ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh បានព្រមានថា ទឹកដីប៉ាឡេស្ទីន កំពុងជួបប្រទះនូវស្ថានភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមកនៅគ្រប់កម្រិតទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងរ៉ាម៉ាឡា នៃតំបន់វេសបែង ជាមួយលោក Stephen Hickey នាយកកិច្ចការមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង នៅការិយាល័យការបរទេសអង់គ្លេស លោក Shtayyeh បានគូសបញ្ជាក់អំពី “អវត្តមាននៃជើងមេឃនយោបាយ ការបិទផ្លូវហិរញ្ញវត្ថុ និងការលួចចម្លងលុយរបស់អ៊ីស្រាអែល”...
តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលកំពូល បានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើរុស្ស៊ី ជុំវិញការឈ្លានពាន របស់ខ្លួនលើអ៊ុយក្រែន ដោយប្រទេសលោកខាងលិចបានសម្រេចពង្រឹងការហាមឃាត់លើការនាំចេញយានយន្ត។ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាល នឹងពិភាក្សាអំពីជំហានជាក់ស្តែង ដែលប្រទេសជប៉ុននឹងចាត់វិធានការ “ចំពោះវិធានការដាក់ទណ្ឌកម្មរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក” ដោយបន្ថែមថា គ្មានអ្វីត្រូវបានសម្រេចនោះទេ។ ខណៈពេលដែលប្រទេសជប៉ុន បានហាមឃាត់ការដឹកជញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី...
បឺលីន៖ លោកស្រី Helga Zepp-LaRouche ស្ថាបនិក និងជាប្រធានវិទ្យាស្ថាន Schiller របស់អាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ផ្តាច់មុខកាលពីពេលថ្មីៗនេះថា “វាច្បាស់ណាស់ប្រឆាំងនឹងផលប្រយោជន៍ របស់ប្រទេសអាល្លឺម៉ង់ក្នុងការកាត់បន្ថយ ឬដកហានិភ័យពីប្រទេសចិន” ។ លោកស្រីបានកត់សម្គាល់ថាពាក្យ “de-risking” គ្រាន់តែជាការបោកបញ្ឆោតបែប semantic ដែលចូលទៅក្នុងទិសដៅនៃពាក្យថា decoupling ដោយលោកស្រីបានលើកឡើងថា “មិនមានហានិភ័យណាមួយ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកសង្ឃឹមថា នឹងបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនរបស់រុស្ស៊ី នេះបើតាមអ្នកនាំពាក្យរបស់លោក ។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ត្រូវបានគេដកស្រង់សម្ដីថា “ទោះគ្មានសហព័ន្ធរុស្ស៊ីក៏ដោយ អ្វីគ្រប់យ៉ាងត្រូវតែធ្វើ ដើម្បីឲ្យយើងអាចប្រើច្រករបៀងសមុទ្រខ្មៅនេះបាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានកត់សម្គាល់ថា លោកបានបញ្ជាឱ្យក្រសួងការបរទេសរៀបចំ...
ដូហា៖ ប្រជាជនអាហ្វហ្គានីស្ថាន កំពុងរងទុក្ខនៅក្នុងមណ្ឌលឃុំឃាំង របស់សហរដ្ឋអាមេរិក និងត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន និងសត្វធាតុ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រជាជនអាហ្វហ្គានីស្ថាន ដែលអស់សង្ឃឹមក្នុងការគេចចេញ ពីស្ថានការណ៍សេដ្ឋកិច្ច និងមនុស្សធម៌កាន់តែអាក្រក់ បានរកឃើញថា ពួកគេជាប់នៅក្នុងមណ្ឌលឃុំឃាំង អន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលមានមនុស្សច្រើនជាង ១០០ នាក់នៅក្នុងបន្ទប់តែមួយ ដែលមានន័យថាអាចផ្ទុកមនុស្សតិចជាង ២០នាក់ប៉ុណ្ណោះនៅក្នុងបន្ទប់នោះ។ ជនជាតិអាហ្វហ្គានីស្ថានអនាមិកម្នាក់បានឲ្យដឹងថា គាត់និងប្រពន្ធរបស់លោក...
ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា អ្នកផ្តល់ប្រាក់កម្ចីពហុភាគី ជាច្រើនបានចាប់ដៃគូ ដើម្បីដឹកនាំកម្មវិធីសកលមួយ ដើម្បីកាត់បន្ថយការបំពុលនៅតំបន់ឆ្នេរ និងអាងទន្លេ។ កម្មវិធីសមាហរណកម្មមហាសមុទ្រស្អាត និងសុខភាពល្អ ដែលមានថវិកាចំនួន ១១៥លានដុល្លារអាមេរិក ត្រូវបានដាក់ឱ្យដំណើរការរួមគ្នាដោយ ADB ធនាគារអភិវឌ្ឍន៍អាមេរិកឡាទីន (CAF) ធនាគារអឺរ៉ុប សម្រាប់ការកសាង និងអភិវឌ្ឍន៍ (EBRD)...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែទទួលខុសត្រូវ ចំពោះភាពជាប់គាំងក្នុងការចរចា ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងភាពតានតឹង ដែលកំពុងកើនឡើង នៅក្នុងតំបន់ឈូងសមុទ្រ។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយ លើការវិវឌ្ឍន៍ចុងក្រោយបង្អស់ទាក់ទងនឹង កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) បានថ្លែងថា លោកមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ី ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀង គំនិតផ្តួចផ្តើមនាំគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ។ លោក Guterres បានថ្លែងថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហព័ន្ធរុស្ស៊ី...
ភ្នំពេញ៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃពុធនេះ បានជួបសំណេះជាមួយនិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាស្ថានទូតចិន ក្នុងឱកាសខួប៦៥ឆ្នាំ ទំនាក់ទំនង កម្ពុជា ចិន។
ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតផល Sunday រួមមាន លោក ឆាយ វីរៈយុទ្ធ កញ្ញា សុខ ពិសី កញ្ញា អ៊ីវ៉ា លោក កែវ វាសនាលោក អ៊ីណូ លោក ចឺម និងតារាជាច្រើនទៀត រួមទាំងចាងហ្វាងផលិតកម្ម បានកោតសរសើរពីរោងចក្រ ខ្មែរ ប៊ែវើរីជីស ថាជារោងចក្រទំនើប និងផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន ហើយបានមករោងចក្រផ្ទាល់ ដើម្បីស្វែងយល់ពីសង្វាក់ផលិតកម្ម ពីក្រោយរសជាតិដ៏ឆ្ងាញ់ របស់ផលិតផលនីមួយៗ ខ្មែរ ប៊ែវើរីជីស។ រោងចក្រ ខ្មែរ ប៊ែវើរីជីស ត្រូវបានគេស្គាល់ថាជារោងចក្រដ៏ទំនើបមួយ ប្រើសុទ្ធតែគ្រឿងចក្រ បច្ចេកវិទ្យាចុងក្រោយពីប្រទេសអាល្លឺម៉ង់ ហើយដំណើរការដោយស្វ័យប្រវត្តិ។ ទម្រាំតែបានមួយដំណក់ចូលកំប៉ុងភេសជ្ជៈ និងស្រាបៀរ ត្រូវបានម៉ាស៊ីនជាច្រើនធ្វើការច្រោះភាគល្អិតរបស់វត្ថុធាតុដើមនិងសម្លាប់មេរោគបានយ៉ាងល្អ។ គ្រប់ដំណក់របស់ភេសជ្ជៈ និងស្រាបៀរ របស់ ខ្មែរ ប៊ែវើរីជីស គឺឆ្ងាញ់ អាចពិសាដោយការទុកចិត្ត និងគ្មានភាពភ័យខ្លាច។ ក្រៅពីការដើរទស្សនារោងចក្រ ផលិតកម្ម Sunday ក៏បានដើរផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងចូលទទួលទានអាហារនៅភោជនីយដ្ឋាន Cambodia Mastercraft Microbrewery ជាមួយថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស ផងដែរ។ គួរបញ្ជាក់ផងដែរថា ខ្មែរ ប៊ែវើរីជីស ចាប់ដៃជាមួយផលិតកម្ម Sunday ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ពុកម៉ែបងប្អូន តាមបណ្តាខេត្តក្រុងប្រទេសកម្ពុជា។
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ដោយបានបាញ់ទៅកាន់សមុទ្រជប៉ុន នៅព្រឹកថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលទាំងពីរគ្រាប់ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ដែលលាតសន្ធឹងចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។ លោក Hamada បានលើកឡើងថា មីស៊ីលនីមួយៗបានហោះបានចម្ងាយរហូតដល់...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចាប់ផ្តើមបើកបង្រៀនថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ហើយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ជាមួយនឹងការចាប់ផ្តើមបង្រៀននេះ សាកលវិទ្យាល័យ ក៏បានប្រកាសជ្រើសរើសនិស្សិតបន្ថែមទៀតចូលរៀនផងដែរ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២០០ដុល្លារ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ នៅកូរ៉េខាងត្បូងកើនឡើងhttps://dap-news.com/?p=346317 អនុប្រធាន គណបក្សភឿថៃ ថា ការចង់កែមាត្រា ២៧២ ដែលមិនឱ្យសមាជិកព្រឹទ្ធសភា បោះឆ្នោត គឺពិបាកជាងយកតំណែង នាយករដ្ឋមន្រ្តី ទៅទៀតhttps://dap-news.com/?p=346351 អាមេរិក នឹងបញ្ជូនយន្ដហោះចម្បាំង និងនាវាពិឃាត ចូលមជ្ឈិមបូព៌ា ដើម្បីប្រឆាំងអ៊ីរ៉ង់https://dap-news.com/?p=346375 កូនស្រីរបស់លោក ថាក់ស៊ីន របស់គណបក្សភឿថៃ និយាយថា...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានបន្តអន្តាគមន៍ បញ្ចេញកាណូតល្បឿនលឿន ចំនួន០១គ្រឿង ទៀត ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរ ដែលសេសសល់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចំនួនសរុប៣២នាក់ ក្នុងនោះបរទេស១៨នាក់ ដែលជាប់នៅលើកោះដោយសារព្យុះភ្លៀងនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព។នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីណែនាំមួយទៀត ជាមួយនឹងការស្នើឱ្យកម្មករនិយោជិត ផ្ដល់ព័ត៌មានមកក្រសួងជាបន្ទាន់ ករណីដែលម្ចាស់អាជីវកម្ម មិនឱ្យឈប់សម្រាក រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។សេចក្ដីណែនាំរបស់ក្រសួងការងារបញ្ជាក់ថា ៖ ១/...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៣ បានចេញ សេចក្ដីសម្រេច ស្ដីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា។ ក្នុង សេចក្ដីសម្រេច ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា សម្រាប់...
