ប្រទេសថៃ កំពុងសុំយ៉ាងទទូច ឱ្យបើកឡើងវិញ នូវច្រកប្រាសាទព្រះវិហារ នៅខេត្តស៊ីសាកេត បន្ទាប់ពីបិទអស់រយៈពេល ១៥ឆ្នាំhttps://dap-news.com/?p=334088 កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃ៣០ ឧសភាhttps://dap-news.com/?p=334116 រដូវបិទនេសាទ ចូលមកដល់ ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារhttps://dap-news.com/?p=334123 ជិតដល់ថ្ងៃបោះឆ្នោត សម្តេចតេជោ ព្រមានអង្គទូត បញ្ឈប់កិច្ចអន្តរាគមន៍ ដល់អ្នកជាប់ទោស និងរក្សាភាពស្ងៀមស្ងាត់https://dap-news.com/?p=334127 សម្ដេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។ សូមជំរាបថា...
រីយ៉ូ៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានលើកឡើង ដោយអំពាវនាវឱ្យដោះស្រាយវិបត្តិអ៊ុយក្រែនឡើងវិញ ក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lula បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំការងារកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿទាំង៧ (G7) ដែលទើបនឹងបញ្ចប់ក្នុងនាមជាមេដឹកនាំរដ្ឋ ដែលបានអញ្ជើញ។ លោកបានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា វិបត្តិអ៊ុយក្រែនគួរតែត្រូវបានពិភាក្សានៅក្រោមក្របខណ្ឌអង្គការសហប្រជាជាតិជាជាង G7 ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍធនធានមនុស្ស ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិ៦ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៣ ខែឧសភា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើ ក្រុមហ៊ុន DMG MORI និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន បន្តជួយកម្ពុជាថែមទៀត ដើម្បីធ្វើឲ្យកម្ពុជាអាចឈានឆ្ពោះទៅមុខ លើវិស័យឌីជីថល។ ការស្នើនេះធ្វេីឡើង ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក MORI MASAHIKO ប្រធានក្រុមហ៊ុន...
ភ្នំពេញ៖ ជាមួយនឹងការប្រកាសមិនទទួលយកការសុំទោស របស់ លោក ជា ប៉ូច នៅព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ជនណាក៏ដោយ ឲ្យតែមានទំនាក់ទំនង ជាមួយជនក្បត់ជាតិ៣ជំនាន់ (សម រង្ស៊ី) មិនអាចទទួល បានការយោគយល់ពី...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា បានបង្ហាញថា សម្ព័ន្ធភាពបានធ្លាក់ចុះយ៉ាងខ្លាំង ដែលមិនអាចត្រឡប់វិញបាន ហើយបានប្រែក្លាយទៅជា “អ្នកបង្កើតគំនិតផ្តួចផ្តើមបំផ្លិចបំផ្លាញ” នៅលើពិភពលោក។ ក្រសួងបានឲ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំ G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺជាសំណុំនៃសេចក្តីថ្លែងការណ៍ដែលពោរពេញទៅដោយ “ផ្លូវអាក្រក់” ដែលសំដៅប្រឆាំងនឹងប្រទេសចិន និងរុស្ស៊ី ខណៈដែលសមាជិក G7 បានព្យាយាមរារាំងរដ្ឋមិនមែនលោកខាងលិចពីការអភិវឌ្ឍទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ជួបពិភាក្សាការងារជាមួយ លោក ចាវ ស៊ីថុង (Zhao Shitong) ប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ...
ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូត Datuk Eldeen Husaini Mohd Hashim នៃប្រទេសម៉ាឡេស៊ី បានរៀបចំពិធីជប់លៀ ងអាហារថ្ងៃត្រង់ សម្រាប់សមាជិកអតីតនិស្សិតកម្មវិធីសហប្រតិបត្តិការ បច្ចេកទេសម៉ាឡេស៊ី (MTCP) នៅសណ្ឋាគារ Rosewood Phnom Penh នាថ្ងៃអង្គារ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៣។ MTCP...
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនាថ្ងៃ២៥ ឧសភានោះក៏នឹងពិនិត្យលើបណ្តឹងគណបក្សមហាសាមគ្គីជាតិខ្មែរ ផងដែរ។ បណ្ដឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្ដីសម្រេចចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត...
បរទេស ៖ ក្រុមរណសិរ្សរួបរួម Thammasat and Demonstration (UFTD) នឹងប្រមូលផ្តុំគ្នា នៅល្ងាចថ្ងៃអង្គារនេះ នៅឯវិមានសភាក្នុងសង្កាត់ Dusit នៃទីក្រុងបាងកក ជាកន្លែងដែលព្រឹទ្ធសភា នឹងប្រជុំនៅក្នុងសម័យប្រជុំ វិសាមញ្ញចាប់ពីម៉ោង ៩ព្រឹក ។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា...
