ព័ត៌មានអន្តរជាតិ

យោធាអាមេរិក​ រំកិលស្តុកសាំង ទៅក្បែរដែនកោះតៃវ៉ាន់

RT News

បរទេស ៖ សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានដឹកជញ្ជូនឥន្ធនៈ យ៉ាងច្រើនពីមូលដ្ឋានយោធា នៅរដ្ឋហាវ៉ៃ ទៅកាន់កន្លែងស្តុកទុក នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយរូប ក្នុងប្រទេសហ្វីលីពីន បានលើកឡើង ពីការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំទីតាំងផ្គត់ផ្គង់យោធា ជាមុនសម្រាប់ជម្លោះ ដែលអាចកើតមានជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ។

ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​បាន​កើនឡើង ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ជុំវិញ​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯងមួយនេះ។
គួរឲ្យដឹងដែរថា ប្រទេសចិនតែងតែធ្វើការទាមទារ អធិបតេយ្យភាពលើកោះតៃវ៉ាន់ ខណៈដែលសហរដ្ឋអាមេរិក ទោះបីជាបានទទួលស្គាល់ជាផ្លូវការ នូវគោលនយោបាយ ចិន តែមួយរបស់ទីក្រុងប៉េកាំង បានបន្តគាំទ្ររដ្ឋាភិបាលកោះតៃវ៉ាន់ និងបានប្តេជ្ញាការពារកោះនេះ ក្នុងករណីមានជម្លោះយោធា ជាមួយទីក្រុងប៉េកាំងឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top