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៍ បានបកស្រាយក្នុងទិដ្ឋភាពច្បាប់ចំនួន២ចំនុច ចំពោះការពាក់ព័ន្ធរវាងទណ្ឌិត សម រង្ស៊ី និងគណបក្សភ្លើងទៀន ក្នុងការធ្វើសកម្មភាព ញុះញង់ប្រជាពលរដ្ឋ ឱ្យគូសបំផ្លាញសន្លឹកឆ្នោត។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រង់ចំណុចទី២ លោកជិន ម៉ាលីន បានអះអាងថា «...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីការវិវត្តនៅក្នុងប្រព័ន្ធច្បាប់របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការកត់សម្គាល់របស់លោក Matthew Miller ត្រូវបានធ្វើឡើងទាក់ទងនឹងពាក្យបណ្តឹងពីរដាច់ដោយឡែកពីគ្នាដែលប្តឹងដោយមេដឹកនាំគណបក្ស Move Forward និង បេក្ខភាពនាយករដ្ឋមន្រ្តីលោក...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើរ របស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ពាក់ព័ន្ធនឹងការងារខាងលើនេះ នៅរសៀលថ្ងៃទី១៨ កក្កដានេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
បរទេស ៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ នឹងសម្រេចនៅថ្ងៃពុធថា តើត្រូវស្តាប់ញត្តិ ដែលបានដាក់ កាលពីសប្តាហ៍មុន ដោយគណៈកម្មាធិការ រៀបចំការបោះឆ្នោត (EC) ដើម្បីស្វែងរកសេចក្តីសម្រេច របស់តុលាការថា តើឋានៈសមាជិកសភា របស់មេដឹកនាំគណបក្ស Move Forward Party (MFP) លោក Pita Limjaroenrat...
បរទេស៖ ទីប្រឹក្សាជាន់ខ្ពស់គណបក្សភឿថៃ គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយនៅថ្ងៃអង្គារថា គណបក្សភឿថៃនឹងតែងតាំងលោក ស្រែថា ថាវីស៊ិន (Srettha Thavisin) ជានាយករដ្ឋមន្ត្រី ប្រសិនបើសម័យប្រជុំសភារួមគ្នា នៅបដិសេធការតែងតាំងមេដឹកនាំចលនាឆ្ពោះទៅមុខ គឺលោក Pita Limjaroenrat នៅថ្ងៃពុធ។ យោងតាមសារព័ត៌មានថៃ បាងកក...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC) នាថ្ងៃទី១៨ កក្កដានេះ បានប្រកាសថា ពុំមានករណីមនុស្សពុលក្តាមស្លាប់នោះទេ ។ ការច្រានចោលរបស់CDCនេះ ក្រោយហ្វេសប៊ុកឈ្មោះ TeyTey Onlin II បានលើកឡើងថា “ពុលក្តាមស្រែឈប់ញ៉ាំបានក៏ឈប់ទៅ រដូវគេធ្វើស្រែបាញ់ថ្នាំ RIP” ។ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC បានបញ្ជាក់ថា “យើងពុំរកឃើញពុលក្តាមទេ...
