ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៦ ឆ្នាំ២០២៣ BICC2023-ប៊ី អាយ ស៊ី ស៊ី ២០២៣ (The 6th BELTEI International...
បរទេស៖ កាសែត Financial Times បានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនយល់ព្រមលើគម្រោងបើកការិយាល័យទំនាក់ទំនងណាតូក្នុងប្រទេសជប៉ុន ដោយលើកហេតុផលថា ប្លុកនេះមិនគួរពង្រីកខ្លួនវាលើសពីមហាសមុទ្រអាត្លង់ទិកខាងជើងនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការជំទាស់របស់លោក Macron បានបណ្តាលឱ្យមានការជាប់គាំង ជាច្រើនខែនៅក្នុងប្លុកនេះ នេះបើតាមប្រភពប្រាំបីដែលដឹងពីកិច្ចពិភាក្សាបានប្រាប់...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ យុវជនគណបក្ស ថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងភូមិ ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិត សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃ៦ មិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអំពាវនាវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាព ដែលផ្ទុយពីខ្លឹមសារ នៃច្បាប់បោះឆ្នោត មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ក្រោយគ្មានវត្តមានគណបក្សភ្លើងទៀន ។ គ.ជ.ប បញ្ជាក់យ៉ាងច្បាស់ ទៅមនុស្សមួយចំនួនដែលចេញយុទ្ធនាការ តាមរយៈខិតបណ្ណ រូបភាព ឬស្ប៉តឃោសនានានា តាមបណ្តាញសង្គមហ្វេសប៊ុក ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល និងមិនឲ្យ...
ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគត បានបង្ហាញពី កំណើនតិចតួច កាលពីថ្ងៃចន្ទ ខណៈដែលសមាជិកនៃអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) និងដៃគូរបស់ខ្លួនបានប្រកាសពីវិធានការកាត់បន្ថយផលិតកម្មថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកក្កដាបានបន្ថែម ០,៤១ ដុល្លារអាមេរិក ឬ ០,៥៧ភាគរយដើម្បីទូទាត់នៅ ៧២,១៥ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New...
ភ្នំពេញ ៖ កម្ពុជា បានបញ្ជូនរថយន្ត ចំនួន១៤គ្រឿងប្រភេទ រថយន្តរថពាសដែក (MPV) និងសម្ភារៈប្រើប្រាស់ចំនួន ៥កុងទឺន័រ សម្រាប់បំពេញបន្ថែម លើរថយន្តនិងសម្ភារៈដែលមានស្រាប់ សម្រាប់កងអនុសេនាធំ កម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មសង្គការ សហប្រជាជាតិ(UN) នៅសាធារណរដ្ឋម៉ាលី ។ បើតាមលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី...
បរទេស៖ ការអនុញ្ញាតឱ្យអ៊ុយក្រែនចាញ់រុស្ស៊ី នៅលើសមរភូមិ គឺនឹងផ្ទុះសង្គ្រាមលោក, នេះបើយោងតាមបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោកស្រី Nikki Haley បានលើកឡើង ។ អតីតអភិបាលរដ្ឋ South Carolina បានប្រាប់ទស្សនិកជននៅសាលាក្រុងក្នុងរដ្ឋ Iowa កាលពីថ្ងៃអាទិត្យថា ការបំពាក់អាវុធឱ្យទីក្រុងគៀវគឺនិយាយអំពី “ការការពារសង្គ្រាម” ដោយ ការ “ផ្ញើសារ” ទៅកាន់គូប្រជែងរបស់សហរដ្ឋអាមេរិក។...
បរទេស៖ ប្រភពព័ត៌មានពីសេវាសន្តិសុខជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សជាង ៣០ នាក់ ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំផែនការធ្វើរដ្ឋប្រហារ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP។ ប្រទេសនៅអាស៊ីកណ្តាលថែមទាំងក្រីក្រមួយនេះ និងមានទំនាក់ទំនងជាមួយរុស្ស៊ី និងចិន ត្រូវបានគេឃើញមានប្រធានាធិបតី ៣នាក់ បានលាលែងពីតំណែង ដោយសារវិបត្តិនយោបាយ ដែលបង្កឡើងដោយអំពើពុករលួយ បក្ខពួកនិយម និងការបោះឆ្នោត...
គៀវ៖ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងចាប់ផ្តើមសកម្មភាព វាយលុកប្រឆាំងនឹងរុស្ស៊ី នៅក្នុងតំបន់មួយចំនួននៃតំបន់ជួរមុខ។ លោកស្រី Maliar បានសរសេរនៅក្នុងសារ Telegram ឲ្យដឹងថា “នៅក្នុងទិសដៅជាក់លាក់ យើងកំពុងឆ្ពោះទៅរកសកម្មភាពវាយលុក” នេះបើយោងតាមការចុះភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ មន្ត្រីរូបនេះបានឲ្យដឹងថា ទិសដៅទីក្រុងបាក់មុត នៅតែជាចំណុចកណ្តាលនៃអរិភាព ដោយបានកត់សម្គាល់ថា...
ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយពីទូរទស្សន៍ជាតិ ក្នុងវិញ្ញាសាកីឡាបាល់ទះអង្គុយផ្នែកបុរស ក្នុងវគ្គជម្រុះដំបូងនេះគឺកម្ពុជា បានយកឈ្នះឥណ្ឌូនេស៊ី ៣សិតទល់០ ហើយត្រូវបន្ដទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃ៧ មិថុនាស្អែកនេះ ។ សម្រាប់ថ្ងៃស្អែកនេះគឺក្រុមកីឡាករកម្ពុជា និងធ្វើការប្រកួតជាមួយក្រុមកីឡាករ ឥណ្ឌូនេស៊ីដដែល ៕
កំពង់ចាម៖ ប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា រួមជាមួយសហការី នៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៣០០គ្រួសារ នៅក្នុងបរិវេណ វត្ត ហៅ វត្តផ្តៅជុំ ឃុំផ្តៅជុំ...
ហុងកុង ៖ មេដឹកនាំ AUKUS ចូលចិត្តការដាក់ឥរិយាបថ និងការញុះញង់ក្នុងការសន្ទនា ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទទូចលើការប្រមាថ និងនិយាយដដែលៗនៅឯកិច្ចសន្ទនា Shangri-La លើកទី២០ នៅប្រទេសសិង្ហបុរី នេះបើតាមការរាយការណ៍របស់កាសែត South China Morning Post ដែលផ្សាយជាភាសាអង់គ្លេស ប្រចាំថ្ងៃដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។...
ភ្នំពេញ ៖ ព្រមានទុកជាមុនដោយគ្មានការលើកលែង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរត្រូវទប់ស្កាត់បានម៉ឹងម៉ាត់បំផុត ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន ជាពិសេសបើស្រាវជ្រាវឃើញមន្រ្តីរាជរដ្ឋាភិបាលមានការជាប់ពាក់ព័ន្ធនោះ គឺមិនទុកនៅក្នុងក្រប ខណ្ឌទៀតទេ នឹងដកហូតតួនាទី ដោយមិនត្រូវខ្លាចប៉ះពាល់ដល់សន្លឹកឆ្នោតឡើយ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្ដេចតេជោបានថ្លែងសារបន្ថែមទៀតលើខ្លឹមសារជាសំឡេងរបស់សម្តេចកាលពីរាត្រីថ្ងៃ៥ មិថុនាទាក់ទង...
ភ្នំពេញ ៖ តារាងមេដាយ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គិតត្រឹមម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបានស្ថិតនៅលេខរៀងទី៨ ដោយ ដណ្តើមបានមេដាយសរុប២៦គ្រឿង ខណៈឥណ្ឌូនេស៊ី ស្ថិតនៅលេខរៀងទី១ បានមេដាយសរុប១៦២គ្រឿង ៕
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសភាគច្រើន នៃតំបន់អាស៊ីប៉ាស៊ីហ្វិក មិនស្វាគមន៍ការពង្រីករបស់អង្គការណាតូ នៅក្នុងតំបន់អាស៊ីទេ ហើយប្រាកដណាស់ថា នឹងមិនអនុញ្ញាតឱ្យមានសង្គ្រាមត្រជាក់ ឬសង្គ្រាមក្តៅណាមួយកើតឡើងម្តងទៀតនៅក្នុងទ្វីបអាស៊ីនោះទេ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់របស់មេដឹកនាំប្រទេសជាច្រើន រួមទាំងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលថាពួកគេមិនចង់ឃើញ...
ប៉េកាំង ៖ អន្តរកម្មនាពេលថ្មីៗនេះ រវាងមន្ត្រីជាន់ខ្ពស់ចិន និងអាមេរិក គឺផ្ទុយពីសកម្មភាព tit-for-tat និងសង្គ្រាមពាក្យសម្តីរវាងយោធាទាំងពីរ នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលអ្នកវិភាគបានឲ្យដឹងថា គូសបញ្ជាក់ការពិតដែលទំនាក់ទំនងរវាងចិន និងអាមេរិក បានចូលទៅក្នុងដំណាក់កាលដ៏ស្មុគស្មាញ នៃល្បែងនេះ ខណៈដែលប្រទេសចិន មានឆន្ទៈក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថេរភាព និងបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបាន វាក៏នឹងទប់ទល់នឹងការបង្កហេតុរបស់សហរដ្ឋអាមេរិកផងដែរ។ នៅថ្ងៃចន្ទនេះ...
