ភ្នំពេញ៖ ជីវិតមនុស្សម្នាក់ៗ កើតមកមិនដូចគ្នាឡើយ ហើយគ្មាននរណាម្នាក់ អាចជ្រើសរើសទីកន្លែង ដែលខ្លួនចង់កើតនោះទេ តួយ៉ាង កញ្ញា គុណ កន្និកា ហៅក្រៅថា (ម៉ីនាង) កើតនៅឆ្នាំ២០០៤ មានប្រភពពីគ្រួសារកសិករ នៅស្រុកឆ្ងាយមួយ នៃខេត្តកំពង់ធំ ធ្លាប់បានផ្ញើខ្លួនផ្ញើប្រាណ សុំទីវត្តអារាមរស់នៅ ដោយសារជីវភាព បានប្រែខ្លួនជាអគ្គនាយិកា នៃក្រុមហ៊ុន SmartGirl...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៨)។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង២៣ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្រប...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វីស នឹងជំរុញការអនុវត្តចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមមគ្គទេសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កាន់តែមានប្រសិទ្ធភាព និងបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លោក ឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើច្បាប់មួយដើម្បីចំណាយយ៉ាងហោចណាស់ចំនួន២១,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប ហៅកាត់ថា (GDP) របស់ប្រទេសស្លួននៅក្នុងឆ្នាំ២០២៤ទៅលើវិស័យការពារជាតិ ។ ក្រឹត្យរបស់លោកប្រធានាធិបតី ដែលចូលជាធរមានចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ បានចែងថា...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង ស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ ដោយវាយតម្លៃពីរបៀបដែលវិបត្តិកាន់តែធំនៅមជ្ឈិមបូព៌ាអាចជះឥទ្ធិពលដល់សន្តិសុខជាតិរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមក ដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានចាប់ផ្តើមប្រឆាំងនឹងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃចន្ទថា ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក Cho...
តើសព្វាវុធដែលក្រុម ហាម៉ាស ប្រើប្រាស់វាយប្រហារទៅលើអ៊ីស្រាអែល បានមកពីណា?https://dap-news.com/?p=364718 អ្នកជំនាញថា ភាពគ្មានប្រសិទ្ធភាពរបស់ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល ត្រូវបានបង្ហាញពេលក្រុមហាម៉ាស បាញ់ផ្លោងដោយមីស៊ីលរាប់ពាន់គ្រាប់https://dap-news.com/?p=364724 សហភាពអឺរ៉ុប ផ្អាករាល់ជំនួយអភិវឌ្ឍន៍ ទាំងអស់ដល់ប៉ាឡេស្ទីនhttps://dap-news.com/?p=364782 មន្ទីរបញ្ចកោណថា អាមេរិកមានសព្វាវុធ គ្រប់គ្រាន់សម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែនhttps://dap-news.com/?p=364851 រុស្ស៊ី និងចិន ជំរុញឱ្យមានកិច្ចចរចាសន្តិភាពមជ្ឈិមបូព៌ាជាថ្មី ក្រោយពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន...
វៀងច័ន្ទ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ពលរដ្ឋឡាវ ត្រូវបានជំរុញឱ្យត្រៀមខ្លួនសម្រាប់ទទួលរងនូវឥទ្ធិពលដែលអាចកើតមានឡើងដោយសារព្យុះទីហ្វុង Koinu ដែលនឹងឆ្លងកាត់ប្រទេសឡាវគិតចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៥ ខែតុលា ដោយនាំមកនូវទឹកភ្លៀង ផ្គរ រន្ទះ និងខ្យល់បក់បោកខ្លាំងម្តងម្កាលនៅទូទាំងប្រទេសនេះ ។ របាយការណ៍ដែលចេញផ្សាយដោយនាយកដ្ឋានឧតុនិយម និងជលសាស្ត្រស្ថិតក្រោមឳវាទក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ នៅថ្ងៃអង្គារ នេះបានឲ្យដឹងថា ភ្លៀង...
