បរទេស៖ អ្នកជំនាញយោធា និងជាអតីតមន្ត្រីកាំភ្លើងធំជាន់ខ្ពស់ណាតូ លោក Pierre Henrot បានប្រាប់កាសែត Sputnik ឲ្យដឹងថា បណ្តាប្រទេសណាតូ បាននិងកំពុងបញ្ជូនអាវុធចូលទៅក្នុងអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី ប៉ុន្តែភាគច្រើននៃអាវុធទាំងនោះ គឺហួសសម័យ និងត្រូវបានទុកចោលអស់ជាច្រើនទសវត្សរ៍មកហើយ ។ លោកបានលើកឡើងថា “តាមពិតបណ្តាប្រទេសណាតូ បញ្ជូនតែឧបករណ៍ចាស់បំផុតរបស់ពួកគេទៅអ៊ុយក្រែន ហើយឆ្លៀតឱកាស ដើម្បីបំពេញបន្ថែមសព្វាវុធ សម្រាប់កងទ័ពរបស់ពួកគេជាមួយនឹងឧបករណ៍ជំនាន់ថ្មី”។...
បរទេស ៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ទ្វីបអាហ្វ្រិក នឹងក្លាយទៅជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់ បំផុតថ្មីមួយ របស់ពិភពលោក នាពេលខាងមុខ ហើយរុស្សិនឹង ធ្វើអ្វិគ្រប់យ៉ាងដើម្បីធានាឲ្យមហាអំណាចថ្មីនេះ ទទួលបានភាពសុខដុម និងរុងរឿងឡើង។ យោងតាមការចេញផ្សាយរបស់ RT ការធ្វើការប្តេជ្ញាចិត្ត របស់លោក...
ភ្នំពេញ៖ លោក ម៉ឹង ពន្លក ក្នុងនាមសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងក្នុងនាមផ្ទាល់ បានប្រកាសគាំទ្រ ចំពោះប្រសាសន៍ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ដាំកូនប្រុសច្បង ដែលនឹងត្រូវកាន់តំណែង ជានាយករដ្ឋមន្រ្តីថ្មីនៅពេលដ៏ខ្លីខាងមុខ ត្រូវការពារឲ្យបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាជន ។ តាមរយៈTwitter ផ្លូវការនាថ្ងៃទី ២៦កក្កដា សម្តេចតេជោ ហ៊ុន សែនបានបង្ហោះសារ ដ៏មានអត្ថន័យបំផុត ដែលចងចាំ...
បរទេស៖រដ្ឋមន្ត្រីសេដ្ឋកិច្ច នៃប្រទេសរុស្សី លោក Maksim Reshetnikov បានលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ប្រទេសរុស្សីនឹងចាប់ផ្តើមអនុវត្តកម្មវិធីធ្វើដំណើរ ដោយមិនចាំបាច់ មានទិដ្ឋាការ ជាមួយនឹងចិនក្នុងពេលឆាប់ៗ ខាងមុខនេះហើយ។ យោងតាមការ ចេញផ្សាយរបស់ RT សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលទស្ស នកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរ រវាងប្រទេសទាំងពីរកាលពីថ្ងៃពុធម្សិលមិញ ដោយសង្ឃឹមថាកម្មវិធីនេះនឹងអាចជួយបង្កើន ភ្ញៀវទេសចររវាងប្រទេសទាំងពីរ ដែលជឿជាក់ថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអរគុណនាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីឡាវ ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីចិន ដែលបានហៅទូរស័ព្ទ និងផ្ញើសារជូនពរសម្តេច ក្នុងឱកាសគណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោតកាន់អំណាច នៅអាណត្តិថ្មី។ តាមរយៈTwitter ផ្លូវការនៅយប់ថ្ងៃទី២៦ ខែកក្កដា សម្តេចតេជោបានលើកឡើងថា៖ “ខ្ញុំសូមអរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានហៅទូរស័ព្ទ មកជូនពរខ្ញុំកាលពីព្រឹកថ្ងៃ២៤ ខែកក្កដា...
បរទេស៖ កូនស្រី របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី ផែតងតាន (Paetongtarn) ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃបាននិយាយនៅលើ Facebook ថា លោក ថាក់ស៊ីន នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិដនមឿង នៅថ្ងៃទី ១០ ខែសីហា ។ យោងតាមសារព័ត៌មាន The Nation...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីរាជការក្រោមឱវាទ សូមគោរពអបអរសាទរ និងសូមប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នឹងក្លាយជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខដ៏ខ្លី ។
លោក ប៉ែត សារ៉ាត់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា វិស័យសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល និងសមាជិកសមាជិការក្រោមឱវាទទាំងអស់ សូមគោរពអបអរសាទរ និងសូមប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នឹងក្លាយជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខដ៏ខ្លី ។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។...