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនជាង១០ថ្ងៃ លោក សយ សុភាព បានទៅទស្សនាទីកន្លែងដែលលោកប្រធានម៉ៅ សេងទុង មេដឹកនាំបដិវត្តន៍ចិន ធ្វើការនិងស្នាក់នៅ កាលពីអំឡុងឆ្នាំ១៩៤៣ដល់១៩៤៥។ ដោយឡែក សម័យកាល ប៉ុល ពត ដើរតាមលោកប្រធានម៉ៅ១៩៧៥-៧៩ ប្រជាជនខ្មែរស្លាប់អស់ ជាង៣លានាក់ ។ ការណ៍នេះហើយដែលលោក សយ សុភាព...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តស្នើឲ្យភាគីពាក់ព័ន្ធត្រូវខិតខំដោះស្រាយទំនាស់នៅក្រៅប្រព័ន្ធតុលាការ ព្រោះការដោះស្រាយដោយសម្រុះសម្រួលគ្នា តាមរយៈយោបាយឈ្នះឈ្នះដូចគ្នា ប្រសើរជាងឡើងតុលាការ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្តេចតេជោ បានលើកឡើងថា ការដោះស្រាយទំនាស់នៅខាងក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយ នៃការដោះស្រាយដោយការយោគយល់គ្នាតាមនយោបាយឈ្នះឈ្នះ ពីព្រោះបើចូលដល់ដៃតុលាការគឺតុលាការមិនដែលកាត់ឲ្យស្នើគ្នានោះទេ តែងតែមានអ្នកឈ្នះ...
បរទេស ៖ មេដឹកនាំគណបក្ស មូវ ហ្វ វ៉ើដ (MFP) លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុនដែលលោកបានកាន់កាប់ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយក្នុងក្តីសង្ឃឹមថា នឹងរក្សាការប៉ុនប៉ងរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មនុស្ស៦នាក់បានទទួលរងរបួសក្នុងហេតុការណ៍ ផ្ទុះកណ្តាលរដ្ឋធានីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទម្សិលមិញនេះ។ ហេតុការណ៍ផ្ទុះដែលបានកើតឡើងនៅវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ នៅត្រង់ចំណុច អគារការិយាល័យពន្ធដាជាន់ទី៣ នៃអគ្គនាយកដ្ឋានពន្ធដា។ ប្រភពដដែលបានបញ្ជាក់ដែរថា បុរសម្នាក់ដែលបានធ្វើដំណើរមកជាន់ទី៣ ជាមួយនឹងកញ្ចប់ជាតិផ្ទុះមួយដែលគាត់បានដាក់ចោលនៅត្រង់ ចំណុចសាធារណៈមួយ ជាកន្លែងអង្គុយរងចាំមុនពេលដែលគាត់ធ្វើដំណើរ ចុះទៅវិញភ្លាមហើយគ្រឿងផ្ទុះនោះក៏បានផ្ទុះឡើងភ្លាមតែម្តង។ យោងតាមការបញ្ជាក់ដោយមន្ត្រីប៉ូលីសក្នុងទីក្រុងយ៉ាំងហ្គោន បានឲ្យដឹងដែរថា ក្នុងពេលដែលកំពុងកើតហេតុមនុស្សស្រី៦នាក់ ដែលបានឈរនៅក្បែរនោះបានទទួលរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមផងដែរ។...
ប៉ុន្មានឆ្នាំកន្លងទៅនេះ យោងតាមកម្មវត្ថុស្តីពី “អាមេរិកជាអាទិភាព” អាមេរិកបានដាក់ចេញគោលនយោបាយ ឧស្សាហកម្មជាច្រើនដែល ប្រកបដោយភាពរើសអើង ព្រមពេលជាមួយគ្នានេះ ដើម្បីគាំពារអនុត្តរភាព និងផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន អាមេរិកបានពន្លឿនការផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់ជាមួយ ប្រទេសចិនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យាជាដើម ។ នាពេលបច្ចុប្បន្ននេះ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បានរីកចម្រើនយ៉ាងស៊ីជម្រៅ ប្រព័ន្ធបែងចែកឧស្សាហកម្មអន្តរជាតិ ប្រកបដោយវិទ្យាសាស្ត្រ និងសមហេតុផល វាមានអំណោយផលដល់...
