ភ្នំពេញ ៖ នៅសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិធីនេះប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថាន បច្ចេកទេសកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារឆ្នាំចាស់...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍កាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៨ភាគរយនៅឆ្នាំ២០២៣ ដែលជាភាគរយទាប ជាងការព្យាករណ៍ កាលពីខែមករា ០,១ ភាគរយ។ IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) ដែលចេញផ្សាយថ្មីថា “ការវិលត្រឡប់មកវិញ នៃសេដ្ឋកិច្ចពិភពលោកទៅនឹងល្បឿន នៃកំណើនសេដ្ឋកិច្ច ដែលបានគ្រប់គ្រងមុន ពេលមានការភ្ញាក់ផ្អើលនៅឆ្នាំ២០២២ និងភាពចលាចលក្នុងវិស័យហិរញ្ញវត្ថុនាពេលថ្មីៗ...
បាងកក ៖ ប្រទេសថៃ មានបំណងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ របស់ខ្លួនមានភាពរស់រវើកឡើងវិញ ដោយការទាក់ទាញភ្ញៀវទេសចរចិន កាន់តែច្រើនក្នុងអំឡុងពេល និងក្រោយពិធីបុណ្យសង្ក្រាន្ត ដែលជាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រទេស។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រទេសនេះបានមើលឃើញការកើនឡើង គួរឱ្យកត់សម្គាល់នៃការមកដល់របស់ភ្ញៀវទេសចរចិនដែលមានចំនួន ២៦៩,៧៤៥នាក់នៅក្នុងខែមីនាតែមួយ ពោលគឺកើនឡើង ៧០ភាគរយធៀបនឹងខែកុម្ភៈ។ ក្នុងខែមេសា ក្នុងអំឡុងពេលបួនថ្ងៃដំបូងនៃខែមេសា ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរចិនមិនតិចជាង ៨០០០នាក់ក្នុងមួយថ្ងៃ ។...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយ វត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចនៃទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ជាមធ្យមមានភាពរឹងមាំជាងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន។ IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយថ្មីថា “ជាមធ្យម កំណើនត្រូវបានគេរំពឹងថានឹងមានចំនួន ៣,៩ ភាគរយនៅឆ្នាំ២០២៣ ហើយនឹងកើនឡើងដល់ ៤,២ភាគរយនៅឆ្នាំ២០២៤” ។ ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកមានភាពខុសប្លែកគ្នា យ៉ាងទូលំទូលាយនៅទូទាំងតំបន់...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរ មុខតំណែងជូននាយទាហាន មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ លោកនាយឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរជាមួយ ឧត្តមសេនីយ៍ត្រី ជា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន តំបន់ប្រតិបត្តិការសឹករង ឧត្តរមានជ័យ យោធភូមិភាគទី៤ នាថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។ លោក សូមចូលរួមសម្តែងនូវការអបអរសាទរចំពោះ វរសេនីយ៍ឯក សាន់ សារូ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអនុញ្ញាតឱ្យ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅគេហដ្ឋាន នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ មេសានេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានខិតខំជំរុញ ការជួសជុល ផ្លូវបានច្រើន ពិសេសការលុបសំបុកមាន់ បានស្ទើរគ្រប់ផ្លូវក្នុងក្រុង ធ្វើឱ្យរាជធានីភ្នំពេញ មានសោភ័ណភាពស្រស់បំព្រង ។...
វ៉ាស៊ីនតោន ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករណ៍ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌា សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៣ ដល់ឆ្នាំ២០២៤ ពោលគឺចន្លោះខែមេសា ឆ្នាំ២០២៣ រហូតដល់ខែមីនា ឆ្នាំ២០២៤ ដោយ ២០ពិន្ទុមូលដ្ឋានមកត្រឹម ៥,៩ ភាគរយ។ ការព្យាករណ៍ចុងក្រោយរបស់ IMF គឺទាបជាងការព្យាករណ៍...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់របាយការណ៍ចេញផ្សាយថ្មី របស់មូលនិធិនេះថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន នឹងធ្លាក់ចុះ ៣ ភាគរយនៅឆ្នាំនេះ ធៀបនឹងការធ្លាក់ចុះ ៣០,៣ ភាគរយក្នុងឆ្នាំ២០២២ ។ IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) របស់ខ្លួនថា អតិផរណានៅក្នុងប្រទេសអ៊ុយក្រែន...
