ប៉េកាំង៖ បេសកជនចិន បានព្រមានប្រឆាំងនឹងហានិភ័យ នៃវិបត្តិអ៊ុយក្រែន ដែលឈានដល់មិនអាចគ្រប់គ្រងបាន។ចាប់តាំងពីការផ្ទុះឡើងរបស់ខ្លួន វិបត្តិអ៊ុយក្រែន បានបង្ហាញពីសញ្ញានៃការអូសបន្លាយ ការពង្រីក និងភាពស្មុគស្មាញជាមួយនឹងភាពឃោរឃៅ គ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបានកាន់តែច្រើនឡើងៗ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សហគមន៍អន្តរជាតិ គួរតែធ្វើការរួមគ្នា ដើម្បីទប់ស្កាត់ស្ថានការណ៍ពីការគ្រប់គ្រង សម្រេចបាននូវការបញ្ឈប់អរិភាពនៅដំណាក់កាលដំបូង និងជំរុញដំណោះស្រាយនយោបាយ។...
ភ្នំពេញ ៖ ក្រោយពីលោក ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា យកហ្វេសប៊ុកសម្តេចមកប្រើវិញនោះ តាមរយៈហ្វេសប៊ុកបានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងត្រៀមខ្លួចរួចជាស្រេច ដើម្បីចូលរួមបោះឆ្នោតជូនគណបក្សកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កាស្ថិតនៅលេខរៀងទី១៨។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ នាថ្ងៃ២០ កក្កដា នេះ បានគូសបញ្ជាក់ថា «នៅតែ ៣ថ្ងៃទៀតដល់ថ្ងៃបោះឆ្នោតហើយ...
PETERSBURG៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ រដ្ឋាភិបាលបានប្រកាសថា ប្រទេសរុស្ស៊ី នឹងបង្កើតប្រព័ន្ធផ្លាស់ប្តូរព័ត៌មានអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការមលាងលុងកខ្វក់ ដែលគេបានព្យាយាមធ្វើឲ្យស្របនឹងច្បាប់ ។ ក្រុមសេវាសារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី នឹងបង្កើតប្រព័ន្ធនេះដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៃអាស៊ីកណ្តាល និងអាគ្នេយ៍ មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន ផងដែរ ដែលនឹងក្លាយជាឧបករណ៍មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ឲ្យមានប្រសិទ្ធិភាព ។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ ឆ្នាំ២០២៣ គឺជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ ថ្ងៃទី១៩ ខែកក្កដា ជាថ្ងៃរំលឹកខួបការបង្កើតចំណងការទូតកម្ពុជា-ចិន កម្មវិធី“សូមយ៉ាយ៉ាឆ្លើយ” និង កម្មវិធី”នាទីប្រទេសចិន” ដែលរៀបចំគម្រោង និង ផលិតដោយវិទ្យុមិត្តភាពកម្ពុជា-ចិន នឹងចាក់ផ្សាយនៅលើវេទិកាផ្សេងៗ នៃវិទ្យុមិត្តភាព កម្ពុជា-ចិន ព្រមទាំងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍សំខាន់ៗនៃប្រទេសកម្ពុជា ដោយប្រើប្រាស់ភាសារូបភាពដ៏រស់រវើក រៀបរាប់អំពីសាច់រឿងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរកម្ពុជានិងចិន។ ក្នុងនោះ កម្មវិធី”សូមយ៉ាយ៉ាឆ្លើយ” គឺជាកម្មវិធីមួយ...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានពីហានិភ័យនៃបញ្ញាសិប្បនិម្មិត (AI) និងបានអំពាវនាវឱ្យមានការប្រណាំង ដើម្បីបង្កើតបញ្ញាសិប្បនិម្មិត AI សម្រាប់គោលបំណងល្អ។ បញ្ញាសិប្បនិម្មិត AI កំពុងត្រូវបានដាក់ឱ្យធ្វើការទាក់ទងនឹងសន្តិភាព និងសន្តិសុខ រួមទាំងអង្គការសហប្រជាជាតិផងដែរ។ វាត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីកំណត់គំរូនៃអំពើហិង្សា តាមដានបទឈប់បាញ់ និងអ្វីៗជាច្រើនទៀត ដោយជួយពង្រឹងការរក្សាសន្តិភាព ការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា អគ្គកុងស៊ុលចិនប្រចាំទីក្រុងហូជីមិញ បានបញ្ជាក់ថា កាលពីថ្ងៃអង្គារ រថយន្ត១គ្រឿងដែលដឹកភ្ញៀវទេសចរចិន ចំនួន២១នាក់ បានក្រឡាប់នៅខេត្ត Khanh Hoa ភាគកណ្តាលរបស់ប្រទេសវៀតណាម បណ្តាលឲ្យភ្ញៀវទេសចររចិនចំនួន៤នាក់បានបាត់បង់ជីវិតភ្លាមៗ ។ រថយន្តនោះកំពុងរត់ពីទីក្រុង Da Lat ខេត្ត Lam Dong...
