ភ្នំពេញ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៣ ៖ ជំហ៊ានថ្មីមួយទៀត ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ ពលរដ្ឋរស់នៅក្នុងតំបន់ខ័ណ្ឌជ្រោយចង្វា ជាពិសេសអ្នកដែលរស់នៅក្នុងគម្រោងលំនៅដ្ឋាន ទីក្រុងអ័រគីដេ ដឹប៊ូតានិចស៊ីធី និង ក្បែរៗគម្រោងទីក្រុងដ៏ធំមួយនេះតែម្តង ក្រោយពេលក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង រ៉ូយ៉ាល់គ្រុប បានប្រកាសកិច្ចព្រមព្រៀងអនុសារណៈយោគយល់...
ប៉េកាំង៖ ការិយាល័យស្នងការព័ត៌មាន របស់ចក្រភពអង់គ្លេស (ICO) បានឲ្យដឹងថា ខ្លួនបានពិន័យកម្មវិធីវីដេអូ TikTok របស់ចិនចំនួន ១២,៧លានផោន (១៥,៩ លានដុល្លារ) សម្រាប់ការបំពានច្បាប់ ការពារទិន្នន័យ ហើយជាការឆ្លើយតប អ្នកនាំពាក្យ TikTok បានឲ្យដឹងថា ក្រុមហ៊ុនមិនយល់ស្រប នឹងការសម្រេចចិត្តរបស់ ICO ប៉ុន្តែរីករាយដែលការផាកពិន័យ ត្រូវបានកាត់បន្ថយពីចំនួន...
នៅរសៀលថ្ងៃទី ៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Emmanuel Macron ប្រធានាធិបតីបារាំង បានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចជំនួប ។ លោក Xi Jinping បានលើកឡើងថា ទាក់ទងនឹងវិបត្តិអ៊ុយក្រែន ប្រទេសចិនប្រកាន់ខ្ជាប់នូវ ការសម្រុះសម្រួលឱ្យមានការផ្សះផ្សាគ្នានិងជំរុញការចរចា ដើម្បីដោះស្រាយបញ្ហាតាមវិធីនយោបាយ...
បរទេស៖ អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ជួបគ្នាម្តងទៀតក្នុងទីក្រុងប៉េកាំង បង្ហាញថា ចិន ជាអ្នកកសាងសន្តិភាព ហើយគោលនយោបាយរបស់ចិន កាន់តែសមស្របទៅនឹងផលប្រយោជន៍របស់ប្រទេសមជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន GlobalTime។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងសមភាគីអារ៉ាប៊ីសាអូឌីតរបស់លោកគឺព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានជួបប្រជុំគ្នាក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍។...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ឧទ្ធម្ភាគចក្រយោធាជប៉ុន ដែលបានបាត់ខ្លួនជាមួយមនុស្ស ១០ នាក់នៅលើនោះ ត្រូវបានគេគិតថា បានធ្លាក់ចូលទៅក្នុងសមុទ្រ ក្នុងខេត្តអូគីណាវ៉ា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ពួកគេនិយាយថា កំទេចកំទីអណ្តែត ដែលអាចជាបំណែកយន្តហោះ ត្រូវបានគេប្រទះឃើញ ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា បេសកជនរបស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនស្ទាក់ស្ទើរក្នុងការផ្តល់ “ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់” ចំពោះការគំរាមកំហែងណាមួយ ពីអ៊ីស្រាអែលនោះទេ។ លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងជាតំណាងអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់ នៅក្នុងលិខិតមួយផ្ញើ...
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹង នៅទីក្រុងប៉េកាំងថា ប្រទេសចិន ត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញការអំពាវនាវរួមគ្នា ជាមួយប្រទេសបារាំង សម្រាប់ការដោះស្រាយផ្នែកនយោបាយ នៃវិបត្តិអ៊ុយក្រែន។ លោក ស៊ី បានប្រាប់សារព័ត៌មានថា បន្ទាប់ពីកិច្ចពិភាក្សារវាងលោក និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង...