វ៉ាស៊ីនតោន ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍កាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើង ៥,២ភាគរយនៅឆ្នាំ២០២៣ និង ៤,៥ភាគរយនៅឆ្នាំ២០២៤ និងជាក្បាលម៉ាស៊ីន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។ លោក Pierre-Olivier Gourinchas ប្រធាននាយកដ្ឋានស្រាវជ្រាវរបស់ IMF បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ស្តីពីទស្សនវិស័យសេដ្ឋកិច្ច ពិភពលោកចុងក្រោយថា “យើងកំពុងព្យាករណ៍សម្រាប់ប្រទេសចិន កំណើន...
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យ បានអះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ជាដៃស្តាំ លោក ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន...
ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ចាប់ពីថ្ងៃ ១៤-១៦ ខែមេសា ឆ្នាំ ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយល្បឿនលឿនថែមទៀត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១២ មេសា នេះ បានលើកឡើងថា «សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រៅតែពីប្រទេសលោកខាងលិច ជាច្រើនហើយនោះសូម្បីតែអង់គ្លេស ក៏ស្ថិតនៅក្នុងបញ្ជីប្រទេស ដែលកំពុងប្រតិបត្តិការកងកម្លាំងពិសេសរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។ របាយការណ៍ដែលត្រូវបានដកស្រង់ ចេញពីឯកសារសំងាត់ ឬ Top Secret ដែលបាលំអិតអំពីទិដ្ឋភាពជាក់ស្តែងទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងលំអិតអំពីផែនការ ក្នុងការរៀបចំខ្លួនប្រឆាំងរបស់អ៊ុយក្រែន ជាមួយនឹងប្រទេសរុស្សីផងដែរ។ ឯកសារសំងាត់ជាង១០០ឯកសារ ត្រូវបានបែកធ្លាយកាលពីសប្តាហ៍មុននៅតាមបណ្តាញសង្គម ហើយមកទល់ពេលនេះរដ្ឋាភិបាលអាមេរិក បានទទួលស្គាល់ថា...
បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសបារាំង លោក Bruno Le Maire កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជារឿងត្រឹមត្រូវ ដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានជ្រើសយកការស្ថិតនៅឲ្យឆ្ងាយ ពីគោលនយោបាយរបស់អាមេរិក ចំពោះចិន។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតអន្តរជាតិជាច្រើន ហើយត្រូវបានយកមកចេញផ្សាយដោយ RT លោកប្រធានាធិបតីបារាំង Macron កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ...
បរទេស៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោកCyril Ramaphosa បានប្រកាស កាលពិថ្ងៃម្សិលមិញនេះហើយថាលោកនឹងបញ្ជូនក្រុមការងារពិសេស ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ិនតោន ក្នុងការបញ្ជាក់ឲ្យច្បាស់ ពីជំហរបស់អាហ្វ្រិកខាងត្បូង ចំពោះប្រទេសរុស្សី និងមេដឹកនាំរុស្សីលោក Vladmir Putin។ យោងតាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ អាហ្វ្រិកខាងត្បូងបានឲ្យដឹងទៀតដែរថា ផែនការនេះត្រូវបានរៀបចឡើង ដើម្បីជាការឆ្លើយតបទៅនឹង ការរិះគន់ជាច្រើនកន្លែងមក មកលើប្រទេសអាហ្វ្រិកខាងត្បូង ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន និងរុស្សី...
