយម្តងទៀត របស់ខ្លួននោះទេ” ។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA កាលពីថ្ងៃអាទិត្យ...
បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងអាចដាក់ពាក្យសុំព្យួរទោស រយៈពេល ១ ឆ្នាំរបស់លោក បន្ទាប់ពីលោក បានជាប់ពន្ធនាគារ រយៈពេលប្រាំមួយខែ រហូតដល់ខែកុម្ភៈឆ្នាំក្រោយ។ នេះបើតាមព្រឹទ្ធសមាជិកគឺលោក Somchai Sawangkarn បានប្រាប់សារព័ត៌មានកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣...
ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ និង ប្រេន LG បានរៀបចំនូវកម្មវិធីលក់បញ្ចុះតម្លៃយ៉ាងច្រើនភ្លាមៗរហូតដល់ 50% ទៅលើ ម៉ូឌែលដែលក្រុមហ៊ុនបានកំណត់ទុក រាល់ការទិញគ្រឿងអេឡិចត្រូនិច LG ម៉ូឌែលណាមួយដែលលោកអ្នកពេញចិត្ត អតិថិជននឹងទទួលបានការចំណេញយ៉ាងច្រើនភ្លាមៗ ប្រញាប់ឡើងកុំអោយឱកាសប្រូម៉ូសិនដ៏ពិសេសនេះកន្លងផុតទៅអោយសោះ **កម្មវិធីប្រូម៉ូសិននេះចាប់ផ្ដើមពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត! រាល់ផលិតផលរបស់ម៉ាក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្ដេជ្ញាចិត្តរួមគ្នាជាមួយ លោកគ្រូ អ្នកគ្រូ គាំទ្រនិងជម្រុញ ពង្រីកការអនុវត្ត ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន SIS ឱ្យបានដល់សាលារៀនគ្រប់កម្រិត ក្នុងខេត្តកំពង់ចាម ។ការប្ដេជ្ញាចិត្តដូច្នេះ លោកអភិបាលខេត្ត បានលើកឡើងនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធនិងលើកកម្ពស់ទិវាអន្តរជាតិ សម្រាប់ការលុបបំបាត់ទាំងស្រុង នូវអាវុធនុយក្លេអ៊ែរ នាបូរីញូវយ៉ក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដោយទទូចថា ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង សំដៅសម្រេចគោលបំណងរួម គឺពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ។ ក្នុងសុន្ទរកថាលោក អ៊ុច បូររិទ្ធ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា អត្ថបទមួយបានបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងប្រើប្រាស់ មធ្យោបាយខុសច្បាប់ និងអយុត្តិធម៌ ដើម្បីបញ្ឈប់ក្រុមហ៊ុនចិន ពីការជោគជ័យ នៅពេលដែល សហរដ្ឋអាមេរិក មិនឈានមុខក្នុងការប្រកួតប្រជែងធម្មតា។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលសួររកការ អត្ថាធិប្បាយលើអត្ថបទ ដែលចេញផ្សាយដោយ ក្រសួងសន្តិសុខរដ្ឋ របស់ប្រទេសចិន...
តេអេរ៉ង់៖ ប្រមុខបរមាណូរបស់អ៊ីរ៉ង់បានឲ្យដឹងថា ទោះបីជាមានការដាក់ទណ្ឌកម្មដ៏ឃោរឃៅជាឯកតោភាគីក៏ដោយ ប្រទេសនេះនឹងបន្តសកម្មភាព “សន្តិភាព” ក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនអ៊ីរ៉ង់។ ប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅពេលថ្លែង សុន្ទរកថានៅក្នុងសន្និសីទ ទូទៅលើកទី៦៧ នៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅរដ្ឋធានីវីយែនរបស់អូទ្រីស...
ភ្នំពេញ ៖ នៅលើបណ្តាញសង្គម ហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ តំណាងរាស្ត្រ មណ្ឌលកំពង់ចាម និងជាអតីត រដ្ឋមន្ត្រីក្រសួង ព័ត៌មានដែលតែងតែ យកមតិយោបល់ និងសំណូមពរ របស់សាធារណជន មកបង្ហាញជាហូរហែរនោះ ជាថ្មីទៀតនៅព្រឹកថ្ងៃ២៧ កញ្ញា នេះ បានបង្ហាញសារមួយរបស់មន្ត្រីម្នាក់ ដែលមិនពេញចិត្ត ចំពោះមន្ត្រីសុរិយោដី...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ការកសាងសហគមន៍ ពិភពលោកនៃអនាគតរួមគ្នា បានទទួលនូវសមិទ្ធផល ប្រកបដោយផ្លែផ្កា ក្នុងរយៈពេលមួយ ទសវត្សរ៍កន្លងមកនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ក៏ជាសមាជិក នៃការិយាល័យ នយោបាយ នៃគណៈកម្មាធិការ...
ភ្នំពេញ ៖ ដោយសារតែនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃ២៧ កញ្ញានេះ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រ លេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រដ្ឋបាលខេត្តនេះ បានប្រកាសឲ្យប្រជាពលរដ្ឋ ផ្អាកធ្វើដំណើរជាបណ្តោះអាសន្នសិន។ ការផ្អាកឲ្យនេះ ដើម្បីធានាដល់សុវត្ថិភាព ក្នុងការធ្វើដំណើររបស់ពលរដ្ឋ ។ ក្នុងនោះរដ្ឋបាលខេត្តក៏បានឲ្យប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ការអនុញ្ញាតនេះ ក្រោយពីសម្តេចបានត្រឡប់មកពីអាមេរិករយៈពេល២ថ្ងៃ ខណៈពេលកំពុងស្នាក់នៅអាមេរិកនោះ សម្តេច ហ៊ុន ម៉ាណែតបានជួបលោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិកផងដែរ...
ពោធិសាត់: លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិសាត់ ទុកពេលមួយសប្តាហ៍ដើម្បី ឲ្យមន្ទីរធនធានទឹក សហការណ៍ជាមួយមន្ទីរជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន ដើម្បីបើកផ្លូវទឹកបញ្ចៀសការលិចលង់លំនៅដ្ឋាន និង ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅភូមិតតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ។ លោកបានលើកឡើង កាលពីព្រឹកថ្ងៃទី ២៦ ខែ កញ្ញា...