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគម វាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងអង្គការសហជីព រៀបចំកម្មវិធី ” សមាជិក ប.ស.ស. ឆ្នើម ២០២៣ ” ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៧ ទិវាពលកម្មអន្តរជាតិ១ ឧសភា។
ភ្នំពេញ ៖ នៅថ្ងៃទី0៦ ខែមេសា ឆ្នាំ២០២៣ នៅសាលសន្និសីទ្ធ អគារមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំកិច្ចប្រជុំបូកសរុបការងារ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០១៨-២០២២) និងរៀបចំផែនការយុទ្ធសាស្រ្តបន្ត ៥ឆ្នាំ (២០២៣-២០២៧) ក្រោមអធិបតីភាពលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ធនាគារពិភពលោក បានទម្លាក់ការប៉ាន់ប្រមាណរបស់ខ្លួន សម្រាប់កំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន នៅឆ្នាំនេះមកត្រឹម 0ç5ភាគរយពី ៣,៣ ភាគរយ ដែលបានប៉ាន់ប្រមាណក្នុងខែមករា។ ធនាគារបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ចំនួនសេដ្ឋកិច្ច ដែលបង្កឡើងដោយជម្លោះរុស្ស៊ី និងអ៊ុយក្រែន គឺជាកត្តាចម្បងនៅពីក្រោយការទម្លាក់ចំណាត់ថ្នាក់ នេះបើយោងតាមកាចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមវា...
កងពលតូចលេខ៧០ បានប្រារព្ធពិធីនិមន្តព្រះសង្ឃ សូត្រមន្ត រាប់បាត្រ បង្សុកូល និងពូនភ្នំខ្សាច់ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងសុំសេចក្តីសុខ សប្បាយ និងដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក...
ភ្នំពេញ៖ ក្រោមស្នាដៃស្ថាបនិកពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងស្មារតីសាមគ្គីភាព ការងាររបស់មន្រ្ដីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ សមិទ្ធផលថ្មីលើទឹកដីសន្តិភាព អគារបេឡាជាតិសន្ដិសុខសង្គមថ្មី មានកម្ពស់ ២១ជាន់ ទំហំ ៧៥ម x ៦៩ម ជាប្រភេទស្ថាបត្យកម្មទំនើប រចនាបទខ្មែរ ដោយអនុលោមតាមគោលការណ៍ សមមាត្រនៃរូបរាងអគារ...
ប៉េកាំង ៖ ទោះបីជាមានការតំណាង យ៉ាងឱឡារិករបស់ប្រទេសចិន និងការព្រមានម្តងហើយម្តងទៀតក៏ដោយ ក៏ទីក្រុងវ៉ាស៊ីនតោន នៅតែរៀបចំដំណើរកម្សាន្តឆ្លងកាត់ មួយសម្រាប់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និងកិច្ចប្រជុំរបស់នាង ជាមួយប្រធានសភាលោក Kevin McCarthy ។ នេះជាការញុះញង់ នយោបាយ ដែលបានគណនាប្រឆាំងនឹងប្រទេសចិន និងជាវិធានការដ៏គ្រោះថ្នាក់មួយក្នុងការគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់”។ យុទ្ធសាស្ត្រដ៏យូរអង្វែង...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីចិន Xi Jinping មិនត្រូវបានផ្លាស់ប្តូរ ដោយវោហាសាស្ត្រ របស់សមភាគីបារាំងគឺលោក Emmanuel Macron ស្តីពីជម្លោះនៅអ៊ុយក្រែន នោះទេ។ ទីក្រុងប៉ារីសបានព្យាយាមទាំងការអំពាវនាវផង និងការគម្រាមកំហែងផង ក្នុងគោលបំណងដាក់សម្ពាធ ទីក្រុងប៉េកាំង ឱ្យបរិហារទីក្រុងមូស្គូ ប៉ុនែ្តអ្វីដែលមើលឃើញ វាហាក់ដូចជាមានផល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល តាមរយៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នឹងធ្វើការឆ្លើយតបទៅនឹងកាន់ប្រទេសលីបង់វិញ ជុំវិញការបាញ់គ្រាប់រ៉ូក្កែត ជាច្រើនគ្រាប់ កាលពីពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រី បានអះអាងបែបនេះថា អ៊ីស្រាអ៊ែលនឹងធ្វើការវាយប្រហារ ទៅលើសត្រូវរបស់យើង ហើយពួកគេនឹងត្រូវទូទាត់នូវអ្វី ដែលពួកគេបានធ្វើកន្លងមក ។ សេចក្តីថ្លែងការណ៍...
ម៉ូស្គូ ៖ កងកម្លាំងរុស្ស៊ី ដឹកនាំដោយទាហានស៊ីឈ្នួលរបស់ក្រុម Wagner Group បានដណ្តើមយកតំបន់ ភាគកណ្តាលនៃទីក្រុង Bakhmut ភាគខាងកើតប្រទេស អ៊ុយក្រែន ក្នុងអំឡុងសប្តាហ៍ទី៥៨ នៃសង្រ្គាម ហើយទោះយ៉ាងណាក៏ដោយ ក្រុមអ្នកការពារអ៊ុយក្រែន នៅតែរក្សាការឃ្លាំមើល សកម្មភាព របស់កងទ័ពរុស្ស៊ី ហើយមេបញ្ជាការ របស់ពួកគេបានឲ្យដឹងថា ការវាយលុករបស់រុស្ស៊ី ឥឡូវនេះបានធ្លាក់ចុះយ៉ាងច្បាស់។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin និងប្រធានាធិបតីបេឡារូស Alexander Lukashneko បានធ្វើការអំពាវនាវរួមគ្នាមួយទៀតកាលពីថ្ងៃម្សិលមិញ ក្នុងពន្លឿនដំណើរការរួមបញ្ចូលគ្នា រវាងប្រទេសឲ្យបានឆាប់រហ័ស។ មេដឹកនាំទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួម បែបនេះនៅក្នុងអំឡុងពេល នៃការចូលរួមធ្វើជាប្រធាន នៃកិច្ចប្រជុំក្រុមប្រឹក្សា នៃប្រទេសរុស្សី និងបេឡារូស ដែលបានប្រព្រឹត្ត...
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធ បើកដំណើរការជាផ្លូវការ របស់ផ្សារទំនើប Aeon Mall Mean Chey រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ។ លោក ម៉ាណែត សូមអបអរសាទរចំពោះសមិទ្ធផលផ្សារទំនើប Aeon Mall...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ ត្រូវក្បាលធ្ងន់ធ្ងរ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៧ មេសានេះ បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០” ។ ក្នុងរយៈពេលប្រមាណ ១០ឆ្នាំ នៃការអនុវត្តផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១ ឆ្នាំ២០១១ ដល់ឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយអត្រាអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ធៀបនឹងចំនួនប្រជាជន ១០០...
អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងសុន្ទរកថា ស្តីពីការដែលបុគ្គល Tsai Ing-wen “ឆ្លងកាត់ព្រំដែន” ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នៅថ្ងៃទី៦ខែមេសា ។ អ្នកនាំពាក្យរូបនេះបានថ្លែងថា ពេលថ្មីៗនេះ សហរដ្ឋអាមេរិកមិនអើពើ នឹងការតវ៉ាយ៉ាងម៉ឺងម៉ាត់ និងការព្រមានជាច្រើនលើក ច្រើនសា របស់ប្រទេសចិន ដោយចចេសអនុញ្ញត្តិឱ្យបុគ្គល Tsai Ing-wen អ្នកដឹកនាំតំបន់តៃវ៉ាន់ “ឆ្លងកាត់ព្រំដែន”ទៅបំពេញទស្សនកិច្ច...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២១-២០២២ អាយុរំពឹងរស់របស់ប្រជាជនកម្ពុជា ម្នាក់ៗ បានកើនឡើងដល់ ៧៦ឆ្នាំ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសុខាភិបាល និង WHO។ នាឱកាសទិវាសុខភាពពិភពលោក នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា និង...
កាលពីថ្ងៃទី៦ ខែមេសា គណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន បានចេញសេចក្តីថ្លែង ការណ៍ ដើម្បីឆ្លើយតបទៅនឹងករណី ដែលលោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិក និងសមាជិកសភាផ្សេងទៀត ជួបសន្ទនាជាមួយបុគ្គល Tsai Ing-wenមេដឹកនាំតំបន់ចិនតៃវ៉ាន់ នៅសហរដ្ឋអាមេរិក ។ សេចក្តីថ្លែងការណ៍ បានចែងថា អំពើ របស់លោក...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៧ មេសានេះ បានសម្រេចអនុម័តទាំងស្រុងលើ «ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនី ស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា និងស្តីពី «គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់,...
រសៀលថ្ងៃទី៦ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយលោក Macron ប្រធានាធិបតីបារាំង ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន នៅវិមានសភាប្រជាជនចិន ។ លោក Xi Jinping បានថ្លែង ស្វាគមន៍លោកប្រធានាធិបតីបារាំងដែលបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅប្រទេសចិនម្តងទៀតបន្ទាប់ពីរំលងពេលជាង៣ឆ្នាំ ។ ៣ឆ្នាំកន្លងមក ស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងខ្លាំងនិងមានភាពស្មុគស្មាញ...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ បន្តសម័យ ប្រជុំលើកទី១០ ដោយពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋរវាង កម្ពុជា-ឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឲ្យដឹងថា នាថ្ងៃទី៧ មេសា នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាព សម្តេច សាយ...
ភ្នំពេញ៖ក្នុងរយៈពេលពេញមួយអាណត្តិទី៦ ឬហៅថាមួយនីតិកាលទី៦ រដ្ឋសភាជាតិកម្ពុជាបានអនុម័តលើច្បាប់សំខាន់ៗ បានចំនួន១០៩ និងបានជួយដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋនៅតាមណ្ឌលខ្លួនបានល្អប្រសើរ។ អគ្គលេខាធិការដ្ឋានរបស់រដ្ឋសភាបានឲ្យដឹងថារដ្ឋសភានីតិកាលទី៦ បានបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិប តីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស ត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។ រដ្ឋសភានីតិកាលទី៦...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងចាប់ផ្តើមបើកផ្ដល់សាច់ប្រាក់ ឧបត្ថម្ភលើកទី២ ជូនគ្រួសាររងហានិភ័យ ពីសម្ពាធអតិផរណា ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ ។ យោងតាមសារលិខិតររបស់រាជរដ្ឋាភិបាល ស្ដីពីការបើកផ្ដល់សាច់ប្រាក់ ឧបត្ថម្ភលើកទី២ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា នាថ្ងៃទី៧...
បរទេស៖អជ្ញាធរទទួលបន្ទុកកិច្ចការងារ តាមផ្លូវសមុទ្ររបស់កោះតៃវ៉ាន់ បានធ្វើការប្រកាសបដិសេធមិនព្រមធ្វើការអនុវត្តតាមរដ្ឋាភិបាលចិនក្នុងការអនុវត្តគោលការណ៍ ច្បាប់ថ្មីលើដែនសទឹកនៅជុំវិញដែនកោះ របស់ខ្លួននោះឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋាភិបាលប៉េកាំងបានដាក់កំហិតរាល់នាវា ទាំងឡាយដែលធ្វើដំណើរ ចូលក្នុងតំបន់និងជុំវិញកោះតៃវ៉ាន់ ត្រូវតែដាច់ខាតត្រូវបានបញ្ឈប់ដើម្បីអនុវត្តការត្រួតពិនិត្យជាមុនសិន។ ទោះបីជាយ៉ាងណាក្តីអជ្ញាធរកិច្ចការងារ ដែនសមុទ្ររបស់កោះតៃវ៉ាន់ បានបញ្ជាក់ថា៖ប្រសិនបើចិននៅតែរឹងរូស បន្តធ្វើការងារនិងអនុវត្តច្បាប់ដែលយល់ ព្រមតែម្ខាងបែបនេះវានឹងអាចបង្កើត បានទៅជាឧបសគ្គក្នុងការដោះដូរ ទំនាក់ទំនងគ្នាជាធម្មតានោះជាមិនខាន។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖យើង នឹងត្រូវបង្ខំធ្វើយ៉ាងណាឲ្យមានការចាត់វិធានការ ដែលត្រូវរូវគ្នាមួយ។ អាស្រ័យហេតុនេះ...
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រីMao Ning កាលពីថ្ងៃម្សិលមិញនេះបានថ្លែងថាណាតូ គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះមុខបញ្ហាជម្លោះ និងវិបត្តិនៅអ៊ុយក្រែនហើយមិនមែនជារដ្ឋាភិបាលក្រុងប៉េកាំងនោះទេ។ យោងតាមការចេញផ្សាយរបស់RT ថ្លែងទៅកាន់សន្និសិទកាសែតប្រចាំថ្ងៃលោកស្រី Mao Ning បានបន្តទៀតថា ហើយណាតូគឺជា ភាគីដែលមិនមានសិលធម៍ទាល់តែសោះ ដែលចេញមុខមករិះគន់ប្រទេសចិន ជុំវិញបញ្ហានៅអ៊ុយក្រែន ទៅវិញនោះ។ លោកស្រីបន្តថា៖ ទាំងសហរដ្ឋអាមេរិក និងប្លុកយោធាដែលដឹកនាំដោយណាតូគួរតែជា អ្នកដែលត្រូវទទួលខុស ត្រូវចំពោះមុខវិបតិ្តនៅអ៊ុយក្រែនហើយណាតូគ្មាន តួនាទីអ្វីដែលត្រូវមករិះគន់រដ្ឋាភិបាលប៉េកាំងនោះឡើយ។ លោកស្រីបញ្ជាក់ដែរថា៖ចំពោះវិបត្តិអ៊ុយក្រែន...