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឈ្នះពានរង្វាន់ចំនួនបីនៅក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំលើកទីបួន(CREA) ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh កាលពីថ្ងៃទី7 ខែ មេសា ឆ្នាំ2023។ ពានរង្វាន់ទាំង នោះរួមមាន៖ – អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ – ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប – គម្រោងអភិវឌ្ឍន៍លក់រាយប្រចាំឆ្នាំ – ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា – ពានរង្វាន់ Hall of Fame (Personality of the Year) – លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ នេះជាកិត្តិយសរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ហើយក៏ជាការទទួលស្គាល់ ពីអ្នកក្នុងវិស័យ ចំពោះក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត គ្រុប ផងដែរ។ លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានមានប្រសាសន៍ថា ពានរង្វាន់ទាំងបី ដែលក្រុមហ៊ុនទទួលបានក្នុងឆ្នាំនេះ ជាការទទួលស្គាល់ និងការគាំទ្រ របស់អ្នកក្នុងវិស័យ ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេត គ្រុប ចំពោះភាពល្អឥតខ្ចោះ នៃគម្រោងអភិវឌ្ឍន៍របស់ខ្លួន។ លោកបានបន្ថែមទៀតថា ពានរង្វាន់ទាំងនេះ ជាការទទួលស្គាល់ ចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការច្នៃប្រឌិត របស់ក្រុមការងាររបស់យើង ក៏ដូចជាការជឿទុកចិត្ត និងការគាំទ្ររបស់អតិថិជន របស់យើងផងដែរ។ យើងសូមថ្លែងអំណរគុណ ដល់គណៈកម្មាធិការ អ្នករៀបចំកម្មវិធី និងគ្រប់គ្នា ដែលបានគាំទ្រពួកយើងកន្លងមក។ យើងក៏សូមថ្លែងអំណរគុណផងដែរ ចំពោះRealestate.com.kh សម្រាប់ការបង្កើតព្រឹត្តិការណ៍ CREA ដែលបានក្លាយជាស្តង់ដារ ក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ 2022 មក ក្រោមការដឹកនាំរបស់លោកនាយក Edward Lee ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអនុវត្តការងារស្របតាម គោលដៅយុទ្ធសាស្ត្រ នៃការអភិវឌ្ឍចម្រុះបែប ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាន សមិទ្ធផលជាទីគាប់ប្រសើរ ក្នុងការអភិវឌ្ឍលើថ្នាក់អន្តរជាតិនៅឆ្នាំ 2023 នេះ។ ដោយយកកម្ពុជា ជាទីតាំងស្នូល ក្រុមហ៊ុន នឹងពង្រីកវិសាលភាពអាជីវកម្ម ទៅកាន់ទីផ្សារក្រៅប្រទេសដូចជា ជប៉ុន កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី ថៃ និងបណ្តាប្រទេស និងតំបន់ផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងបើកការិយាល័យនៅក្រៅប្រទេស...
ប្រទេសចិន និងប្រេស៊ីល មានចម្ងាយពីគ្នាប្រហែល ១ម៉ឺន៨ពាន់៨ រយគីឡូម៉ែត្រ ហើយជាប្រទេស កំពុងអភិវឌ្ឍធំ ជាងគេ នៅអឌ្ឍគោលខាងកើត និងខាងលិច ដោយឡែកពីគ្នា ។ ទន្ទឹមនឹងការ ដែលលោក Lula ប្រធានាធិបតីប្រេស៊ីល ចាប់ផ្តើមដំណើរទស្សនកិច្ច មកកាន់ប្រទេសចិន នៅថ្ងៃទី១២ខែមេសា ប្រទេសមហាអំណាច ដែលកំពុងងើបឡើងថ្មី ទាំងពីរដែលពុះចែក...
រ៉ងហ្គូន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស 53នាក់ត្រូវបានសម្លាប់ ។ នេះបើយោងតាមអ្នកនៅរស់រានមានជីវិត នៅក្នុងការវាយប្រហារតាមអាកាស ដ៏សាហាវបំផុតមួយដោយយោធាមីយ៉ាន់ម៉ា នៅក្នុងសង្គ្រាមស៊ីវិលដែលកំពុងបន្តកើតឡើង បានបញ្ជាក់ដូច្នេះ ។ ពួកគេបាននិយាយថា អ្នកស្លាប់រួមមានស្ត្រីយ៉ាងហោចណាស់ ១៥នាក់ និងមួយចំនួនជាកុមារ ។ ទូរទស្សន៍ BBC...