ប៉េកាំង៖ បេសកជនរបស់ប្រទេសចិន បានអំពាវនាវឱ្យមាន ពហុភាគីនិយមពិតប្រាកដ ក្នុងការអភិវឌ្ឍន៍ការគ្រប់គ្រង បញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាកង់ារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ក្នុងនាមជាដាវមុខពីរ ថាតើ AI ល្អ ឬអាក្រក់ គឺអាស្រ័យលើរបៀប ដែលវាត្រូវបានប្រើប្រាស់ និងគ្រប់គ្រង...
ប៉េកាំង៖ ប្រទេសចិន បានចាប់ផ្តើមការធ្វើតេស្តវិទ្យុសកម្ម លើការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន ដែលជាវិធានការមួយដែលត្រូវបានគេមើលឃើញថា ជាសម្ពាធដល់ផែនការរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។ វិធានការដែលបានណែនាំកាលពីដើមខែនេះ បានអូសបន្លាយនីតិវិធីគយ ដែលជំរុញឱ្យអាជីវកម្មមួយចំនួននៅក្នុងប្រទេសចិន បោះបង់ចោលការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន។ ប្រភពបានឲ្យដឹងថា ក្រសួងការបរទេសជប៉ុន និងក្រសួងកសិកម្ម បានចាប់ផ្តើមពិភាក្សាអំពីរបៀបដោះស្រាយបញ្ហានេះ។ ទីក្រុងតូក្យូ មានបំណងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រ នៅរដូវក្តៅ ប៉ុន្តែប្រទេសចិន...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ក្រុមអ្នកពន្លត់អគ្គីភ័យរបស់ប្រទេសក្រិច រាប់រយនាក់បានបន្តសម្រាប់ថ្ងៃទី២របស់ខ្លួនដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃធំៗចំនួន២នៅជិត ក្រុងDervenochoria ចម្ងាយប្រហែល៣០គីឡូម៉ែត្រស្ថិតនៅភាគពាយព្យនៃទីក្រុងអាតែន និងនៅជិតរមណីយដ្ឋានមាត់សមុទ្រ Loutraki ប្រហែល៨០គីឡូម៉ែត្រស្ថិតនៅភាគនិរតីនៃរដ្ឋធានីនេះ ។ លោក Vasilios Vathrakogiannis អ្នកនាំពាក្យមកពីក្រុមសេវាអគ្គីភ័យ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មិនមានអ្នករងរបួសនោះទេ ប៉ុន្តែភ្លើងបានឆាបឆេះតំបន់ព្រៃ...
បរទេស៖ គណបក្សភឿថៃបានលេចមុខនៅក្នុងជំហរដើម្បីបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីសភាកាលពីថ្ងៃពុធ បានច្រានចោលការប៉ុនប៉ងដើម្បីតែងតាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) លោក Pita Limjaroenrat សម្រាប់ការបោះឆ្នោតជានាយករដ្ឋមន្ត្រី ដោយលើកឡើងពីបទប្បញ្ញត្តិនៃកិច្ចប្រជុំសភា។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីការជជែកដេញដោលជាង៧ម៉ោងលើថាតើបទប្បញ្ញត្តិលេខ ៤១ អាចត្រូវបានអនុវត្តប្រឆាំងនឹងការតែងតាំងរបស់លោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ចំនួន ៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិដែលបាននិងកំពុងអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ។ តាមរយៈតេឡេក្រាមនាថ្ងៃទី២០ កក្កដានេះ សម្ដេចតេជោបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិងស្ថាបន័អន្តរជាតិដែលបាននិងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យន័រតុន មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ចប់ថ្នាក់សិក្សាវគ្គខ្លី ស្តីអំពី «វគ្គណែនាំនៃស្ថាបត្យកម្មអគារបៃតង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន, លោកគ្រូជំនាញអគារបៃតង, លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតដែលបានបញ្ចប់វគ្គសិក្សាខ្លីដោយជោគជ័យប្រមាណចំនួន៨៣នាក់។ តាមរបាយការណ៍ របស់លោកស្រីបណ្ឌិត សូ សុគន្ធារី ប្រធានកិត្តិយសផ្នែកស្ថាបត្យកម្ម...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់ បានរំពឹងថា អំឡុងពាក់កណ្ដាល ឆ្នាំ២០២៤ខាងមុខ វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២ អាចនឹងបញ្ចប់ ហើយនាពេលអនាគត កម្ពុជានឹងមានអ្នកជំនាញផ្នែកអភិរក្សថ្ម ប្រាសាទបុរាណកើនឡើងថែមទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៩ កក្កដា បានឲ្យដឹងថា ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឲ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។...
ភ្នំពេញ ៖ លោក Ismail Habeeb Abdul Raheem Mohamed Asif សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៃប្រទេសម៉ាឌីវ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ ២០២៣...
ភ្នំពេញ៖ លោក នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ។ ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ក៏នឹងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ស្ដីពីការបោះឆ្នោតផងដែរ...
ភ្នំពេញ ៖ លោក ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចយកផេកហ្វេសប៊ុកសម្ដេចតេជោ (Samdech Hun Sen, Cambodian Prime Minister) មកប្រើឡើងវិញ ក្រោយហ្វេសប៊ុកសម្តេចបានអាកខាននូវរាល់សកម្មភាពនានាអស់ប្រមាណជា១ខែមកនេះ។ ការយកមកប្រើវិញត្រូវបានលោក ដួង តារាអះអាងថា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញសេចក្តីជូនដំណឹងទុកជាមុនអំពីការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺនឹងផ្សាយនាល្ងាចថ្ងៃ ២៣ កក្កដា នឹងផ្សាយបន្តតាមទូរទស្សន៍ជាតិនាថ្ងៃ២៤ កក្កដាផងដែរ៕
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ជាភូមិសាស្ត្រនយោបាយ អាមេរិកកំពុងចាញ់ប្រៀបចិន នៅលើទឹកដីនៃប្រទេសថៃ ក្រោយលោក Pita Limjaroenrat បរាជ័យ ក្នុងការអង្គុុយធ្វើជានាយករដ្ឋមន្រ្តីទី៣០ របស់ប្រទេសថៃ។ តាមរយៈគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែកក្កដា...
លោកទូតចិន ជួបសំណេះសំណាលជាមួយនិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងឱកាសខួប៦៥ឆ្នាំ ទំនាក់ទំនង កម្ពុជា ចិនhttps://dap-news.com/?p=346451 រួមគ្នាបន្តលើកកម្ពស់ប្រជាធិបតេយ្យ និងការអភិវឌ្ឍតាមរយៈការបោះឆ្នោត៥ឆ្នាំម្ដងhttps://dap-news.com/?p=346553 រាជរដ្ឋាភិបាល បង្កើតក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថលhttps://dap-news.com/?p=346559 សម្តេចតេជោ ៖ តើអ្នកទៅបោះឆ្នោតច្រើន ឬតិច ជាងអ្នកទៅបំផ្លាញ សន្លឹកឆ្នោតhttps://dap-news.com/?p=346603 លោក ហួន រដ្ឋា ៖...
ភ្នំពេញ៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក្នុងឱកាសជួបសំណេះជាមួយនិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាស្ថានទូតចិន ក្នុងឱកាសខួប៦៥ឆ្នាំ ទំនាក់ទំនង កម្ពុជា-ចិន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងនូវការប្តេជ្ញាចិត្តរបស់ចិន ក្នុងការជួយប្រទេសកម្ពុជា តាមរយៈការកសាងនូវផែនការរយៈពេល១០ឆ្នាំទៅមុខទៀត នៅក្នុងការជម្រុញ ឲ្យប្រទេសទាំង២ក្លាយទៅជា ជោគវាសនាសហគមតែមួយ។ លោក...