វ៉សរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃចន្ទ មានមនុស្ស៥នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស ក្រោយពីយន្តហោះ Cessna បានធ្លាក់ចូលទៅក្នុងកន្លែងដាក់ យន្តហោះនៅកណ្តាលនៃប្រទេសប៉ូឡូញ ។ លោក Andrzej Bartkowiak អគ្គមេបញ្ជាការនៃសេវាពន្លត់អគ្គីភ័យរដ្ឋ ក្នុងប្រទេសប៉ូឡូញ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបញ្ជាក់ពីអ្នកស្លាប់ និងរបួសនៅក្នុងទីក្រុង Chrcynno...
ភ្នំពេញ៖ ពិតជារង្វាន់ច្រើនសន្ធឹកសន្ធាប់ ពី CAMBODIA BEER! គិតរហូតដល់ខែកក្កដា ឆ្នាំ២០២៣ នេះ CAMBODIA BEER បានប្រគល់រង្វាន់ធំ ២ម៉ឺនដុល្លារ ជូនដល់អតិថិជនសរុប ៥៧នាក់ ដែលគិតជាទឹកប្រាក់មានចំនួន ១១៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ អតិថិជនដែលបានឈ្នះរង្វាន់ ២ម៉ឺនដុល្លារ ទាំង ៥៧នាក់ មកពីខេត្តរួមមាន៖ កំពង់ស្ពឺ...
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា ប្រជាជនឡាវ ត្រូវបានជំរុញឱ្យត្រៀមខ្លួន ដើម្បីបញ្ចៀស នូវផលប៉ះពាល់ ដែលអាចកើតមានឡើង ដោយសារព្យុះទីហ្វុង Talim ដែលនឹងធ្វើដំណើរឆ្លង កាត់ប្រទេសឡាវ រហូតដល់ថ្ងៃអង្គារនេះ ដោយនាំមកនូវភ្លៀង ធ្លាក់យ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងនៅក្នុងខេត្តភាគកណ្តាល និង ភាគខាងត្បូងនៃប្រទេស ។...
បរទេស៖ យោធាអាមេរិក នឹងបញ្ជូនយន្តហោះចម្បាំង និងទ្រព្យសម្បត្តិកងទ័ពជើងទឹក បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងអ៊ីរ៉ង់ ។ នេះបើតាមមន្ទីរបញ្ចកោណ បាននិយាយដោយលើកឡើង ពីឧប្បត្តិហេតុ “គួរឱ្យព្រួយបារម្ភ” ចំនួនពីរនៅច្រកសមុទ្រ Hormuz កាលពីដើមខែនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន១ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក- សមាជិកា ដង្ហែក្បួនឃោសនារកក្នុងរាជធានីភ្នំពេញចេញពីផ្លូវ៦០ម៉ែត្រ ហេតុនេះនឹងផ្អាកចរាចរជាបណ្តោះអាសន្ន។ គណបក្សខ្មែរអភិរក្ស នឹងរៀបចំជួបជុំនៅលើចិញ្ចើមមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) អ្នកចូលរួមចំនួន៧០០នាក់ បន្ទាប់មកនៅម៉ោង៨ក្បួននឹងចេញពីទីតាំងជួបជុំ...
ភ្នំពេញ៖ អ្នកវិភាគនយោបាយ នៅកម្ពុជា បានលើកឡើងថា ករណីញុះញង់ឲ្យពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត បើមិនអនុវត្តន៍ច្បាប់ ឱ្យត្រឹមត្រូវទេ វានឹងគ្រោះថ្នាក់បំផុត ហើយជាការគំរាមកំហែង សន្តិភាព ចំពោះកម្ពុជា។ អ្នកវិភាគបន្ថែមថា ដូច្នេះបុគ្គលពីររូប ដែលជាមន្ត្រីជាន់ខ្ពស់ នៃគណបក្សភ្លើងទៀន មិនត្រូវទទួលការលើកលែងទោសនោះទេ ក្រោយពួកគេ ដើរញុះញុងឲ្យពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត តាមមេឧទ្ទាម សម...
ភ្នំពេញ ៖ ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៧ដែលនឹងឈានចូលមកដល់ថ្ងៃ២៣ កក្កដាខាងមុខ គណបក្សកម្លាំង ប្រជាធិបតេយ្យ ដែលមានលោក អ៊ុន វិសិទ្ធគុនជាមេដឹកនាំវ័យក្មេង ដែលទើបតែចូលប្រឡូក ក្នុងឆាកនយោបាយ ក្នុងអាណត្តិនេះ បានដាក់ក្តីសង្ឃឹមទុកជាមុនថា នឹងទទួលបានអាសនៈ២ទៅ៣ក្នុងរដ្ឋសភា ។ ការបង្ហាញក្តីសង្ឃឹម ក្នុងនាមជាបក្សថ្មីស្រឡាងនេះ ដោយសារលោកមានជំនឿថា ប្រជាពលរដ្ឋនឹងបោះឆ្នោត ជូនគណបក្ស ព្រោះបក្សមានគេស្គាល់ច្រើន...