ស្វាយរៀង៖ មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៣ នេះបានរៀបចំដំណើរការកាត់បើកវិញ្ញាសាពេលព្រឹកប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង ក្រោមព្រះអធិបតីភាពព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត និងជាព្រះនាយករងពុទ្ធិកវិទ្យាល័យស្វាយរៀង តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និងលោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង។ ពិធីដំណើរការកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការចូលរួមពី...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានបន្តនាំយកសត្វល្មិច មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែង លើកទី១៣៨ហើយ។ គួរបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀល ដែលកឹបលើសត្វល្មិចលើកនេះ គឺ KH 0807។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕
កាលពីថ្ងៃទី ៤ ខែមីនា មហាសន្និបាតនៃសភាទាំងពីរ នៃប្រទេសចិនបានសម្ពោធបើក ហើយពិភពលោកទាំងមូល កំពុងផ្តោតការយកចិត្តទុក ដាក់ទៅលើប្រទេសចិន ។ ក្នុងចំណោមបញ្ហាពិភាក្សាគ្រប់ផ្នែក នៃមហាសន្និបាតសភាទាំងពីរលើកនេះ តើប្រទេសចិន នឹងក្តាប់ជាប់នូវភារកិច្ចចម្បង ពោលគឺ ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ក្នុងដំណាក់កាលថ្មីតាមរបៀបណា ជាពិសេសគឺ បញ្ហាអំពីបរិយាកាស ប្រកបអាជីវកម្ម មជ្ឈដ្ឋានខាងក្រៅ បានយកចិត្តទុកដាក់យ៉ាងខ្លាំង...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួម ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង ជូននាយទាហានកងពលតូច អន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។ លោកមេបញ្ជាការ ចូលរួមអបអរសាទរ ជាមួយនឹងនាយទាហាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធធ្វើនៅចំណុចសួនច្បារ ស្ទឹងសែន ខេត្តកំពង់ធំក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បី បច្ចុប្បន្ន និងអនាគត”។ ការប្រារព្ធពិធីបុណ្យទន្លេជាប្រចាំឆ្នាំនេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពល ទេសចរណ៍ ខេត្តតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងអស់...
ភ្នំពេញ ៖ វីតាល់ចូលរួមឧបត្ថម្ភគាំទ្រ ព្រឹត្តិការណ៍រត់អបអរទិវា នារីអន្តរជាតិ ២០២៣ បានធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង ពីសុខភាពនិងអបអរថ្ងៃទិវា អន្តរជាតិនារី ជាពិសេស ដោយទទួលបានការចូលរួមពីសំណាក់កីឡាករ កីឡាការនី ប្រុស ស្រី និងកុមារប្រមាណជិត ៦០០ នាក់ ដែលបានធ្វើឡើងនៅបុរី ប៉េង ហួត បឹងស្នោរ...
បរទេស៖ សមាជិកសភាអាមេរិក បានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ដែលស្វែងរកការដកកងទ័ពអាមេរិក ទាំងអស់ចេញពីប្រទេសស៊ីរី ដោយជ្រើសរើសបន្តការកាន់កាប់ យោធារយៈពេលជាច្រើនឆ្នាំទៀត បើទោះបីជាមានការជំទាស់ម្តងហើយម្តងទៀត ពីរដ្ឋាភិបាលក្នុងទីក្រុង ដាម៉ាស ដែលបានច្រានចោលវត្តមានប្រដាប់អាវុធថា ខុសច្បាប់ក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈពេលដែលអ្នកប្រជាធិបតេយ្យចំនួន ៥៦ នាក់បានចូលរួមជាមួយ គណបក្សសាធារណរដ្ឋចំនួន...
ភ្នំពេញ ៖ ក្នុងកម្មវិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់រដ្ឋបាល រាជធានីភ្នំពេញ បានលើកយកប្រធានបទចំនួន៥ មកពិភាក្សា ។ ប្រធានបទទាំងនោះរួមមាន ៖ ការដោះស្រាយបញ្ហាសំណល់រឹង-សំរាម , ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ , ការត្រៀមរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ , គោលនយោបាយ “ភូមិ...
ភ្នំពេញ ៖ លោក អ៊ុន ជឹម ប្រធានគណបក្ស ឯកភាពជាតិខ្មែរ បានប្រកាសគាំទ្រ សារសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការមិនឲ្យបរទេសណាលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ ឬរបបណាមួយ ដែលកើតចេញពីការបោះឆ្នោត។ ប្រធានគណបក្សឯកភាពជាតិខ្មែរបានឲ្យដឹង នៅថ្ងៃទី៩មីនា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា «ខ្ញុំគាំទ្រដល់ សម្តេចនាយករដ្ឋមន្ត្រី...