ទាហានម៉ារីន ៣នាក់ដេកស្លាប់ ក្រៅមូលដ្ឋានទ័ព ដោយមិនដឹងមូលហេតុhttps://dap-news.com/?p=348019 អង្គភាពសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិ នឹងបើកការស៊ើបអង្កេត ករណីរឿងអាស្រូវផ្លូវភេទ នៅក្នុងវិស័យឧស្សាហកម្មភាព យន្តនៅក្នុងប្រទេសជប៉ុនhttps://dap-news.com/?p=348022 Update: លោក វ៉ាង យី ឡើងកាន់តំណែងជា រដ្ឋមន្រ្តីការបរទេសចិន ជាថ្មីម្ដងទៀតhttps://dap-news.com/?p=348045 ជប៉ុន ពិចារណាដកបម្រាមនាំចេញ លើអាវុធដែលអភិវឌ្ឍន៍រួមគ្នា ជាមួយប្រទេសដទៃទៀតhttps://dap-news.com/?p=348048...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្សម្នាក់បានស្លាប់ ខណៈព្យុះទីហ្វុង Doksuri បានបន្តវាយប្រហារនៅក្នុងប្រទេសនេះ ដោយនាំមកនូវភ្លៀង និងខ្យល់បោកបក់យ៉ាងខ្លាំង ។ នៅក្នុងរបាយការណ៍បឋម ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDRRMC)...
ប៊ូដាប៊ែស ៖ មេដឹកនាំគណបក្ស នយោបាយស្តាំនិយមហុងគ្រី ចលនាមាតុភូមិយើង លោក Laszlo Toroczkai បានប្រាប់កាសែត Sputnik ឲ្យដឹងថា ការពង្រីកអង្គការអូតង់ ទៅកាន់ចុងបូព៌ា បម្រើផលប្រយោជន៍ របស់សហរដ្ឋអាមេរិក និងបំផ្លាញអរិយធម៌អឺរ៉ាស៊ី ។ លោកបានលើកឡើងថា “យើងជាមូលដ្ឋានប្រឆាំង នឹងការពង្រីកអង្គការណាតូ ទៅកាន់ចុងបូព៌ា ពីព្រោះវាធ្វើឱ្យភាពតានតឹងដ៏គ្រោះថ្នាក់...
ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ទោះបីមានចលនារារាំង ឬញុះញង់ប្រជាពលរដ្ឋ ឲ្យបំផ្លាញការបោះឆ្នោត ក៏ដោយ ប៉ុន្ដែពលរដ្ឋ ចេញទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧រហូតដល់ ៨៤,៥៩% គឺមានចំនួនច្រើន ជាងអាណត្តិមុនៗ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងធ្វើការចាប់សន្លឹកឆ្នោតផ្សងសំណាង លើកទី២ ជូនដល់អតិថិជនកលក់តាមរទេះ ដែលបានទិញនិងលក់បន្តភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, និងទឹកពិសាកម្ពុជាហើយការចាប់សន្លឹកឆ្នោតផ្សងសំណាងលើកទី២ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៨ខែកក្កដា នៅស្ថានីយទូរទស្សន៍ហង្សមាស ចាប់ពីម៉ោង៦ល្ងាចតទៅ។ រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី១គ្រឿងទូរស័ព្ទ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់រដ្ឋមន្ដ្រីទាំងឡាយ ដែលមិនបន្ដតំណែង ក្នុងអាណត្តិថ្មីនេះ សូមមេត្តាយោគយល់ ចំពោះការលះបង់នូវតួនាទី ។ តាមរយៈការផ្សាយផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ គូសបញ្ជាក់ថា សម្តេច...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើឲ្យតំណាងស្ថាបនិក គណបក្សកម្លាំងជាតិ ត្រូវធ្វើការកែសម្រួលឡើងវិញ នូវសញ្ញាសម្គាល់របស់គណបក្ស ដោយសារតែរូបសញ្ញា «ផ្ការំដួល» ជាផ្កានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃប្រាប់ លោក ស៊ុន ចន្ធី តំណាងស្ថាបនិក គណបក្សកម្លាំងជាតិ នាថ្ងៃទី២៥ កក្កដា ក្រសួងមហាផ្ទៃ បានទទួលរួចហើយ...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា អគ្គនាយកដ្ឋាន សេវាសុខភាព ហៅកាត់ថា (DGHS) បានរាយការណ៍ថា ការផ្ទុះឡើង នៃជំងឺគ្រុនឈាមបានសម្លាប់មនុស្ស អស់ចំនួន២០១នាក់ នៅក្នុងប្រទេសបង់ក្លាដែស ។គិតចាប់តាំងពីខែមករា ចំនួនករណីនៃជំងឺគ្រុនឈាម សរុបបានកើនឡើង ដល់៣៧.៦៨៨នាក់ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ។ ខាង DGHS...