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) កាលពីថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅនេះ បានរៀបចំកម្មវិធីបណ្តុះបណ្តាលមួយស្តីពី “ភាពជាអ្នកដឹកនាំ ” លើកទី ៨ (8th JCI Cambodia Leadership Academy) ក្រោម Theme “Shape the Future”។ វគ្គបណ្តុះបណ្តាលអ្នកដឹកនាំលើកទី៨នៅឆ្នាំនេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ស្ថានការណ៍នៅអ៊ីស្រាអែលមានភាពស្ងប់ស្ងាត់ និស្សិតខ្មែរទាំងអស់មានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១០ តុលា នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅប្រទេសអ៊ីស្រាអែល សម្រាប់ថ្ងៃទី ១០ តុលា នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ ឲ្យបានជ្រាបដូចតទៅ៖ ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃចន្ទថា មានមនុស្សជាង១២៣.០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះដែលស្ថិតនៅនៅខាងក្នុងតំបន់ហ្គាហ្សា ដោយផ្អែកទៅលើការវាយប្រហារនៅតែបន្តរបស់អ៊ីស្រាអ៊ែល ។ ការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់ផ្លោងរបស់អ៊ីស្រាអ៊ែល បានវាយប្រហារចំលើផ្ទះ និងអគារផ្ទះល្វែង ក្នុងនោះមានប៉មលំនៅដ្ឋានធំៗចំនួន៤នៅក្នុងទីក្រុង ហ្គាហ្សា ត្រូវបានបំផ្លាញ ។...
បរទេស៖ អ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារថា យោធារបស់ខ្លួនបានវាយប្រហារលើគោលដៅរាប់រយនៅតំបន់ហ្គាហ្សាស្ទ្រីប ពេញមួយយប់ ដែលមានរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រី Bejamin Netanyahu បាននិយាយថា កងកម្លាំងរបស់អ៊ីស្រាអែល “ទើបតែចាប់ផ្តើម” ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Richard Hecht បាននិយាយថា សាកសពរបស់យុទ្ធជនហាម៉ាស់ ១.៥០០នាក់...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនមែនគ្រាន់តែជាគម្រោងក សាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ តែក៏បានដើរតួជាផ្នែកមួយយ៉ាងសំខាន់ នៃការតភ្ជាប់គោលនយោបាយអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីបែបនេះធ្វើឡើង ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Zhong Jie...
ភ្នំពេញ ៖ លោក Winfried F. Wicklein អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីADB បាន វាយតម្លៃថា គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលកម្ពុជា បានធ្វើជាមួយ ADB ជាគម្រោងថោកជាងគេបំផុត នៅក្នុងតំបន់ និងជាគម្រូល្អសម្រាប់ប្រទេសដទៃ។ យោងតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ADB ប្តេជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី...
ភ្នំពេញ ៖ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ចេញនូវមួយចំនួន ដែលជាផលជះពីសង្គ្រាម រុស្សី-អ៊ុយក្រែន ដែលអុីស្រាអែល នឹកស្មានមិនដល់។ លោក ហេង វ៉ាន់ដា បានលើកឡើងថា៖ សង្គ្រាមរុស្សី-អ៊ុយក្រែន១/បង្ហាញឲ្យឃើញការបែកបាក់គ្នា នៃមហាអំណាចពិភពលោក២/ ព័ត៌មានចារកម្មនិងភេវកម្ម ដាច់ដោចខ្ទេចខ្ទី...
បរទេស៖ រដ្ឋលេខាធិការមន្ត្រីក្រសួងការបរទេសថៃលោក Jakkapong Sangmanee ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋាភិបាល នៅថ្ងៃអង្គារថា ចំនួនប្រជាជនថៃដែលបានបញ្ជាក់ថាបានស្លាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល គឺបានកើនឡើងដល់ ១៨ នាក់ហើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jakkapong Sangmanee ថា ការប្រគល់សាកសពរបស់ពួកគេទៅប្រទេសថៃត្រូវរង់ចាំរហូតដល់កងកម្លាំងអ៊ីស្រាអែលដណ្តើមយកតំបន់មរណៈឡើងវិញ។...