ភ្នំពេញ ៖ អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្ដីសោមនស្សរីករាយ ក្នុងការប្រកាសពីភាព ជោគជ័យដ៏អស្ចារ្យ ស្ដីពីការទទួលបានកូនអណ្តើកហ្លួងចំនួន ១២២ក្បាល ដែលទើបបានញាស់ ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។ ក្នុងរដូវពងកូនឆ្នាំ២០២៣នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹម សម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌល អភិរក្សសត្វល្មូន កោះកុង...
បរទេស ៖ ប្រធានាធិបតីវៀតណាម លោក វូ វ៉ាន់ថួង បានស្វាគមន៍ ដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានគណបក្ស រួបរួមរុស្ស៊ី (URP) និងជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី លោក ឌីមេឌ្រី មេវេដដេវ (Dmitry Medvedev ) ដោយចាត់ទុកថា ជាឱកាសពិភាក្សា អំពីទិសដៅទំនាក់ទំនង...
បរទេស ៖ ប្រសិនបើវិបត្តិបំណុល ដែលបង្ករឡើងដោយទីក្រុងវ៉ាស៊ីនតោន ដែលទីបំផុតនឹងបញ្ជូន សហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច នោះសេដ្ឋកិច្ចរបស់អាមេរិក ស្ទើរតែនឹងធ្លាក់ចុះតែម្នាក់ឯង។ ផលប៉ះពាល់នៃការលុបចោលដំបូង មិនធ្លាប់មានលើបំណុលសហព័ន្ធ នឹងផ្ទុះឡើងយ៉ាងឆាប់ រហ័សជុំវិញពិភពលោក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបញ្ជាទិញ សម្រាប់រោងចក្រចិន ដែលលក់គ្រឿង...
ភ្នំពេញ ៖ “កាលពីមុន ខ្ញុំបានស្នាក់នៅ ក្នុងផ្ទះរបស់ឳពុកម្តាយខ្ញុំ ដោយសារតែមានបងប្អូនច្រើន នៅក្នុងគ្រួសារ ដូច្នេះផ្ទះខ្ញុំចង្អៀតខ្លាំង ។ ហើយនៅពេល នោះ ផ្ទះខ្ញុំមានបន្ទប់ទឹកតែមួយ រាល់ព្រឹក ត្រូវតម្រង់ជួរគ្នា ដើម្បីរង់ចាំចូលបន្ទប់ទឹក ។ តែឥឡូវនេះ ខ្ញុំបានសន្សំលុយ និងសាងសង់ផ្ទះថ្មី ។ ផ្ទះនេះមិនត្រឹមតែមានបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ...
ប៉េកាំង៖ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានសង្កត់ធ្ងន់ថា ការប៉ុនប៉ងណាមួយ ដើម្បីជំទាស់នឹងគោលការណ៍ចិនតែមួយ នឹងមិនទទួលបានការគាំទ្រ ហើយនឹងត្រូវបរាជ័យ។ លោក បានឲ្យដឹងនៅក្នុងការឆ្លើយតប ទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយថា “យើងផ្តល់ដំបូន្មានដល់អាជ្ញាធរគណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) ឱ្យបញ្ឈប់ជាបន្ទាន់ នូវឧបាយកលនយោបាយរបស់ពួកគេអំពីបញ្ហាទាក់ទងនឹងតៃវ៉ាន់ នៅអង្គការសុខភាពពិភពលោក (WHO)” ។ សភាសុខភាពពិភពលោក ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ជនបង្គោលយេនឌ័រ ក្រោមឱវាទក្រសួងការងារ ដើម្បីបំប៉នសមត្ថភាពបន្ថែម ក្នុងការអនុវត្តផែនការសកម្មភាព វិធានការ គោលនយោបាយច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ពាក់ព័ន្ធនឹងការលើកកម្ពស់ សមភាពយេនឌ័រ លើកកម្ពស់តម្លៃស្ត្រីឲ្យកាន់តែប្រសើរថែមទៀត ។ លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ...
បរទេស ៖ រំលឹកដែរថា ទំនាក់ទំនងរបស់អាមេរិក និងចិន បានជាប់គាំងគិតចាប់តាំង តែពីព្រឹត្តិការណ៍បាញ់ ទំលាក់បាឡូងស៊ើបការណ៍ ដែលអាមេរិកបានចោទថា ជាកម្មសិទ្ធរបស់រដ្ឋាភិបាល ក្រុងប៉េកាំង តាំងតែពីខែកុម្ភៈ។ ទោះបីជាយ់ាងណាក្តី នៅក្នុងការចេញផ្សាយថ្មីមួយ ដោយ RT កាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថាប្រធានាធិបតី អាមេរិក លោក Joe Biden...