មានការផ្សាយដំណឹងថា បន្ទាប់ពី”ហេតុករណ៍បាឡុង” បានកើតឡើង ប្រទេសចិនបានបង្កកការប្រាស្រ័យទាក់ទង ផ្នែកការទូតជាមួយសហរដ្ឋអាមេរិក ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដែលធ្វើឡើងដោយក្រសួងការបរទេសចិន កាលពីថ្ងៃទី ១១ ខែមេសាថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិន និងអាមេរិក កំពុងជួបប្រទះនឹងការលំបាក ប៉ុន្តែចិនមិនមែន ជាអ្នកត្រូវទទួលខុសត្រូវនោះទេ ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា មន្ទីរបញ្ចកោណបានឲ្យដឹងកាលពីថ្ងៃចន្ទថា ការបែកធ្លាយឯកសារអាមេរិក ដែលមានភាពរសើបខ្លាំង ដែលភាគច្រើនទាក់ទងនឹងជម្លោះអ៊ុយក្រែន បង្ហាញពីហានិភ័យ “ធ្ងន់ធ្ងរ” ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ការបំពាននេះកំពុងត្រូវបាន ស៊ើបអង្កេតដោយក្រសួងយុត្តិធម៌ ហើយហាក់ដូចជារួមបញ្ចូលព័ត៌មានសម្ងាត់ អំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាការវិភាគដ៏រសើបនៃសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ដែលមន្ត្រីអាមេរិកកំពុង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា មន្ត្រីបានឲ្យដឹងថា មនុស្សជាង៥០០នាក់ បានជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅក្នុងទីក្រុង Gangneung ឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសកូរ៉េខាងត្បូង ខណៈដែលខ្យល់បក់ខ្លាំងបានបង្ក ជាភ្លើងឆេះព្រៃនៅថ្ងៃអង្គារនេះ ប៉ុន្តែការភ័យខ្លាចនៃការរីករាលដាល បន្ថែមទៀតបានធូរស្រាល ខណៈដែលភ្លៀងបានជួយ ក្រុមពន្លត់អគ្គីភ័យប្រយុទ្ធនឹងភ្លើង ។...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេកាល ខណៈដែលសម្ព័ន្ធមិត្តដ៏យូរអង្វែងព្យាយាមប្រឆាំងនឹង ការអះអាងរបស់ប្រទេសចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់ ។ កងទ័ពជិត១៨.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធ ប្រចាំឆ្នាំដែលមានឈ្មោះថា Balikatan ដែលជាភាសាហ្វីលីពីន...
ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។ យោងតាមសេចក្ដីអំពាវនាវ របស់...
ភ្នំពេញ៖ ជនជាតិជប៉ុន១៩នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសដើមវិញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣បន្ទាប់ពីចាប់ខ្លួន ពាក់ព័ន្ធការចូលមកស្នាក់ នៅធ្វើការដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិជប៉ុន ចំនួន ១៩នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានសម្តែងរបាំជូនពរ និងរបាំត្រុដិ ប្រកបដោយភាពរីករាយ និងសាមគ្គីភាព ដើម្បីទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស. ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក...
ភ្នំពេញ ៖ ជយោ! ព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ឯតទគ្គកម្មពិភពលោក «បេះដូងក្រដាសច្រើនជាងគេ» ដោយសម្រេចបានបេះដូង ៣.៩១៧.៨០៥ (បីលានប្រាំបួនសែនមួយម៉ឺនប្រាំពីរពាន់ប្រាំបីរយប្រាំ)។ នេះបើតាមហ្វេសប៊ុកលោកហ៊ុន ម៉ានី នារាត្រីថ្ងៃ១១ មេសា។ លោកបន្តថា ការសម្រេចបានកំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាង។ លោកថា ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាម...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្រ ត្រាស់បង្គាប់ ប្រោសប្រទាន សញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់ Thiago Teixeira និងភរិយា។
ភ្នំពេញ៖ ដើម្បីឲ្យពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី រយៈពេល៣យប់៤ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ទាំងសន្តិសុខសណ្តាប់ធ្នាប់ រោងពិធី ក្រុមសិល្បៈ រួមទាំងម្ហូបអាហារ ឬចង្ហាន់ប្រគេនព្រះសង្ឃផងនោះ អាជ្ញាធររាជធានីភ្នំពេញ និងអនុគណៈកម្មការផ្សេងៗ ព្រមទាំងកងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានបើកកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀតជាមួយគ្នា ។ កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី១១មេសាក្រោមវត្តមានលោក សេង...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ដល់ លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ និងលោកមេបញ្ជាការ វរសេនាតូច ដោយធ្វើការណែនាំឲ្យត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារៈគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ...