បរទេស៖ នាយក FBI លោក Christopher Wray បានប្រាប់សមាជិកសភាអាមេរិកថា លោកមើលឃើញពីហានិភ័យខ្ពស់ នៃផែនការភេរវករនៅលើទឹកដីអាមេរិក ដោយបុគ្គល ឬក្រុមដែលអាចត្រូវបានបំផុស គំនិតដោយការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wray បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសវនាការរបស់គណៈកម្មាធិការសន្តិសុខមាតុភូមិព្រឹទ្ធសភាថា “យើងវាយតម្លៃថាសកម្មភាពរបស់ពួកហាម៉ាស...
បរទេស៖ អាជ្ញាធរបារាំងបាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលិសបារាំងបានបាញ់សម្លាប់ ស្ត្រីម្នាក់ដែលសង្ស័យថា បានគំរាមបំផ្ទុះគ្រឿងផ្ទុះនៅលើ រថភ្លើងក្នុងទីក្រុងប៉ារីស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យអយ្យការក្រុងប៉ារីស បាននិយាយថា ស្ត្រីរូបនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរងការបាញ់ប្រហារមួយគ្រាប់ ហើយជនសង្ស័យត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យក្នុងតំបន់ ដើម្បីព្យាបាលបន្ទាន់។ យោងតាមមន្ត្រីបាននិយាយថា ស្ត្រីដែលត្រូវបានគេរាយការណ៍ថា គឺ...
បរទេស៖ គណៈរដ្ឋមន្ត្រីរបស់ថៃ បានផ្តល់ភ្លើងខៀវដល់គោលនយោបាយ លើកលែងទិដ្ឋាការសម្រាប់ ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងកោះតៃវ៉ាន់ក្នុងការស្នាក់ នៅក្នុងព្រះរាជាណាចក្ររយៈពេល ៣០ថ្ងៃ ក្នុងគោលបំណងដើម្បីទាក់ទាញ ប្រាក់ចំណូលបន្ថែមទៀត នៅពេលដែលរដូវកាលទេសចរណ៍ខ្ពស់ ខិតជិតមកដល់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោក...
ភ្នំពេញ៖ ជុំវិញបញ្ហាផ្ទុះហិង្សា នៅតំបន់អារ៉ាប់ ដែលផ្ដើមចេញការផ្ទុះហិង្សារវាងក្រុមហាម៉ាស់ ប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល លោក បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងចោទជាសំនួរថា តើហ៊ានឬទេ ១ម្ជុលនយោបាយ? ។ ក្នុងនោះលោក បណ្ឌិត ហេង វ៉ាន់ដា...
ភ្នំពេញ ៖ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលស្គាល់ភាព រីកចម្រើននៃបច្ចេកវិជ្ជា ជាពិសេសបច្ចេកវិជ្ចាផ្នែកឌីជីថល ដែលធ្វើឲ្យទំនាក់ទំនងរបស់មនុស្ស នាពេលបច្ចុប្បន្ន កាន់តែខិតជិតគ្នា ប៉ុន្តែស្របពេលរីកចម្រើន បច្ចេកវិជ្ជា ក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០នេះបានធ្វើឲ្យ ក្រុមអ្នកផលិតវិដេអូ...
ភ្នំពេញ ៖ កម្ពុជា-ចក្រភពអង់គ្លេស បានឯកភាពធ្វើការរួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានសក្ដានុពលខ្ពស់ នាពេលខាងមុខ ។ ការឯកភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសកម្ពុជា-អង់គ្លេស ដែលភាគីកម្ពុជាដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងភាគីអង់គ្លេសដឹកនាំដោយលោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា នាថ្ងៃទី៣១...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហឺ វេទុង ( He Weidong ) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ទំនាក់ទំនងមិត្តភាពចិន-កម្ពុជា បានបង្កើតឡើងដោយការពូនជ្រុំ ដោយមេដឹកនាំជំនាន់មុន ហើយបានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូង របស់ប្រជាជននៃប្រទេសទាំងពីរ ។ នេះបើយោងតាមអគ្គនាយកដ្ឋាន យោធសេវាក្រសួងការពារជាតិ ។ ការលើកឡើងនេះ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌជ្រោយចង្វារ បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់ដែលពាក់ព័ន្ធប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយការលិចលង់ ការសុំស្ថាបនាផ្លូវ ដោះស្រាយវិវាទនៅក្នុងសាលា ករណីបាត់គោ និងការសុំបង្ក្រាបល្បែងស៊ីសងជាដើម។ ការលើកឡើងជាសំណើ និងសំណូមពរ ខាងលើនេះបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃ១ វិច្ឆិកា ក្រោមវត្តមាន លោក ជួប ខុន...
