បរទេស៖ អ្នកនាំពាក្យគណបក្សកាន់អំណាចប៉ូឡូញ បានឲ្យដឹងថា ប៉ូឡូញកំពុងពិចារណាលើការដាក់ការគ្រប់គ្រងព្រំដែនជាមួយប្រទេសផ្សេងទៀតរួមទាំងប្រទេសអាល្លឺម៉ង់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Rafal Bochenek អ្នកនាំពាក្យគណបក្សច្បាប់ និងយុត្តិធម៌ បានប្រាប់ទូរទស្សន៍ TVP របស់ប្រទេសនេះថា “ខ្ញុំដឹងថា ការវិភាគប្រភេទនេះ កំពុងដំណើរការ ដោយសារប្រទេសអាល្លឺម៉ង់ ជារឿយៗជាគោលដៅ សម្រាប់ជនចំណាកស្រុកខុសច្បាប់”។ លោកបានបន្ថែមថា ប្រទេសប៉ូឡូញ ក៏មានការព្រួយបារម្ភអំពីជនចំណាកស្រុកមកប៉ូឡូញ...
រ៉ូម៖ ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី បានអនុម័តគោលនយោបាយថ្មីមួយ ដើម្បីពង្រឹងបទប្បញ្ញត្តិអន្តោប្រវេសន៍របស់ខ្លួន ដែលមានសក្តានុពលដកចេញនូវការការពារទាក់ទងនឹងអាយុពិសេស សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនវ័យក្មេង។ ចំណាត់ការនេះ គឺជាកំណែទម្រង់ចុងក្រោយបង្អស់ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃលំហូរជនចំណាកស្រុក ដែលមកដល់អឺរ៉ុប ដែលភាគច្រើននៃពួកគេទៅកាន់ច្រាំងនៃប្រទេសអ៊ីតាលី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្រោមគោលការណ៍ថ្មី អាជ្ញាធរនឹងត្រូវបានអនុញ្ញាតឱ្យវាយតម្លៃអាយុនៃអ្នកមកដល់ថ្មី ដែលមិនមានវត្តមាន។ ប្រសិនបើបុគ្គលទាំងនេះ ត្រូវបានគណនាលើសពីអាយុ ១៦ឆ្នាំ ពួកគេអាចត្រូវបានដាក់នៅក្នុងមណ្ឌលឃុំឃាំងមនុស្សពេញវ័យដែលបំពេញលើសពីសមត្ថភាពរួចទៅហើយ។ មុនពេលការផ្លាស់ប្តូរនេះ កុមារដែលមកដល់ប្រទេសអ៊ីតាលី ដោយគ្មានអាណាព្យាបាល បានទទួលការការពារពិសេសក្រោមគោលនយោបាយរបស់សហភាពអឺរ៉ុប...
ភ្នំពេញ៖សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបាន ស្នើភាគីថៃជួយគាំទ្របច្ចេកវិទ្យាឌីជីថលនៅកម្ពុជាដើម្បីឲ្យក្លាយជាសភាឌីជីថលនាពេលខាងមុខ។ ការស្នើរបស់ប្រធានរដ្ឋសភាកម្ពុជាធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃនៅវិមានរដ្ឋ សភានារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបទាក់ទងនឹងការងាររដ្ឋសភាវិញ សម្តេច ឃួន សុដារី បានស្នើនាយករដ្ឋមន្រ្តី ជួយជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវា ងរដ្ឋសភាទំាងពីរឱ្យកាន់តែសកម្មទ្វេឡើង នៅក្នុងនោះ រដ្ឋសភាកម្ពុជាស្នើដល់រដ្ឋសភា ប្រទេសថៃ...
ភ្នំពេញ៖ ស្របពេលដែលប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ត្រូវបានដំឡើងដល់២០៤ដុល្លារអាមេរិក ក្នុង ១ខែ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដដែលកុំដំឡើងថ្លៃដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផងនិង ជួយដល់បងប្អូនកម្មករនិយោជិតផង ។ តាមរយៈឆាណែលតេឡេក្រាមនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ខ្ញុំសូមអបអរសាទរ ជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់...