ភូកេត៖ ប្រទេស រុស្ស៊ី និងចិន បានទាញហេតុផលអំពីដំណើរការសន្តិភាពពិតប្រាកដមួយនៅមជ្ឈិមបូព៌ាក្នុងសម័យប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Vassily Nebenzia តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំស្ថាប័នអន្តរជាតិបានប្រាប់អ្នកសារព័ត៌មានថា “សាររបស់ខ្ញុំគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ដើម្បីឈានទៅរកបទឈប់បាញ់ និងការចរចាប្រកបដោយអត្ថន័យ...
បរទេស៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃច័ន្ទថា ទីក្រុងវ៉ាស៊ីនតោន អាចបំពេញរាល់សំណើរបស់ West Jerusalem សម្រាប់អាវុធ បរិក្ខារ និងគ្រាប់រំសេវ ខណៈពេលដែលបន្តគាំទ្រទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ម្នាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងអាចបន្តការគាំទ្ររបស់ យើងទាំងចំពោះអ៊ុយក្រែន អ៊ីស្រាអែល និងរក្សាការត្រៀមខ្លួនជាសកល...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារជាសំឡេងប្រាប់ទៅប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅអ៊ីស្រាអែល ត្រូវជឿជាក់ទៅលើសមត្ថភាពអាជ្ញាធរនៅទីនោះ ក្នុងការធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋអ៊ីស្រាអែល និងជនបរទេស។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋ និងនិស្សិត...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចេញសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមការងារត្រួតពិនិត្យ ជំរុញ តាមដាន និងសហការក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធជាប្រធាន និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអនុប្រធាន ៕
នៅថ្ងៃទី១៦ខែកញ្ញា កប៉ាល់”Jinhongda១៦”នៃប្រទេសសៀរ៉ាឡេអូនដែលផ្ទុកជីគីមីចំនួន៤២០០តោនបានបើកចេញពីចំណតលេខមួយ នៃតំបន់កំពង់ផែ Yushu នៃកំពង់ផែFangchenggangហើយឆ្ពោះទៅកាន់កំពង់ផែតារាសាគរអន្តរជាតិ របស់កម្ពុជា ដោយសម្គាល់ថា ផ្លូវនាវាចរណ៏ត្រង់ពីកំពង់ផែFangchenggangទៅដល់កំពង់ផែតារាសាគរអន្តរជាតិរបស់កម្ពុជាចាប់ដំណើរការជាលើកដំបូង។ កំពង់ផែតារាសាគរអន្តរជាតិរបស់កម្ពុជាធ្វើជាស្តង់ដារដ៏សំខាន់មួយសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”នៅកម្ពុជា។ ការធ្វើនាវាចរផ្ទាល់រវាងកំពង់ផែទាំងពីរនេះ គឺជាការអនុវត្តជាក់ស្តែងដែលឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”របស់ប្រទេសយើង។ វាក៏ជំរុញការពន្លឿនការសាងសង់ច្រករបៀងដីគោកនិងផ្លូវសមុទ្រថ្មី។ល។ និងជាគំរូតូចមួយដែលជំរុញពន្លឿនល្បឿននិងលើកកម្ពស់ការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងក្វាំងស៊ីនិងអាស៊ាន។ ប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់ក្វាំងស៊ីបានគ្រោងផែនការនិងរចនាកសាងហេដ្ឋារចនាសម្ព័នដែលឆ្ពោះទៅអាស៊ានដូចជាផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹកនិងផ្លូវអាកាស ជំរុញការកសាងប្រព័ន្ធល្បឿនលឿន ប្រព័ន្ធផ្លូវសំខាន់និងប្រព័ន្ធជាមូលដ្ឋាន។ល។ ហើយកម្រិតផ្សារភ្ជាប់គ្នារវាងតំបន់ក្វាំងស៊ីនិងបណ្តាប្រទេសអាស៊ានបន្តបង្កើនល្បឿននិងទទួលបានសមិទ្ធផលគួរអោយចាប់អារម្មណ៍។ កម្រោងផ្លូវដែកឆ្លងកាត់ព្រំដែនដំណើរការយ៉ាងលឿន។ល។ ផ្នែកពីទីក្រុងNanningទៅដល់Pingxiangនៃផ្លូវដែកខេត្តHunan-Guangxiបានដំណើរការដោយបង្កើនល្បឿន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់RT ក្រុមសកម្មភាពប្រយុទ្ធហាម៉ាស បានអះអាងថា នឹងប្រហារជីវិតចំណាប់ខ្មាំង អ៊ីស្រាអែលម្នាក់ ហើយចាក់ផ្សាយការ សម្លាប់តាមអ៊ិនធឺណេត រាល់ពេលដែលការវាយប្រហារ ដោយមិនមានការព្រមាន ដោយកងកម្លាំង ការពារអ៊ីស្រាអែល (IDF) វាយប្រហារលើទីតាំងជនស៊ីវិល នៅតំបន់ហ្គាហ្សា ។ អ្នកនាំពាក្យរបស់ក្រុមហាម៉ាស Al-Qassam Brigades បាននិយាយនៅក្នុងសារមួយ...
បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទថា ការព្យាយាមដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា តាមរយៈមធ្យោបាយយោធា នឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការរងទុក្ខ របស់ប្រជាជន និងបង្កឱ្យមាន ការកើនឡើងនៃអំពើហិង្សា នៅក្នុងតំបន់ប៉ុណ្ណោះ ។ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក៏បានស្នើឱ្យទាំងអ៊ីស្រាអែល...
បរទេស ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃចន្ទម្សិលមិញថា សព្វាវុធដែលពួកអ្នកគាំទ្រ លោកខាងលិច បានផ្គត់ផ្គង់យ៉ាងសកម្ម ដល់អ៊ុយក្រែន បានរកឃើញផ្លូវរបស់ពួកគេ ទៅកាន់ពួកសកម្ម ប្រយុទ្ធហាម៉ាស ហើយឥឡូវនេះ ត្រូវបានប្រើប្រាស់យ៉ាងសកម្ម ក្នុងប្រទេសអ៊ីស្រាអែលទៅវិញ ។ យោងតាមការដកស្រង់ និងចេញផ្សាយដោយ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានចេញសារជាសំឡេងជាបន្ទាន់មួយជាង៧នាទី នាមុននេះបន្តិចដោយរៀបរាប់ពីការវិវត្តន៍របស់ពលរដ្ឋខ្មែរនៅអ៊ីស្រាអែលដែលកំពុងតែមានសង្គ្រាមបង្កឡើងសារជាថ្មីដោយក្រុមហាម៉ាស់ របស់ប៉ាឡេស្ទីន កាលពីថ្ងៃ៧ តុលា ។ ចំពោះសង្រ្គាមជាថ្មីរវាងប្រទេសទាំងដែលពលរដ្ឋទូទាំងពិភពលោកដឹងថា ជាសង្គ្រាមសាសនាធំៗ២(គ្រឹស្តនិងឥស្លាម) បានធ្វើឲ្យនិស្សិតខ្មែរម្នាក់ស្លាប់បាត់បង់ជីវិតផងដែរនោះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីជាសារជាហូរហែរអំពីយកចិត្តទុកដាក់លើពលរដ្ឋខ្លួនកំពុងមានវត្តមាននៅទីនោះ ហើយសម្តេចសង្ឃឹមថា សង្គ្រាម នឹងបញ្ចប់ក្នុងពេលឆាប់ខាងមុខនេះ ។ សម្តេចគូសបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា ការប្រយុទ្ធគ្នានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ...