កាលពីថ្ងៃទី៣០ ខែតុលា នៅក្នុងកិច្ចប្រជុំបន្ទាន់ជាសាធារណៈស្តីពីការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល នៃក្រុមប្រឹក្សាសន្តិសុខ លោក Zhang Jun តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានឆ្លើយតបតវិញ ចំពោះការចោទប្រកាន់ដោយគ្មានហេតុផល របស់តំណាងសហរដ្ឋអាមេរិក ក្នុងសុន្ទរកថារបស់ខ្លួនដោយបានលើកឡើងថា ប្រទេសចិនមិនស្ពាយកំហុសជំនួសគេ ក្នុងរឿងស្ថានការណ៍នៅតំបន់ហ្កាហ្សា នាពេលបច្ចុប្បន្ននោះទេ ។ លោក Zhang Jun បានថ្លែងថា តំណាងអាមេរិកបានចោទប្រកាន់...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងជាទស្សនទានថា យុទ្ធសាស្ត្រអ៊ីស្រាអែល មិនមែនផ្តោតសំខាន់ទៅលើ ដំណោះស្រាយនយោបាយទេ តែគឺសំដៅកម្ទេចកម្លាំងរស់ របស់ពួកហាម៉ាសតែម្តង ។ ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ ធ្វើឡើងតាមសំណេរ លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១ វិច្ឆិកា ដោយសំណេរនោះមានន័យថា “ពេលនេះ យុទ្ធសាស្ត្រអ៊ីស្រាអែល មិនមែនផ្តោតលើដំណោះស្រាយនយោបាយទេ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន២៩ ដែលមានមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ។ គួរបញ្ជាក់ថានេះ គឺជាលើកទី៨...
ភ្នំពេញ ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញវត្តមានកីឡាករ-កីឡាការិនីវាយកូនបាល់ ២ រូបឆ្នើមកូនខ្មែរ-បារាំងជាផ្លូវការដើម្បីត្រៀមខ្លួនក្នុងការអ្នកទំាង ២ រូបចូលរួមក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAME 2025 នៅប្រទេសថៃ នាពេលខាងមុខនេះ ក្នុងការប្រកួតប្រជែងដណ្តើមមេដាយជូនប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រកួតជើងឯកអាស៊ី ឆ្នាំ ២០២៣ “Inaugural Asian Junior Championship 2023” កន្លង់មកនៅកម្ពុជា។ លោក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ១-៣វិច្ឆិកា បណ្តាខេត្តនៅប៉ែកខាងជើង ប៉ែកឦសាន និងបណ្ដាខេត្តនៅជាប់មាត់សមុទ្រ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ ប៉ុន្តែនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របណ្តប់លើផ្ទៃដីពី ២០% ទៅ...
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ថាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជានិមិត្តរូបដែលកម្មករនិយោជិតគ្រប់គ្នាប្រាថ្នាចង់បាន ពោលគឺធ្វើឱ្យសុខភាពកម្មករទទួលបានការគាំពារ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចធិបតីជាមួយកម្មករនិយោជិត ជិត២ម៉ឺននាក់នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២៣ លោក ហេង សួរ មានប្រសាសន៍ថា តាមរយៈបណ្ណ ប.ស.ស....
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី១-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយសាំងធម្មតាមានតម្លៃ៤.៤០០រៀល (ឡើងថ្លៃ៥០រៀល) ខណៈម៉ាស៊ូតតម្លៃ ៤.៥៥០រៀល (ចុះថ្លៃ ១០០) បើធៀបទៅនឹង១០ថ្ងៃមុន ៕
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ១ វិច្ឆិកានេះ បានលើកឡើងថានយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជាដែលពិភពលោកគួររៀនសូត្រតាម ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបតែបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃ ២៦ តុលា ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ...
ក្នុងចិត្តរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្រ្តីជាអ្នកបង្កើតអរិយធម៌មនុស្សជាតិ ជាអ្នកជំរុញការរីកចម្រើននៃសង្គម។ លោកបានគូសបញ្ជាក់ថា ៖ « កិច្ចការដែលចង់សម្រេចបាននូវសមភាពយេនឌ័រគឺអស្ចារ្យណាស់ ។ ក្នុងប្រវត្តិសាស្ត្រ បើគ្មានការរំដោះនិងការរីកចម្រើនរបស់ស្រ្តីទេនោះ ក៏គ្មានការរំដោះនិងរីកចម្រើនរបស់មនុស្សជាតិផងដែរ។» «ការអភិវឌ្ឍមិនអាចកាត់ផ្ដាច់ពីស្រ្តីបានឡើយ ហើយការអភិវឌ្ឍត្រូវផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងមូលដែលក្នុងនោះបូករួមទាំងស្រ្តីផងដែរ។» កន្លងមក លោក Xi Jinping តែងគោរពឋានៈនារី យកចិត្តទុកដាក់លើការធានាសិទ្ធិនារី...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល នឹងរៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាកឈាម ដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមលើកទី១២ វេលាម៉ោង៨ព្រឹក នៅជាន់ទី៥ នាថ្ងៃទី៦ វិច្ឆិកា ខាងមុខ ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ក្រសួង បានសហការជាមួយបជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងរៀបចំកម្មវិធីសប្បុរសធម៌ បរិច្ចាគឈាម តាមការស្ម័គ្រចិត្តក្នុងគោលបំណង ជួយឧបត្ថម្ភ និងសង្គ្រោះជនរងគ្រោះ ឬអ្នកជំងឺខ្វះឈាមទូទាំងប្រទេស។ នេះជាលើកទី១២ហើយដែលថ្នាក់ដឹកនាំ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់សិក្ខាកាម ដែលបញ្ចប់វគ្គបណ្ដុះបណ្ដាល ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” ត្រូវយកចំណេះដឹង និងបទពិសោធន៍ ទៅដឹកនាំអនុវត្តការងារ នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់និងប្រសិទ្ធផល។ ការផ្ដាំផ្ញើនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជា ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន៩២...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាល Houthi នៅទីក្រុង Sanaa បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រឆាំងអ៊ីស្រាអែល ដើម្បីគាំទ្រជនប៉ាឡេស្ទីន ហើយនឹងបន្តធ្វើដូច្នេះបន្ថែមទៀត។ ក្នុងនោះយ៉ាងហោចណាស់មីស៊ីលមួយគ្រាប់បានហោះពីលើប្រទេសអារ៉ាប៊ីសាអូឌីត ដោយធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់ព្រះរាជាណាចក្របញ្ចេញសញ្ញាប្រុងប្រយ័ត្នកើតឡើង។ ឧត្តមសេនីយទោ Yahya Saree អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធយេមែន បាននិយាយថា៖កងកម្លាំងប្រដាប់អាវុធរបស់យើងបានបាញ់បង្ហោះកាំជ្រួចផ្លោង និងកាំជ្រួច Cruise ជាច្រើន...
បរទេស៖ មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារហៅកាត់ថាUNICEF បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានបទឈប់បាញ់នៅ ក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយនិយាយថា ជម្លោះកំពុងសម្លាប់កុមាររាប់ពាន់នាក់នៅហ្គាហ្សា និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀត ប្រឈមនឹងហានិភ័យពីអំពើហិង្សា និងវិបត្តិទឹកជាដើម។ អ្នកនាំពាក្យរបស់អង្គការ UNICEF លោក James Elder បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅទីក្រុងហ្សឺណែវថា៖ហ្គាហ្សាបានក្លាយជាទីបញ្ចុះសពរបស់កុមាររាប់ពាន់នាក់។ លោកបានកត់សម្គាល់ថា កុមារជាង៣៤៥០នាក់មកហើយនៅភាគីខាងប៉ាឡេស្ទីនត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់កើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។ ការអត្ថាធិប្បាយរបស់គាត់ធ្វើឡើងនៅពេលដែលអ៊ីស្រាអែលកំពុងចាប់ផ្តើមបង្កើនការវាយលុកដីរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកររបស់ក្រុមហាម៉ាសដែលបានសម្លាប់មនុស្សប្រហែល១៤០០នាក់កាលពីថ្ងៃទី៧ខែតុលា។ គួរឲ្យដឹងដែរថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Lloyd Austin បានប្រាប់គណៈកម្មាធិការរៀបចំព្រឹទ្ធសភាកាលពីដើមសប្តាហ៍កន្លងមកថា ប្រសិនបើអាមេរិកឈប់ផ្តល់មូលនិធិដល់អ៊ុយក្រែន រុស្ស៊ីនឹងឈ្នះជម្លោះដែលកំពុងបន្តរវាងប្រទេសទាំងពីរ។ ការលើកឡើងរបស់ រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើឡើងក្នុងពេលដែលរដ្ឋាភិបាលអាមេរិក កំពុងជម្រុញឲ្យមានកញ្ចប់ថវិកាលថ្មិប្រមាណជា៤៤ពាន់លានដុល្លារនឹងអាចធ្វើឡើងបន្ថែមទៀត ជាផ្នែកយោធា និងជំនួយផ្សេងទៀតដល់រដ្ឋាភិបាលក្នុងទីក្រុងគៀវ។ លោក Austin បានប្រាប់សមាជិកព្រឹទ្ធសភាថា៖ខ្ញុំអាចធានាបានថា បើគ្មានការគាំទ្ររបស់យើងទេ ប្រធានាធិបតីរុស្ស៊ី លោក Vladimir...
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានប្រកាសប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌជំនាញកសិកម្មឃុំ ចំនួន ២៥០នាក់ ចាប់ពីថ្ងៃទី១-៣០ វិច្ឆិកា ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងកសិកម្ម ។ រាល់ការបំពេញពាក្យចុះឈ្មោះ ធ្វើឡើងតាមរយៈអនឡាញ (Online) នៅតាមមន្ទីរមុខងារសាធារណៈទូទាំង២៥រាជធានី-ខេត្ត៕
ភ្នំពេញ៖ លោក Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ប្រាប់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសខ្មែរថា កម្ពុជាបានក្លាយជាដៃគូសហប្រតិបត្តិការ អភិវឌ្ឍន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២៣នេះ ។ ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ការបរទេសកូរ៉េបែបនេះ ធ្វើឡើងនាថ្ងៃទី៣១ តុលា ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា នៅទីស្ដីការក្រសួង ។...
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា គិតចាប់តាំងពីដាក់ឲ្យអនុវត្តកាលពី ខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណ ៤ ៨៥០ប៊ីលានរៀល ឬស្មើនឹង ១ ២១២,៦៩លានដុល្លារ សម្រាប់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់គាំពារសង្គមកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ...
ភ្នំពេញ ៖ ភាគីកម្ពុជា-ចិន បានឯកភាពគ្នាផ្តួចផ្តើមនូវ សកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន» នៅឆ្នាំ២០២៤ ដើម្បីសំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាល នៃ គណៈអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃវិទ្យាល័យពោធិ៍សាត់ និង វិទ្យាល័យហ៊ុន សែន ទាចំរ៉ាត់ចំនួន ៦៦០ នាក់ដែលត្រៀមប្រលងសញ្ញាប័ត្រទុតិយភូមិឆ្នាំ ២០២៣ ។ លោកអភិបាលខេត្ត...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារអបអរសាទរ ចំពោះទីក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូ (UCCN) ចុះក្នុងបណ្តាញទីក្រុងច្នៃ ប្រតិដ្ឋផ្នែកម្ហូបអាហារ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «អបអរសាទរ ទីក្រុងបាត់ដំបង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Fyodor Lukyanov អ្នកជំនាញគោលនយោបាយការបរទេសឈានមុខគេ របស់រុស្ស៊ីបាននិយាយថា សង្រ្គាមលោកលើកទី៣ កំពុងដំណើរការរួចទៅហើយនៅពេលនេះ។ លោកជឿជាក់ថា សណ្តាប់ធ្នាប់ពិភពលោកមួយដែលបាន មិនសូវទទួលបានការពេញចិត្តចិត្ត ប៉ុន្តែអាចគ្រប់គ្រងបានកន្លងមក នោះកំពុងត្រូវបានបំបែកម្តងបន្តិចៗ ហើយបច្ចុប្បន្នហាក់ដូចជា មិនមានយន្តការសម្រាប់ការដោះស្រាយជម្លោះ រួមទាំងការកើនឡើងជា បន្តបន្ទាប់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ជាដើម។ Lukyanov ដែលជាប្រធានគណៈប្រធាន...
បរទេស៖ អ្នកជំនួញជនជាតិរុស្សី លោក Aleksey Kuzmichev ត្រូវបានឃុំខ្លួន ដើម្បីសាកសួរនៅប្រទេសបារាំង ជុំវិញការចោទប្រកាន់ពីការគេចពន្ធ និងការលាងលុយកខ្វក់ ក៏ដូចជាការបំពានទណ្ឌកម្មអន្តរជាតិ។ នេះបើតាមរបាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបារាំង ដែលបានដកស្រង់ពីការិយាល័យ រដ្ឋអាជ្ញាហិរញ្ញវត្ថុបារាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យរដ្ឋអាជ្ញាហិរញ្ញវត្ថុ បានបញ្ជាក់ពីរបាយការណ៍មួយ...