បរទេស៖ ប្រធានសភាថៃ បាននិយាយថា សភាថៃនៅថ្ងៃពុធគឺបានបោះឆ្នោតបដិសេធការប៉ុនប៉ងជាលើកទី២របស់គឺលោក Pita សម្រាប់តំណែងនាយករដ្ឋមន្ត្រីទី៣០របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន AFP បានចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដោយផ្អែកតាមការលើកឡើងរបស់ប្រធានសភាជុំវិញការស្រែកតវ៉ាពីអង្គជំនុំជម្រះថា លោក “Pita មិនអាចត្រូវបានគេតែងតាំងពីរដងក្នុងសម័យប្រជុំសភានេះទេ៕ ប្រែសម្រួលៈ ណៃ តុលា
ភ្នំពេញ ៖ សម្រាប់កម្មករ កម្មការិនី ដែលនឹងធ្វើដំណើរ ទៅស្រុកកំណើត ក្នុងថ្ងៃឈប់សម្រាក រយៈពេល៣ថ្ងៃ ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ អាចអញ្ជើញ ទៅកាន់ទីតាំងទាំង១០កន្លែង ដែលរដ្ឋបាល រាជធានីភ្នំពេញ បានត្រៀមរៀបចំ សម្រាប់ការចេញដំណើរ នៅថ្ងៃទី២២ ខែកក្កដា...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជន តាមរយៈសេចក្តី ជូនដំណឹងចំនួន ២ ស្តីពីការបញ្ចៀស ចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្ស១ ធ្វើសកម្មភាពជួបជុំសមាជិក សមាជិការបស់ខ្លួន ដង្ហែក្បួន និងថ្ងៃទី២១...
ឥណ្ឌា ៖ ប្រធានហិរញ្ញវត្ថុ មកពីក្រុមសេដ្ឋកិច្ចទាំង ២០ បានបរាជ័យម្តងទៀត ក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍រួម ចំពេលមានការបែងចែក យ៉ាងស៊ីជម្រៅអំពីសង្រ្គាម របស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលភាពតានតឹង បានកើនឡើងរវាងប្រទេស កំពុងមានសង្រ្គាម បន្ទាប់ពីការដកខ្លួន របស់ទីក្រុងម៉ូស្គូ ពីកិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិអ៊ុយក្រែន ។ សមាជិកភាគច្រើននៃ G-20 ចែករំលែកទស្សនៈថា រុស្ស៊ី...
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) បានប្ដេជ្ញាពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើការកសាងជំនាញវិជ្ជាជីវៈ ក្នុងផ្នែកប្រព័ន្ធទំនាក់ទំនង បច្ចេកវិទ្យាដល់យុវជនកម្ពុជា និងពាំនាំបទពិសោធន៍ នៃការអភិវឌ្ឍជំនាញ នៅប្រទេសខ្លួន មកបណ្ដុះបណ្ដាល ដល់ប្រជាជនកម្ពុជា ។ ការប្ដេជ្ញានេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាងលោក អ៊ិត សំហេង...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការបោះឆ្នោតនៅកម្ពុជា ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង ហើយការចូលរួម របស់ពលរដ្ឋ ក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សា ក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួម ពីគណបក្ស នយោបាយនានា ។ នាឱកាសអនុញ្ញាត ជូនប្រតិភូបេសកកកម្ម សង្កេតការណ៍បោះឆ្នោត...
បរទេស ៖ លោក Ruangkrai Leekitwattana សកម្មជននយោបាយ ដែលដាក់បណ្តឹងផ្លូវច្បាប់ ដែលបាននាំទៅដល់ការព្យួរ សមាជិកភាពសភា ពីប្រធានគណបក្ស Move Forward លោក Pita Limjaroenrat នៅថ្ងៃពុធបានព្រមាន ទៅសមាជិកសភា និងសមាជិកព្រឹទ្ធសភា មិនឲ្យបោះឆ្នោត ឱ្យលោក Pita ក្នុងការបោះឆ្នោតជុំទីពីរ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំក្រុមការងារ ជំនាញប្រជុំពិភាក្សា លើបទបង្ហាញរបស់តំណាងធនាគារ កាណាឌីយ៉ា...
ប៉េកាំង ៖ គោលគំនិតនៃពាក្យថា “de-risking” ដែលត្រូវបានទិញដោយសហរដ្ឋអាមេរិក គឺផ្អែកលើតក្កវិជ្ជាចាស់ដូចគ្នា នៃពាក្យថា “ការបំបែក” ឬ “decoupling” នៅពេលដែលមហាអំណាច តែមួយគត់របស់ពិភពលោក បន្តកិច្ចខិតខំប្រឹងប្រែង មិនចេះនឿយហត់របស់ខ្លួន ដើម្បីរារាំងការអភិវឌ្ឍន៍ របស់ប្រទេសចិន។ ពាក្យថា “De-risking” នឹងបង្កើនការកកិតផ្នែកសេដ្ឋកិច្ច និងការស្ទុះងើបសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ។ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)...