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករាដែលតំណាងឲ្យរដ្ឋមន្រ្តី បានលើកឡើងនៅចំពោះមុខមន្រ្តីជាន់ខ្ពស់មកពីប្រទេសអាស៊ានថា ទាំងអស់គ្នាត្រូវសហការគ្នាដើម្បីធានា ជនមានពិការភាពនៅក្នុងតំបន់អាស៊ាន ត្រូវបានលើកកម្ពស់សិទ្ធិនិងបានគិតគូរអំពីសុខមាលភាព ឲ្យមានភាពទាក់ទាញនិងរស់រវើក សម្រាប់ការធ្វើវិនិយោគលើពួកគាត់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសង្គមកិច្ច។ លោក ឯម ច័ន្ទមករា បានថ្លែងក្នុងវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូក្រោយឆ្នាំ២០២៥” នាថ្ងៃ១០ តុលា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាសថាបិទទ្វាតំបន់ហ្គាហ្សាទាំងអស់ហើយក្រោយការប្រយុទ្ធគ្នាខ្លាំងរវាងកងកម្លាំងការពារអ៊ីស្រាអែលIDFនិងក្រុមសកម្មប្រយុទ្ធហាម៉ាស។ យោងតាមការចេញផ្សាយរបស់ RT ការប្រកាសនេះបានកើតឡើងបន្ទាប់ពីក្រុមប៉ាឡេស្ទីនបានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ដោយបានសម្លាប់និងរបួសយោធានិងពលរដ្ឋស៊ីវិលរាប់រយនាក់។ លោក Gallant បាននិយាយបន្ទាប់ពីកិច្ចប្រជុំវាយតម្លៃមួយនៅទីបញ្ជាការ IDF កាលពីថ្ងៃចន្ទម្សិលមិញថា៖ខ្ញុំបានបញ្ជាឱ្យមានការឡោមព័ទ្ធទាំងស្រុងនៅក្នុងតំបន់ហ្គាស្សាហើយ លោកបានបន្ថែមថានឹងមិនមានអគ្គិសនី គ្មានអាហារ គ្មានប្រេងឥន្ធនៈ អ្វីគ្រប់យ៉ាងត្រូវបិទ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari...
បរទេស៖ ជនបរទេសរាប់សិបនាក់ត្រូវបានសម្លាប់ រងរបួស ឬចាប់ជាចំណាប់ខ្មាំង អំឡុងពេលការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដែលបានបណ្តាលឱ្យមនុស្ស ៨០០ នាក់ស្លាប់ ដែលភាគច្រើនជាជនជាតិអ៊ីស្រាអែល។ បើតាមប្រភពពីសារព៏ត៌មាន AFP បានឱ្យដឹងថា ជនបរទេសដែលបាត់ខ្លួនជាច្រើននាក់បានចូលរួមក្នុងពិធីបុណ្យតន្ត្រីអេឡិចត្រូនិកមួយនៅវាលខ្សាច់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដែលក្នុងនោះអ្នកសំដែងជាច្រើនត្រូវបានសម្លាប់។ -ប្រទេសថៃ៖ ស្លាប់១២នាក់ ចំណាប់ខ្មាំង១១នាក់អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី Kanchana Patarachoke...
កក់សំបុត្រទៅលេងស្រុកកំណើត នៅថ្ងៃបុណ្យភ្ជុំបិណ្ឌតាមរយៈកម្មវិធីទូរសព្ទ 𝑽𝑬𝑻 𝑬𝒙𝒑𝒓𝒆𝒔𝒔 របស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ៥%គ្រប់ទិសដៅនៃការធ្វើដំណើរទាំងអស់។ បញ្ជាក់សម្រាប់ទិសដៅដែលមានការបញ្ចុះតម្លៃ និងប្រម៉ូសិនមិនមានការបូកបញ្ចូលបន្ថែមនៃ៥%នោះទេ។ ស្វែងរកម៉ោង និងប្រភេទរថយន្តដែលលោកអ្នកត្រូវការតាមរយៈកម្មវិធី 𝑽𝑬𝑻 𝑬𝒙𝒑𝒓𝒆𝒔𝒔 ឥឡូវនេះ ៖-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8វេបសាយសម្រាប់កក់ : www.vireakbuntham.com☏...
បរទេស៖ សហភាពអឺរ៉ុបបានផ្អាករាល់ជំនួយ និងជំនួយអភិវឌ្ឍន៍ដល់ប៉ាឡេស្ទីន បន្ទាប់ពីមានការវាយប្រហារដោយ ក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែល។ សំណើថវិកាទាក់ទងនឹងជំនួយ បន្ថែមទៀតក៏ត្រូវបានពន្យារពេល “រហូតដល់មានការជូនដំណឹងបន្ថែម” នេះបើយោងតាមលោក Oliver Varhelyi ស្នងការសហគមន៍ និងពង្រីកសហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងប្រ៊ុចសែលនឹងពិនិត្យឡើងវិញ នូវគោលនយោបាយជំនួយ និងការអភិវឌ្ឍន៍ទាំងស្រុងរបស់ខ្លួនចំពោះប៉ាឡេស្ទីន...