ភ្នំពេញ ៖ អបអរសាទរ ដល់កីឡាការិនី ងួន រតនា ដែលបានប្រកួតដណ្តើមមេដាយមាស ក្នុងប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសារត់ចម្ងាយ ១ ៥០០ម៉ែត្រ T46 នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕
ភ្នំពេញ៖ អបអរសាទរដល់កីឡាការិនី យិន សូត ដែលបានឈ្នះមេដាយមាស ក្នុងប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត RIA Novosti កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងរបស់ប្រទេសរុស្សីបានបើក ការបាញ់ទប់ស្កាត់យោធារបស់អ៊ុយក្រែន មិនឲ្យអាចធ្វើដំណើរឆ្លងកាត់ទន្លេ Dnieper ក្នុងតំបន់ Kherson បានឡើយ។ ជាលទ្ធផលនោះផងដែររុស្សី បានបើកការបាញ់ប្រហារ ទំលាក់យន្តហោះចម្បាំង Su-25មួយគ្រឿងក្នុងចំណោម យន្តហោះចម្បាំងទាំងពីរគ្រឿងរបស់អ៊ុយក្រែន នៅក្នុងប្រតិបត្តិការតាមផ្លូវការអាកាស ដើម្បីទប់ទល់ប្រតិបត្តិការ ផ្លូវគោករបស់អ៊ុយក្រែន។ ប្រភពដដែលបានអះអាងទៀតថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអះអាងថា ប្រជាធិបតេយ្យគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យហើយ ខណៈដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា បានឈានឡើងជារៀងរាល់ថ្ងៃ ព្រោះកម្ពុជាជាប្រជាធិបតេយ្យនីតិរដ្ឋ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្ដេចតេជោ មានប្រសាសន៍ថា ពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាដំណាក់កាលៗ ហើយកំពុងដំណើរការនូវប្រជាធិបតេយ្យ និងនីតិរដ្ឋ។...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងបិទចរាចរណ៍សម្រាប់រថយន្តដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ចាប់ពីម៉ោង១អធ្រាតរហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃ៧មិថុនា។ ការបិទនេះ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ប្រវែង១៣៥,១០គីឡូម៉ែត្រ និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង៣,៧០គីឡូម៉ែត្រ៕
បរទេស៖ យោងតាមការប្រកាស ដោយក្រសួងការពារជាតិ នៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថា កងកម្លាំងយោធា របស់ប្រទេសអ៊ុយក្រែន ដែលបានរៀបចំផែនការ វាយប្រហារទ្រង់ទ្រាយធំ ទៅលើតំបន់ភាគខាងត្បូងនៃរដ្ឋ Donetsk នោះគឺបានត្រឹមតែលទ្ធផលបរាជ័យប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានយកមកចេញផ្សាយ ដោយកាសែតរុស្សី RT ក្រសួងការពារជាតិ បាននិយាយថាយោធាអ៊ុយក្រែន បានរៀបចំផែនការ វាយប្រហារមកលើកងកម្លាំងរុស្សីតាមរយៈកងវរសេនាតូចចំនួន៦ និងកងវរសេនាតូចរថក្រោះចំនួន២។...
ម៉ូស្គូ៖ អាជ្ញាធរអ៊ុយក្រែនបានអះអាងថា យន្តហោះដ្រូនអត្ដឃាត Shahed-136 ផលិតដោយអ៊ីរ៉ង់ ដូចរូបភាពនៅលើទីក្រុងគៀវ កំពុងបំផ្លាញប្រព័ន្ធការពារ ដែនអាកាសរបស់ពួកគេ ហើយទីក្រុងម៉ូស្គូ ក៏បានអះអាងដែរថា រុស្ស៊ីមានយន្តហោះដ្រូនអត្តឃាត របស់អ៊ីរ៉ង់គ្រប់គ្រាន់ ដើម្បីបើកការវាយប្រហារជារៀងរាល់ថ្ងៃ ដើម្បីបង្ខូចប្រព័ន្ធការពារ ដែនអាកាសរបស់អ៊ុយក្រែន។ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat បានឲ្យដឹងថា រុស្ស៊ី កំពុងប្រើប្រាស់យន្តហោះដ្រូន...
ភ្នំពេញ៖ តាមការគ្រោងទុកនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដល់ពេលកំណត់ នៃការបិទជាផ្លូវការ នូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ ដើម្បីញ៉ាំងឲ្យកម្មវិធីនេះ កាន់តែអធឹកអធមបន្ថែមទៀតនោះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានអំពាវនាវឲ្យសាធារណជនទាំងជាតិ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍បន្ថែមពីសារ របស់សម្តេចកាលពីរាត្រីថ្ងៃ៥ មិថុនាពាក់ព័ន្ធបទល្មើសការទន្ទ្រានដីរដ្ឋថា ត្រូវតែអនុវត្តន៍ដោយម៉ឹងម៉ាត់ ចំពោះអ្នកឡើយ កាប់ទន្ទ្រានយកដីរដ្ឋ ហើយមិនត្រូវលើកលែង ក្រោមហេតុផលប៉ះពាល់ សំឡេងឆ្នោតនោះ ទោះបីជាការបោះឆ្នោតជិតឈានចូលមកក៏ដោយ៕