ម៉ានីល ៖ លោក Alfredo Pascual រដ្ឋលេខាធិការពាណិជ្ជកម្ម ហ្វីលីពីន បានឲ្យដឹងថា ប្រទេសហ្វីលីពីន កំពុងបន្តការចរចាពាណិជ្ជកម្មសេរីឡើងវិញ ជាមួយសហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ក្នុងអំឡុងកិច្ចប្រជុំមួយ លោក Pascual បានប្រាប់សមាជិក ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC) អំពីបំណងរបស់ប្រទេសលោក ក្នុងការវិលត្រឡប់ទៅកាន់តុចរចាជុំវិញ កិច្ចព្រមព្រៀងពាណិជ្ជកម្ម...
គៀវ៖ កងកម្លាំងប្រយុទ្ធអ៊ុយក្រែន វាយលុកចូលដល់ទឹកដីរុស្ស៊ីហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ហើយខាងក្រោមនេះគឺជាការវិវត្តន៍ ចុងក្រោយបំផុតទាក់ទង នឹងវិបត្តិអ៊ុយក្រែន។ អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឬហៅថា “ក្រុមបំផ្លិចបំផ្លាញ និងក្រុមឈ្លបយកការណ៍” បានចូលទៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន។ លោក...
ក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ ឧបាយកលរបស់អ្នកនយោបាយជប៉ុនដែលប៉ុនប៉ង “លាងសម្អាត”ផែនការស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរក្រុង Fukushima ទៅក្នុងសមុទ្របានទទួលបរាជ័យម្តងទៀត ។ ដោយសារមានសំឡេងប្រឆាំងខ្លាំងពេក បានជាសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមិនបានសរសេរខ្លឹមសារដូចជា “ស្វាគមន៍”ផែនការស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុនជាដើមនោះទេ គ្រាន់តែបានបង្ហាញថា “គាំទ្រអង្គការថាមពលបរិមាណូអន្តរជាតិ ធ្វើការស៊ើបអង្កេតឯករាជ្យ” ។ ការទទួលលទ្ធផលបែបនេះគឺមិនមែនជារឿងចៃដន្យនោះទេ ។ កាលពីខែកុម្ភៈឆ្នាំនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនក៏បានបង្ហាញថា ពិតមែនតែរដ្ឋាភិបាលចង់ បន្ថែមខ្លឹមសារស្តីពីការស្វាគមន៍ផែនការ...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់ ទាក់ទងនឹងថា មហាសន្និបាតសុខភាពពិភពលោក (WHA) លើកទី៧៦ បានបដិសេធជាថ្មីម្តងទៀត ក្នុងការបញ្ចូលសំណើ ស្តីពី “ការចូលរួមរបស់តៃវ៉ាន់ នៅ WHA ក្នុងនាមជាអ្នកសង្កេតការណ៍” នៅក្នុងរបៀបវារៈរបស់ខ្លួន។ អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា គណៈកម្មាធិការទូទៅ និងកិច្ចប្រជុំពេញអង្គនៃ WHA លើកទី៧៦...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បញ្ហាសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន រួមជាមួយទណ្ឌកម្មហួសកម្រិតពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះផងដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីថា...
បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានលើកឡើង អំពីបិទឈប់បាញ់គ្នា នៅអ៊ុយក្រែនថាគឺជារឿង ដែលមិនត្រឹមត្រូវនោះទេដើម្បីអាចឈាន ទៅដល់រកការបញ្ចប់ទៅទាំងស្រុង នៃសន្តិភាព ។ យោងតាមការចេញ ផ្សាយរបស់ RT លោកនាយរកដ្ឋមន្ត្រី បានលើកឡើងទៀតថា អ៊ុយក្រែន មិនគួរបង្កើតបទឈប់បាញ់នោះទេ ប៉ុន្តែគួរតែបន្តធ្វើការប្រយុទ្ធគ្នា ជាមួយនឹងរុស្សីបន្ថែមទៀត...