ក្នុងនាមជាប្រទេស ដែលមានសក្ដានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍខ្លាំងបំផុត ក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកវិនិយោគជុំវិញពិភពលោក។ ការអភិវឌ្ឍសេដ្ឋកិច្ចដូចយើងបានមើលឃើញទាំងអស់គ្នា សេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ អត្រាកំណើនផលិតផលក្នុងស្រុកសរុប បានកើនឡើងលើសពី 8% សម្រាប់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។ កំណើននៃការនាំចូល និងនាំចេញបានបង្កើនល្បឿន នៃការប្រមូលផ្តុំម៉ាកល្បីៗក្នុងពិភពលោក ។ យោងតាមរបាយការណ៍...
ភ្នំពេញ៖ តំណាងធនាគារពិភពលោក ដឹកនាំដោយលោកស្រី Mariam J.Sherman នាយិកាបស់ធនាគារពិភពលោក ប្រចាំប្រទេសមីយ៉ានម៉ា កម្ពុជា និងឡាវ និងលោកស្រី Maryam Salim ប្រធានប្រចាំប្រទេសកម្ពុជា បានសម្ដែងការបេ្តជ្ញា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងផ្ដល់ថវិកាបន្ថែម លើគម្រោងថែទាំផ្លូវជនបទ នៅកម្ពុជា ។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោក...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ១១លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលម្អដើមគ្រីស្មាស់ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ ព្រមទាំងផ្ដល់ឱកាសការងារជាង ១ពាន់កន្លែង ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“TW LIGHTS CO., LTD”...
ភ្នំពេញ ៖នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ៕
សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា បានឯកភាពគ្នា នឹងពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្នុងការសិក្សាស្រាវជ្រាវ លើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់ សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ។ ការឯកភាពគ្នានេះ...
ភ្នំពេញ៖ លោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះគោលនយោបាយ ឧបត្ថម្ភធន (ការចេញខាត) ថ្លៃភ្លើងជួសប្រជាជន របស់រដ្ឋាភិបាលកម្ពុជា។ យោងតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក កែវ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាត ឱ្យបង្កើត «គណបក្សជំនាន់ថ្មី» សរសេរជាអក្សរកាត់ថា (គ.ជ.ថ) មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល នៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ ជម្រាបជូន លោក ប៉ាត មុនី្ន តំណាងស្ថាបនិកគណបក្ស នៅថ្ងៃទី២៨...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មករក្នុងឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ ខណៈ សម្ដេចបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែមសំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ ក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង...
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្តេជ្ញាបរិច្ចាគប្រាក់ខែ និងប្រាក់ឧបត្ថម្ភ ពីជួបជុំទាំងអស់ របស់លោក ដែលរកបានក្នុងពេលកាន់តំណែង ទៅដល់មូលនិធិផ្សេងៗ ក្នុងប្រទេសថៃ ដោយចាប់ផ្តើមពីមូលនិធិកុមារ។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយនៅថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨...
តូក្យូ ៖ អភិបាល ខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន បានច្រានចោលការទាមទារ របស់រដ្ឋាភិបាលកណ្តាល ក្នុងការអនុម័តផែនការ កែប្រែរបស់ខ្លួន លើការងារចាក់សំរាម សម្រាប់ការផ្លាស់ទីលំនៅមូលដ្ឋានសំខាន់ របស់សហរដ្ឋអាមេរិក នៅក្នុងខេត្តកោះ ភាគខាងត្បូង ប្រទេសមួយនេះ។ នៅក្នុងលិខិតមួយ ផ្ញើទៅកាន់រដ្ឋាភិបាល អភិបាលក្រុងលោក Denny Tamaki បានឲ្យដឹងថា វាមាន...
បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី កំពុងស្វែងរកជាផ្លូវការ ដើម្បីចូលរួមក្រុមប្រឹក្សាសិទ្ធិ មនុស្ស របស់អង្គការសហប្រជាជាតិ ឡើងវិញជិត បន្ទាប់ពីបានបើកប្រតិបត្តិ លុកលុយរយៈពេល១៨ខែ ទៅលើប្រទេសអ៊ុយក្រែន និងត្រូវបានយូអិន ដកបេក្ខភាពរបស់ខ្លួន ចេញផងដែរនោះ ។ ទោះបីជាយ៉ាងណា ក្តីប្រទេសរុស្សី បច្ចុប្បន្នត្រូវបានគេចុះបញ្ជី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។
ភ្នំពេញ ៖ នៅព្រឹកថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យកញ្ញា Yao Shiya ប្រធានគ្រប់គ្រង វិទ្យុមិត្តភាពកម្ពុជាចិន ប្រចាំនៅរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន ។ជាកិច្ចចាប់ផ្តើមកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាព...
បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យនគរបាលចរាចរណ៍ទូទាំងខេត្ត ត្រូវចុះផ្សព្វផ្សាយណែនាំ ដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទ និងប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ ច្រាំងទន្លេ ដែលបានបាក់ស្រុត ក្នុងភូមិសាស្ត្រ ស្រុកកោះសូទិន និង ស្រុកស្រីសន្ធរ ។...
បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អគ្គរដ្ឋទូតបារាំងប្រចាំ នៅប្រទេសនីហ្សៀលោក Sylvain Itte បានវិលត្រឡប់ទៅ កាន់ប្រទេសបារាំងវិញ ហើយក្រោយពេល ដែលភាពនតានតឹង នៃទំនាក់ទំនងកាទូត រវាងប្រទេសទាំងពីរបានបន្តកើនឡើង។ សេចក្តីថ្លែងការណ៍ ប្រាប់ក្រុមអ្នកកាសែត ដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសបារាំងបានបញ្ជាក់ទៀតថា អគ្គរដ្ឋទូតរបស់យើង...
ភ្នំពេញ៖ កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន...
បរទេស ៖ ប្រទេសថៃ បានអនុម័តផែនការផ្អាក ការសងបំណុល ដែលនឹង ផ្តល់អត្ថប្រយោជន៍ ដល់កសិកររាប់លាននាក់ ដែលជួបបញ្ហា ក្នុងការសងប្រាក់កម្ចី ដែលមានប្រហែល ២៨៣ ពាន់លានបាត (៨ ពាន់លានដុល្លារ) ខណៈដែលនាយករដ្ឋមន្រ្តីថ្មីរបស់ថៃលោក សេដ្ឋា ថាវីស៊ិន បានដាក់ចេញវិធានការបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ។ យោងតាមគេហទំព័រ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមជាអធិបតីភាពជាមួយលោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រីថៃ ក្នុងពិធីប្រគល់ និងទទួលមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី២៨ កញ្ញា ២០២៣ ៕
បរទេស ៖ លោក Aleksey Danilov ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនត្រូវបានបង្ខំ ឱ្យផ្លាស់ប្តូរទីតាំងផលិតមីស៊ីលរបស់ខ្លួន ទៅខាងក្រៅប្រទេសដោយសារ តែការគំរាមកំហែង នៃការវាយប្រហារ ដោយរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត អេស្បាញ...
បរទេស ៖ សារព័ត៌មាន RIA Novosti បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ទិន្នន័យសាធារណៈថា ប្រទេសជាសមាជិកអង្គការណាតូ បានបង្កើនជើងហោះហើរ ឃ្លាំមើលយ៉ាងខ្លាំងនៅលើសមុទ្រខ្មៅ ពីតំបន់គ្រីមៀក្នុង រយៈពេលប៉ុន្មានខែថ្មីៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានវិភាគទិន្នន័យពី Flightradar24 ដែលជាអ្នកប្រមូល ផ្តុំព័ត៌មាន...
ភ្នំពេញ ៖ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា មកនេះ បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង បានជន់លិចផលដំណាំ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងជាច្រើន ក្នុងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ធំ ជាដើម។ មិនព្រងើយកណ្ដើយនឹងបញ្ហាទាំងនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតាមបណ្ដាខេត្តនីមួយៗ បានចុះអន្តរាគមន៍ជាបន្តបន្ទាប់ ទៅតាមស្ថានភាពជាក់ស្ដែង។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ...
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកបានផ្សព្វផ្សាយបញ្ជីនៃ “កំណែទម្រង់ជាអាទិភាព” ដែលមានបំណងសម្រាប់អ៊ុយក្រែន ដោយផ្តល់យោបល់ថាជំនួយនាពេលអនាគតអាចអាស្រ័យលើថាតើរដ្ឋាភិបាលអនុវត្តតាមឬយ៉ាងណា។ ផ្ញើចេញដោយសេតវិមាន ឯកសារនេះត្រូវបានគេរាយការណ៍ថាបានចែករំលែកជាមួយអ្នកគាំទ្រសក្តានុពលផ្សេងទៀតនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ស្ថានទូតអាមេរិកនៅទីក្រុងគៀវ របស់អ៊ុយក្រែន បានបញ្ជាក់ថា ខ្លួនបានផ្តល់ “បញ្ជីស្នើកំណែទម្រង់ជាអាទិភាព” ដែលមានន័យថា “ការពិភាក្សា និងមតិកែលម្អ”...