ភ្នំពេញ ៖ នាឱកាសចេញសារជាបន្ទាន់អំពីបេក្ខជននាយករដ្ឋមន្រ្តីអាណត្តិទី៧ដែលជាអាណត្តិថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះការមិនបន្តកាន់ដំណែងជានាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីលោក ហ៊ុន ម៉ាណែតឡើងជានាយករដ្ឋមន្រ្តីថ្មី ៕
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានកំណត់ឱ្យសហរដ្ឋអាមេរិក ទទួលខុសត្រូវទាំងស្រុង ចំពោះ “ស្ថានភាព នៃអស្ថិរភាពពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Assad បានឲ្យដឹងក្នុងអំឡុងជំនួបរបស់លោកជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី សម្រាប់ប្រទេសស៊ីរី លោក Alexander Lavrentiev ថា សហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេសនារសៀលថ្ងៃ២៦ កក្កដា បានផ្តាំទៅក្រុមប្រឆាំងនៅប្រទេស ដែលគ្រប់គ្នាដឹងថា មានលោក សម រង្ស៊ី ជាមេក្លោងនាំមុខធំជាងគេនោះថា “កុំធ្វើនយោបាយពីខាងក្រៅ ឲ្យអ្នកខាងក្នុងជាប់គុកឲ្យសោះ”។ ក្នុងនោះសម្តេចថា ចំពោះអ្នកនៅក្នុងប្រទេសវិញ ក៏ល្មមបញ្ឈប់ផងដែរ បើមិនចង់ជាប់ទោស ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសដកខ្លួនជានាយករដ្ឋមន្ដ្រី ក្នុងអាណត្តិថ្មីនេះ ហើយ សម្ដេច នឹងធ្វើជាប្រធានព្រឹទ្ធសភាវិញ ខណៈ លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ដ្រី វិញ នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ តាមរយៈវិដេអូផ្សាយផ្ទាល់ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការឌឺដងទៅក្រុមប្រឆាំង ដែលតែងតែជេរប្រមាថសម្តេច ទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការ អាណិតអាសូរដល់សម្តេចតេជោ និងលោក ហ៊ុន ម៉ាណែត។ សម្តេចថា “ដោយសារអស់លោក(ក្រុមប្រឆាំង)ជេរខ្ញុំ ទើបធ្វើឲ្យប្រជាពលរដ្ឋអាណិតខ្ញុំនិងហ៊ុន ម៉ាណែត ។ ការជេររបស់លោកអស់នេះហើយ បានធ្វើឲ្យអស់លោកបាត់បង់អ្វីៗទាំងអស់”។ សម្តេចថា ការជេររបស់អស់លោកទាំងនោះ ក៏បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា កើនសំឡេងគាំទ្រយ៉ាងខ្លាំងក្លា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា នាថ្ងៃ២២ សីហា លោក ហ៊ុន ម៉ាណែតនឹងក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា ថ្មីជាផ្លូវការហើយ ទោះបីជាពួកគេមិនចង់ហៅ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីក៏ដោយចុះ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណថា ទោះបីជាសម្តេចចាកចេញ ពីតំណែងជានាយករដ្ឋមន្រ្តី យ៉ាងណាក៏ដោយ សម្តេចក៏នៅតែជាតួអង្គ នយោបាយដ៏សំខាន់ ក្នុងដឹកនាំប្រទេសបន្តទៀត ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃស្បថចូលកាន់តំណែង នាយករដ្ឋមន្រ្តី និងតំណាងរាស្រ្ត ហើយល្ងាចថ្ងៃដដែលព្រះមហាក្សត្រ នឹងកោះប្រជុំសភាលើកដំបូង ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅពេលប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការហើយ ព្រះមហាក្សត្រនឹងប្រកាសតែងតាំងនាយករដ្ឋមន្រ្តីថ្មី នាអាណត្តិទី៧ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ។ សម្តេចថា បើតាមគម្រោងគ.ជ.បនឹងប្រកាសលទ្ធផលបោះឆ្នោត នាថ្ងៃ៥ សីហា ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ការលះបង់របស់សម្តេចជា នាយករដ្ឋមន្រ្តីគឺជាការលះបង់មួយដ៏ធំ ។ តែសម្តេចថា ការលះបង់នេះគឺមានតម្លៃជាខ្លាំង ដើម្បីភាពសុខសាន្តរបស់ប្រជាជនខ្មែរ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការប្រជុំ ដើម្បីបោះឆ្នោតឲ្យសម្តេចឡើងកាន់ ជាតំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ដែលមានវ័យចាស់ ហើយចង់មានពេលសម្រាក ៕
ភ្នំពេញ៖ តាមរយៈការថ្លែងសារជាពិសេសមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីនោះទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ៕