អ.ស.ប ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវសុំ ឱ្យមានសកម្មភាពខ្លំាងក្លា ចំពោះភាគខ្វះចក្លោះប្រយោង នៃការតភ្ជាប់ទំនាក់ទំនង ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីដឹងពី សក្តានុពលនៃបច្ចេកវិទ្យា ដើម្បីជំរុញសមភាពយេនឌ័រ ។...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ថា មន្ត្រីអ៊ុយក្រែន បានថ្លែងថា ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារ ដោយមីស៊ីលជាបន្តបន្ទាប់នៅទូទាំង ប្រទេសអ៊ុយក្រែន ដោយបានវាយប្រហារ ទៅលើអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង Kharkiv និង Odesa ។ ប្រធានតំបន់បានលើកឡើងថា ការវាយប្រហារបានបណ្តាល ឲ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់ជាច្រើន...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ថា រដ្ឋាភិបាលចិនអាចប្រើប្រាស់ TikTok ដើម្បីគ្រប់គ្រងទិន្នន័យ លើអ្នកប្រើប្រាស់អាមេរិករាប់លាននាក់ ។ លោក Christopher Wray នាយក FBI បានប្រាប់ដល់សវនាការ ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធ ដោយបានថ្លែងថា...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចុះជួបសំណេះសំណាល ជាមួយរចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ឃុំ និង សមាជិកសមាជិកា សកម្មជនគាំទ្រប្រមាណ៥០០នាក់ នៅទីស្នាក់ការគណបក្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។
គ្រាន់តែបង្ហាញវត្តមានជាផ្លូវការនៅផ្សារទំនើបអីុអនសែនសុខចំនួនពីរថ្ងៃសោះ ហ្គ្រេនវីឡាម៉ូដថ្មី បុរីអាមីរី៧មករា របស់ក្រុមហ៊ុនក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ឆក់បានប្រជាប្រិយភាព ពីសំណាក់មហាជន មានអ្នកជាវ កក់បិទប្លង់ជាបន្តបន្ទាប់ លើសពីការរំពឹងទុក។ ហ្រ្គេនវីឡាម៉ូដថ្មី មិនត្រឹមតែអង្រូនបេះដូងសាធារណជនប៉ុណ្ណោះទេ តែថែមទាំង តារាប្រុសស្រីល្បីៗ នាំគ្នាបញ្ចេញចំណាប់អារម្មណ៍ពិតព្រោងព្រាត៖ កញ្ញា រ៉ាប់ប៊ឺ បានឲ្យដឹងថា កញ្ញាលង់ស្រឡាញ់ ហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា ត្រង់រចនាបថ ផ្ទះធំទូលាយ...
ហាណូយ៖ លេខាធិការដ្ឋាននៃ គណៈកម្មាធិការមជ្ឈិមបក្ស កាលពីថ្ងៃអង្គារបានចេញវិធានការ ដាក់វិន័យដល់ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ស្រុកជាច្រើននៅខេត្ត Bắc Ninh និង Hòa Binh។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោមអធិបតីភាពលេខាបក្ស លោក ង្វៀន ភូទ្រុង...
ភ្នំពេញ ៖ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងរប្បធម៌ និងវិចិត្រសិល្បៈ កំពុងរង់ចាំខាងលោកស្រី ទ្រី ដាណាដែលជាអ្នកជំនួញស្រ្តីកំពុងលេចធ្លោរ ដើម្បីដាក់លិខិតបែបបទនានាតាមការណែនាំ មកក្រសួងអំពីការបង្ហាញពីវប្បធម៌ខ្មែរ នាថ្ងៃអង្គរសង្ក្រាន្ត ខេត្តសៀមរាប ខាងមុខ នឹងអនុញ្ញាតឲ្យតែម្តង ។ វិវាទរវាងក្រសួងវប្បធម៌ និងលោកស្រី ទ្រីដាណាបានដឹងលឺទៅដល់សម្តេចតេជោ ហ៊ុន សែន...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក កំពុងរៀបចំឱ្យមានកិច្ចពិភាក្សា ការពារជាតិកម្រិតការងារ នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅពាក់កណ្តាលខែមេសា ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការចែករំលែកព័ត៌មាន ក្នុងពេលជាក់ស្តែង អំពីការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើង ។ កាលពីឆ្នាំមុន មេដឹកនាំនៃប្រទេសទាំង៣ បានយល់ព្រមចាត់វិធានការ ដើម្បីចែករំលែកព័ត៌មានយ៉ាងឆាប់រហ័សអំពីការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ប៉ុន្តែទីក្រុងតូក្យូ សេអ៊ូល...