បរទេស៖ ប្រធានគណកម្មការគោលនយោបាយការបរទេសលោក Josep Borrell កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថាការថែរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយនឹងរុស្សីពីសំណាក់ប្រទេសស៊ែប៊ី ពិតជានឹងបង្កឲ្យមានការគម្រាមកំហែងនិងឱកាសនៃការចូលជា សមាជិករបស់សហភាពអឺរ៉ុបជាមិនខាន។ លោកមន្ត្រីជាន់ខ្ពស់អឺរ៉ុបរូបនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុង Belgrade គួរតែសម្របខ្លួនជាមួយនឹងទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូខណៈដែល លោកកំពុងទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអាល់បេនីនិងស៊ែប៊ីម៉ុងតេណេក្រូ និងបូស្នីព្រមទាំងម៉ាសេដូនីផង។ លោក Borrellបានថ្លែងថា៖យើងបានពិភាក្សាអំពីឥទ្ធិពលរបស់រុស្ស៊ី ក្នុងតំបន់ ដែលកំពុងព្យាយាមបង្អាក់ផ្លូវទៅកាន់សមាជិកអឺរ៉ុបនៃបេក្ខភាព តំបន់បាល់កង់ខាងលិច។ យើងស្វាគមន៍ ចំពោះជម្រើសជាយុទ្ធសាស្ត្រ និងភាពក្លាហាននៃពួកគេមួយចំនួន...
បរទេស៖ អភិបាលក្រុងស្ថិតនៅក្នុងតំបន់ Belgorod លោក Vyacheslav Gladkov កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការអះអាងថាកងកម្លាំងយោធាអ៊ុយក្រែនបាន ដាក់គោលដៅក្នុងការវាយប្រហារទៅលើតំបន់ ក្បែរព្រំដែននៃប្រទេសរុស្សីជាមួយនឹងយន្តហោះ ទំលាក់គ្រាប់បែកកាលពីកណ្តាលយប់ថ្ងៃចន្ទ។ លោកអភិបាលក្រុងបានបញ្ជាក់ទៀតថាតំបន់នេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការប្រកាស អាសន្នក្នុងកម្រិតប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងភេវរកម្ម នៅក្រោយពេលដែលមានការវាយប្រហារ ជាច្រើនលើកដោយកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន។ លោកGladkov បានបញ្ជាក់ទៀតនៅលើ Telegram ថានៅពេលល្ងាច ចន្ទសម្លេងផ្ទុះជាច្រើនត្រូវបានទម្លាក់លើផ្ទះជនស៊ីវិលក្នុងទីក្រុង Grayvoron...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នាពេលខាងមុខនេះ សម្ដេចគ្រោងនឹងចុះសួរសុខទុក្ខកម្មករ-កម្មការិនី ចំនួន១៨គោលដៅ នៅកម្ពុជា។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោឲ្យដឹងថា ថ្ងៃស្អែកនេះ សម្ដេច នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានទៅបណ្តាឯកអគ្គរដ្ឋទូត ឬរាជទូតណាមួយបញ្ឈប់ធ្វើកិច្ចអន្តរាគមន៍ចំពោះបុគ្គលណាដែលជាប់ទោស ហើយក៏ស្នើសុំរក្សាភាពស្ងៀមស្ងាត់ផងដែរ។ បើនៅតែបន្តអន្តរាគមន៍ទៀត គឺបុគ្គលនោះត្រូវតែជាប់ទោសគ្រប់កំណត់ឆ្នាំ (ឧបមាថាជាប់៥ឆ្នាំគឺត្រូវជាប់៥ឆ្នាំ) ។ នេះជាសារព្រមានរបស់សម្តេចចេញពីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃ២៣ ឧសភាដែលមានការចូលរួមពីបណ្តាអង្គទូតនានាមានទីស្នាក់ការនៅកម្ពុជា ។ ខណៈចុងម៉ោងនៃសន្ទរកថាបិទបញ្ចប់ហើយ សម្តេចក៏បានឆ្លៀតឱកាសលើកពីសមិទ្ធផលនានាក្រោយឆ្នាំ១៩៧៩ដែលកើតចេញពីបាត់ដៃទទេ ហើយក្រោមការដឹកនាំរបស់សម្តេច...
ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា រដូវបិទនេសាទសម្រាប់ការនេសាទ នៅក្នុងដែននេសាទទឹកសាប បានចូលមកដល់ហើយ ដូច្នេះហាម ប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំៗ ត្រូវប្រើឧបករណ៍ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ។ ក្នុងនោះ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ៖...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា សាកសពចំនួន៧នាក់ត្រូវបានរកឃើញចេញពីកទូកនេសាទចិន ដែលបានក្រឡាប់នៅមហាសមុទ្រឥណ្ឌា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង បានបញ្ជាឱ្យស្វែងរកគ្រប់ជ្រុងជ្រោយ ដើម្បីជួយសង្គ្រោះ និងស្វែងរកសមាជិកនាវិកដែលបាត់ខ្លួន ។ គេបានដឹងថា ប្រទេសជាច្រើន...