ស៊ីដនី៖ អូស្ត្រាលី ត្រូវបានគេរំពឹងថា នឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Virginia ចំនួន ៥ គ្រឿងរបស់សហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍ឆ្នាំ២០៣០ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិសុខប៉ាស៊ីហ្វិកដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នេះបើយោងតាមការឲ្យដឹងពីមន្ត្រីអាមេរិក ៤នាក់។ នៅក្រោមកិច្ចព្រមព្រៀង AUKUS យ៉ាងហោចណាស់នាវាមុជទឹកអាមេរិកមួយគឿងនឹងទៅទស្សនាកំពង់ផែអូស្ត្រាលី ក្នុងប៉ុន្មានឆ្នាំខាងមុខ ហើយនៅចុងទសវត្សរ៍ឆ្នាំ២០៣០ នាវាមុជទឹកប្រភេទថ្មី នឹងត្រូវបានសាងសង់ឡើងជាមួយនឹងការរចនារបស់ចក្រភពអង់គ្លេស និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីអូស្ត្រាលី...
បរទេស ៖ ចារកម្មកំពូលរបស់អាមេរិកជឿថា រុស្ស៊ី មិនចង់បានការប្រឈមមុខដាក់គ្នា ខាងយោធាដោយផ្ទាល់ ជាមួយអង្គការណាតូទេ ប៉ុន្តែមានសក្តានុពល សម្រាប់ជម្លោះក្នុងប្រទេស អ៊ុយក្រែនកើនឡើង, នេះបើយោង តាមការវាយ តម្លៃការគំរាមកំហែង ប្រចាំឆ្នាំដែលប្រគល់ ជូនព្រឹទ្ធសភាដោយ ប្រធានចារកម្មកាលពីថ្ងៃពុធ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣...
បន្ទាប់ពីព្រឹត្តិការណ៍ជាតិ ដ៏សំខាន់របស់ប្រទេសចិន គឺសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ កាលពីចុងឆ្នាំ ២០២២ នៅដើមខែមីនាឆ្នាំ ២០២៣ នេះ ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត បានប្រារព្ធឡើង នៅក្រុងប៉េកាំង នោះគឺមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន និងមហាសន្និបាតសភា ប្រឹក្សានយោបាយប្រជាជនទូទាំង ប្រទេសចិន ដែលប្រជាជនចិន តែងហៅថា «មហាសន្និបាតនៃសភាទាំងពីរ» ។...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi បានអំពាវនាវឱ្យមានការខិតខំ ប្រឹងប្រែងជាអន្តរជាតិ ដែលពឹងផ្អែកខ្លាំង ដើម្បីសម្រេចបាននូវភាព ស្ងប់ស្ងាត់នៅក្នុងទឹកដីប៉ាឡេស្ទីន ចំពេលមានភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បន្ដកើនឡើង។ លោក Sisi បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់លោកជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងបំពេញទស្សនកិច្ច នេះបើយោងតាមសេចក្តីថ្លែងការណ៍...
ព្រុចសែល ៖ រដ្ឋមន្ត្រីការពារជាតិ សហភាពអឺរ៉ុប បានពិភាក្សាគ្នាអំពីគំនិត នៃការបញ្ជូនជំនួយយោធា បន្ថែមទៀតទៅកាន់ប្រទេស អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយ នៅក្នុងរដ្ឋធានីស្ដុកហូម ប្រទេសស៊ុយអែត ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ ស៊ុយអែតលោក Pal Jonson បានឲ្យដឹងនៅក្នុងវីដេអូមួយដែលបានចេញ ផ្សាយបន្ទាប់ពីកិច្ចប្រជុំថា “មានការយល់ស្របកាន់ តែច្រើនឡើងនៅជុំវិញតុ ដែលអឺរ៉ុប ត្រូវតែធ្វើសកម្មភាព...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រកាសតែងតាំង មន្ត្រីសុខាភិបាល ចំនួន ១៤ នាក់ និងមន្ត្រីការិយាល័យ ផែនការវិនិយោគ នៃរដ្ឋបាលខេត្ត ចំនួន ៦ នាក់ ឡើងកាន់តំណែងថ្មី នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣...
ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក នឹងរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” លើកទី៣ ក្នុងគោលបំណងដើម្បីលើកតម្កើងគុណភាពជីវិតជាមូលដ្ឋាន និងគុណតម្លៃនៃការអនុវត្តធ្វើសមាធិ និងយោគៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលនឹងប្រារព្ធធ្វើឡើងនៅ...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាគណៈកម្មាធិការជាតិដឹកនាំ តម្រង់ទិស ការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានថ្លែងថា គោលដៅចម្បងនៃផែនការ យុទ្ធសាស្រ្តជាតិស្ដីពី អត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម...
ដាម៉ាស់៖ ស៊ីរីបានឲ្យដឹងថា មន្ត្រីអាមេរិក ដែលស្វែងរកអស្ថិរភាពស៊ីរី ត្រូវតែទទួលខុសត្រូវ ជាការឆ្លើយតប ទៅនឹង ពាក្យសច្ចារបស់រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក Antony Blinken ក្នុងការឱ្យរដ្ឋាភិបាលស៊ីរី ទទួលខុសត្រូវចំពោះ “ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាន”។ ក្រសួងការបរទេសស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មន្រ្តីអាមេរិកដែលបានប្រើប្រាស់មូល និធិគ្មានដែន កំណត់ ដើម្បីបំផ្លាញស៊ីរី និងបង្ហូរឈាមប្រជាជនរបស់ខ្លួនត្រូវតែទទួលខុសត្រូវ” នេះបើយោងតាមការចុះផ្សាយ...
បរទេស៖ប្រធានធិបតីនៃប្រទេសអ៊ុយក្រែនលោក Vladimir Zelensky បានធ្វើការអញ្ជើញប្រធានសភាអាមេរិកលោក Kevin Mc Carthy ទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងគៀវ ដោយសង្ឃឹមថាមេដឹកនាំដ៏សំខាន់របស់គណបក្សសាធារណៈ រូបនេះក៏នឹងអាចបន្ទន់ឥរិយាបថចំពោះបញ្ហា ជំនួយអាវុធបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ CNN លោក Zelensky បានថ្លែងបែបនេះថា៖លោក McCarthy គួរតែមកទស្សនា នូវអ្វីដែលយើងកំពុងខិតខំបំពេញ ការងារជារៀងរាល់ថ្ងៃនៅទីនេះនិងអ្វីដែល កំពុងកើតឡើងនៅទីនេះនិងអ្វីដែល សង្គ្រាមបានបំផ្លិចបំផ្លាញពួកយើងហើយដូច្នេះគាត់នឹងអាចធ្វើការសន្និដ្ឋានជារួមបាន។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ ទូរគមនាគមន៍ប្រើស៊ីម ។ អនុក្រឹត្យនេះ កំណត់អំពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម តាមរយៈការប្រើប្រាស់ប្រព័ន្ធចុះ បញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដើម្បីទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ ឧបករណ៍ទូរគមនាគមន៍ ប្រើស៊ីមក្លែងក្លាយ ឧបករណ៍ដែលជាផលចោរកម្ម និងឧបករណ៍ដែលនាំចូលខុសច្បាប់ , ការពារសុខភាព សុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃចន្ទថា អ្នកនយោបាយ អឺរ៉ុប មួយចំនួនបានចូលរួម ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ជាវិស័យមួយក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែពួកគេភ្លេចថា វាជាអឺរ៉ុបទៅវិញនោះទេ ដែលរងផលប៉ះពាល់ជាចម្បងដោយជម្លោះនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Peter...
បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះប្រធានាធិបតីស្វីស លោក Alain Berset បានធ្វើការបញ្ជាក់អះអាងជាថ្មីជំពោះ ជំហរអព្យា ក្រឹតដែលអាស្រ័យ រដ្ឋធម្មនុញ្ញរបស់ខ្លួនថាគឺនឹងហាមឃាត់ មិនឲ្យមានការនាំចេញ អាវុធទៅកាន់អ៊ុយក្រែន ដាច់ខាត អំឡុងពេលមានជម្លោះ ជាមួយនឹងប្រទេសរុស្ស៊ី។ យោងតាមប្រភពចេញផ្សាយដោយ rt.com បានសរសេរដែរថាទោះបីជាយ៉ាង ណាក្តីលោកប្រធានាធិបតីក៏បាន បញ្ជាក់ ដែរថា ប្រសិនបើស្វីសនៅតែបន្តធ្វើការគាំទ្រទៅដល់ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងទៅ...