លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការរៀនសូត្រ និងអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ដោយសង្កត់ធ្ងន់ថា ត្រូវយល់ដឹងយ៉ាងត្រឹមត្រូវ និងជំរុញយ៉ាងខ្លាំងក្លានូវការធ្វើទំនើបកម្មតាមបែបផែនចិន ។ នៅថ្ងៃទី ៧ ខែកុម្ភៈ សិក្ខាសាលាស្តីពីការរៀន សូត្រនិងអនុវត្តគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping...
ក្នុងអំឡុងពេលថ្ងៃបុណ្យចូល ឆ្នាំថ្មីប្រពៃណីចិន ដែលទើបតែ កន្លងផុតទៅ ទន្សាយសិរីមង្គល គួរឱ្យស្រឡាញ់បានល្បីពេញ និយមនៅទូទាំងពិ ភពលោក បរិយាកាសសប្បាយរីករាយ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានទាក់ទាញចំណាប់អារម្មណ៍ របស់ពិពភលោក ។តុក្កតាទន្សាយសិរី មង្គលរចនា ដោយវិទ្យាស្ថានវិចិត្រសិល្បៈមជ្ឈិមចិន ដែលប្រកបដោយ ធាតុវប្បធម៌ផង និងប្រកបដោយភាពប្រើប្រាស់ ជាក់ស្តែងផង តុក្កតាដែលផលិត តាមរូបរាងដើម បានទាក់ទាញក្រសែភ្នែក របស់មនុស្សគ្រប់គ្នា...
អង់ការ៉ា ៖ មហាអំណាចអាមេរិក គួរដកទណ្ឌកម្មរបស់ខ្លួនប្រឆាំង នឹងប្រទេសស៊ីរី ដើម្បីសម្រួលដល់ដំណើរការផ្ដល់ជំនួយគ្រោះរញ្ជួយដីនៅក្នុងប្រទេសនេះ ដោយចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ កាលពីថ្ងៃច័ន្ទ នៅក្នុងប្រទេសតួកគី និងស៊ីរីកើនឡើងដល់ជាង ៦០០០នាក់។ យោងតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅទីស្នាក់ការកណ្តាលអភិបាលក្រុង Aleppo ចំនួនអ្នករងរបួសបានកើនឡើងដល់ ៣១៧៧៧នាក់ និង ១៤៤៩នាក់រៀងៗខ្លួននៅក្នុងទីក្រុងតួកគី និងស៊ីរី។...
គ៊ែរ ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងបេសកជនសហភាពអឺរ៉ុប បានជួបពិភាក្សាគ្នានៅទីនេះកាលពីថ្ងៃអង្គារអំពីការវិវត្តនៃស្ថានភាពអ៊ីស្រាអែល និងប៉ាឡេស្ទីន និងអំពើហិង្សាដែលកើនឡើងរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសរបស់ប្រទេសនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកការទូតកំពូលអេហ្ស៊ីបលោក Sameh Shoukry បានព្រមានប្រឆាំងនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការវាយប្រហារជាបន្តបន្ទាប់ទៅលើ “សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងឱកាសនៃការឈានដល់ដំណោះស្រាយរដ្ឋពីរ” ។ លោកសង្កត់ធ្ងន់លើជំហរថេររបស់អេហ្ស៊ីប ដែលអំពាវនាវឱ្យឈានដល់ភាពស្ងប់ស្ងាត់នៅលើដី និងបញ្ឈប់សកម្មភាពឯកតោភាគីរបស់អ៊ីស្រាអែល ដែលនឹងធ្វើឱ្យប្រជាជនប៉ាឡេស្ទីន កាន់តែញុះញង់...
បរទេស៖ សមាជិកសភាអាមេរិកលោក Matt Gaetz ដែលមកពីគណបក្សសាធារណៈ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមក បានធ្វើការអំពាវនាវឲ្យសហរដ្ឋអាមេរិក ក្នុងការបញ្ចប់ការផ្កត់ផ្គង់ហិរញ្ញវត្ថុ ដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ ឲ្យទៅប្រទេសអ៊ុយក្រែនទៀតទៅ។ ថ្លែងទៅកាន់សភាតំណាងរាស្រ្តជាច្រើននាក់ផ្សេងទៀតនោះលោក Matt បានបន្តរិះគន់ផងដែរទៅលើជាពិសេស ប្រធានាធិបតីអាមេរិកលោក Joe Biden និងភាគីគណបក្សទាំងពីរ របស៉អាមេរិកផងដែរថា ជម្លោះនៅអ៊ុយក្រែនមកដល់ពេលនេះ អ្នកដែលចំណេញខ្លាំងជាងគេ គឺជាក្រុមហ៊ុនដែលទទួលបានកុងត្រា យោធាជាបន្តបន្ទាប់ប៉ុណ្ណោះ។...
បរទេស៖ យោងតាមការបញ្ជាក់ដោយ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ ក្រសួងការបរទេសរុស្សីលោក Sergey Belyaev កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូនៅពេលនេះ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលយកការពិភាក្សាសំខាន់ៗ ជាមួយនឹងលោកខាងលិចឡើងវិញ ទាំងដោយក្រុមទាំងមូល និងដោយភាគីនីមួយៗក្តី។ សេចក្តីថ្លែងការណ៍ដែល ត្រូវបានធ្វើឡើងជាមួយនឹង កាសែតក្នុងស្រុក RTVI បានបន្តទៀតថា៖ រុស្សីបានត្រៀមខ្លួនរួចរាល់ ក្នុងការចរចាជាមួយនឹងមនុស្សគ្រប់គ្នា ទោះបីជាអង់គ្លេស...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសប្រកាសភារកិច្ច និងតែងតាំងមន្ត្រីរដ្ឋបាល រាជធានីភ្នំពេញចំនួន២៤រូប នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា ភាពជោគជ័យ របស់រដ្ឋបាលរាជធានីភ្នំពេញ បានមកពីការលះបង់របស់ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានី។ ជាមួយនឹងការកោតសរសើរនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏មិនភ្លេចថ្លែងអំណរគុណ ចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ភាគីជប៉ុនអាចជួយគាំទ្រ ដល់ដំណើរការនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺអាចធ្វើទៅបានតាមរយៈ ជួយលើកទឹកចិត្តពលរដ្ឋខ្លួន ឲ្យមកទស្សនាការប្រកួតកីឡានេះ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតកីឡាស៊ីហ្គេមចាប់ ពីដើមខែឧសភា ឆ្នាំ២០២៣ ពោលក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ មកដល់ពេលនេះ នៅសល់តែ ៨៦ថ្ងៃទៀតប៉ុណ្ណោះ នឹងមកដល់នៃការប្រកួតហើយ។...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យ ការពឹងផ្អែករបស់ខ្លួនលើ ថាមពលរបស់រុស្ស៊ីកើនឡើង ដូចជាអ្នកញៀនថ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសិទនៅទីក្រុង Warsaw ស្តីពីកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រអ៊ុយក្រែន លោក Morawiecki...
ភ្នំពេញ៖ នាថ្ងៃ៨ កុម្ភៈនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ជំនួយមនុស្សធម៌ ចំនួន១សែនដុល្លារ ដល់ប្រទេសតួកគី បន្ទាប់ពីរងគ្រោះដោយសារ សោកនាថកម្មគ្រោះរញ្ជួយដីដ៏កំណាច បណ្តាលឲ្យមានអ្នកស្លាប់រាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់ ។ កាលពីថ្ងៃ៦ កុម្ភៈ នាខេត្តភាគអាគ្នេយ៍ នៃប្រទេសតួកគី មានគ្រោះមហន្តរាយធម្មជាតិ គ្រោះរញ្ជួយដីមួយកើតឡើង ។ ក្រោយកើតហេតុគិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ចំនួន៧៨០០នាក់ ៕
អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីថ្ងៃច័ន្ទ ដែលវាយប្រហារនៅតួកគី និងស៊ីរី បានកើនឡើងដល់ជាង ៧៨០០នាក់នៅថ្ងៃពុធនេះ ខណៈដែលការអំពាវនាវបានធ្វើឡើង ដើម្បីដកទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកលើប្រទេសស៊ីរី។ យោងតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៅទីស្នាក់ការកណ្តាលអភិបាលក្រុង Aleppo ចំនួនអ្នករងរបួសបានកើនឡើងដល់ ៣១៧៧៧នាក់ និង ១៤៤៩នាក់រៀងៗខ្លួននៅក្នុងទីក្រុងតួកគី និងស៊ីរី។ ចំនួនអ្នកស្លាប់នៅក្នុង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បាននិយាយនៅថ្ងៃអង្គារថា ជំនួយយោធាដែលមិនធ្លាប់មាន ពីមុនមករបស់ប្រទេសលោកខាងលិច ដល់អ៊ុយក្រែនបានបរាជ័យក្នុងការទប់ស្កាត់ ការបាត់បង់ដ៏សំខាន់ក្នុងចំណោម កងកម្លាំងរបស់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម របាយការណ៍ពីលោក Shoigu ថា “នៅក្នុងខែដំបូងនៃឆ្នាំនេះ ការខាតបង់របស់ពួកគេ (អ៊ុយក្រែន)...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជា នឹងបញ្ជូនមន្រ្តីជំនាញ ពន្ធនាគាររបស់ក្រសួងមហាផ្ទៃ៤០រូប ទៅបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ UN នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ននេះ កម្ពុជា បានបញ្ជូនកងកម្លាំងចូលរួម បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ចំនួន ៨៨៥៩នាក់ ទៅកាន់បេសកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ ។ ក្នុងកិច្ចប្រជុំ...
អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីថ្ងៃច័ន្ទ បានកើនឡើងដល់ ៥៤៣៤នាក់ នៅតួកគី និង ៨១២ នាក់ក្នុងប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ខណៈដែលការអំពាវនាវបានធ្វើឡើង ដើម្បីដកទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកលើប្រទេសស៊ីរី។ យោងតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅទីស្នាក់ការកណ្តាល អភិបាលក្រុង Aleppo ចំនួនអ្នករងរបួសបានកើនឡើងដល់ ៣១៧៧៧នាក់ និង ១៤៤៩នាក់រៀងៗខ្លួននៅក្នុងទីក្រុងតួកគី...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយថា ការពិភាក្សាអំពី “សេណារីយ៉ូនៅកូរ៉េ” នៅក្នុងប្រទេសអ៊ុយក្រែន គឺជាសញ្ញាមួយបង្ហាញថា ទីក្រុងគៀវ កំពុងស្ថិតនៅលើផ្លូវដើម្បីទទួលស្គាល់ការពិតជាមូលដ្ឋាន និងទទួលយកការខាតបង់របស់ខ្លួន។ គំនិតនៃការបែងចែកបែបកូរ៉េនៃអ៊ុយក្រែនត្រូវបានពិភាក្សាដោយមន្ត្រីបច្ចុប្បន្ន និងអតីតនៅទីក្រុងគៀវ ដែលអះអាងថា នេះជាអ្វីដែលរុស្ស៊ីកំពុងស្វែងរក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣...
គៀវ៖ អតីតឧត្តមសេនីយទោរបស់អាមេរិកលោក Ben Hodges បានឧ្យដឹងថា លោកមាន “មន្ទិល” ជុំវិញទំហំទាហានថ្មើរ ជើងថ្មីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។ ក្នុងខែកញ្ញា លោក ពូទីន បានទាមទារការចល័តមួយផ្នែក ដើម្បីពង្រឹងកងទ័ពរបស់គាត់ចំនួន ៣០ម៉ឺននាក់ បន្ទាប់ពីអ៊ុយក្រែនបានបើកការ វាយប្រហារតបតយ៉ាងខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹង “ប្រតិបត្តិការយោធាពិសេស”...
ម៉ូស្គូ៖ យោងតាមមន្ត្រីស៊ើបការណ៍យោធាអ៊ុយក្រែនម្នាក់ បានឱ្យដឹងថា ប្រទេសរុស្ស៊ីនឹងសម្លឹងមើល ទៅលើការការពារ ដែនអាកាសរបស់អ៊ុយក្រែន ខណៈដែលប្រទេសនេះ ត្រូវបានគេរាយការណ៍ថា ទទួលបានបាច់ថ្មីនៃយន្ដហោះដ្រូនធុន Shahed ដែលផលិតដោយអ៊ីរ៉ង់។ លោក Vadym Skibitsky អនុប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់សំខាន់នៅក្នុងក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ភ្នាក់ងារ RBC របស់អ៊ុយក្រែនថា ក្នុងពេលឆាប់ៗនេះ រុស្ស៊ីនឹងទទួលបានការដឹកជញ្ជូនយន្តហោះដ្រូនធុន Shahed-131 និង-136...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាឱ្យធ្វើទំនើបកម្មជំរកគ្រាប់បែកនៅទូទាំងប្រទេសរុស្ស៊ី ដោយព្រួយបារម្ភពីការវាយប្រហារ ដែលអាចកេីតឡេីង នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទដោយកាសែត The Moscow Times ។ គេហទំព័រអនឡាញបានសរសេរថា មន្ត្រីរុស្ស៊ីបច្ចុប្បន្ន និងអតីតមន្រ្តីបានឧ្យដឹងថា វិមានក្រឹមឡាំងបានបញ្ជាឱ្យ ត្រួតពិនិត្យ និងជួសជុលលើជម្រក និងលេណដ្ឋាន ចំពេលមានការកើនឡើងនៃការ ភ័យខ្លាចថាប្រទេសនេះ អាចត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ុយក្រែន។ កាលពីខែតុលា វិមានក្រឹមឡាំងបានចេញក្រឹត្យមួយដែលបានបញ្ជាឱ្យតំបន់នានានៅភាគខាងលិចនៃប្រទេសរុស្ស៊ី...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន១១បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ៥៧,៩លានដុល្លារ ដើម្បីបង្កើតរោង ចក្រនៅកម្ពុជា ដោយអាចបង្កើតឱកាសការងារជាង១ម៉ឺន២ពាន់កន្លែងផងដែរ ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ កុម្ភៈ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបន បត្រចុះបញ្ជីគម្រោង វិនិយោគ ដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“TIENS...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ៕
ភ្នំពេញ៖ ក្នុងពិធីទទួលស្វាគមន៍ ភ្ញៀវទេសចរចិន១២៥នាក់ មកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្ដេជ្ញាថានឹងប្រឹងប្រែងទាក់ ទាញភ្ញៀវទេសចរចិនឲ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ការទទួលស្វាគមន៍ទេសចរចិនទាំង១២៥នាក់នាពេលនេះ ដោយសារជាជើងហោះហើរ ពីប៉េកាំងមកភ្នំពេញឡើង វិញលើកទី១ ក្រោយរដ្ឋាភិបាលចិន បើកឲ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបាននិងកំពុងបើកសម័យប្រជុំវិសាមញ្ញរបស់ខ្លួនដើម្បីពិភាក្សា និងអនុម័តលើសេចក្តី ព្រាងច្បាប់ចំនួន២ នៅព្រឹកថ្ងៃទី៨កុម្ភៈឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិការចូលរួមចំនួន១០៧រូប។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាថ្ងៃនេះ នឹងពិភាក្សានិងអនុម័តនូវសេចក្តីព្រាងច្បាប់ចំនួន២ ដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ មាន៩ជំពូក...
ភ្នំពេញ ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាល ទទួលយកការវិនិយោគពីវិស័យឯកជន ឬការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា។ ក្នុងជំនួបពិការងារលើកទី២ ក្នុងនាមភាពជាដៃគូសហការក្នុងតំបន់ ជាមួយក្រុមហ៊ុន Doppelmayr Group ដឹកនាំដោយលោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក FUMIAKI TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន បានបន្ដកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ នាឱកាសអនុញ្ញាតជូនលោក FUMIAKI TAKAHASHI ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៧...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះចម្បាំង F-16 របស់អាមេរិក គួរតែស្ថិតនៅក្នុងប្រទេស ហើយមិនត្រូវបញ្ជូនទៅអ៊ុយក្រែននោះទេ។ លោកបានរាយការណ៍មុននេះថា ក្រុងវ៉ាស៊ីនតោនគ្មានគម្រោងបញ្ជូនយន្តហោះចម្បាំងទៅឱ្យទីក្រុងនោះទេ ចំពេលមានជម្លោះជាមួយក្រុងម៉ូស្គូនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើវាលស្មៅសេតវិមាន លោក...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានប្រមូលកំទេចកំទី មួយចំនួន ពីបាឡុងរបស់ចិន ដែលត្រូវបានបាញ់ទម្លាក់ កាលពីចុងសប្តាហ៍នៅរដ្ឋ South Carolina ហើយនឹងព្យាយាមយកមកវិញ នូវបំណែកជាច្រើន តាមដែលអាចធ្វើបាន ដើម្បីពិនិត្យមើលសមត្ថភាព ឃ្លាំមើលរបស់យាននេះ។ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិតថា សហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះដោះស្រាយវិវាទដីធ្លី រវាងប្រជាជនចំណូលស្រុក ជាង៣០គ្រួសារ មកពីបណ្តាខេត្តផ្សេងៗ ជាមួយទីតាំងដីឈរជើង កងរថក្រោះរបស់កងទ័ពជើងគោគ ក្នុងឃុំក្រពើពីរ ស្រុកវាលវែង ។ បើតាមលោកអភិបាលខេត្ត បានឱ្យដឹងថា ជាលទ្ធផលសម្របសម្រួល តាមគោលនយោបាយឈ្នះឈ្នះ នឹងបញ្ចប់បញ្ហានៅពេលខាងមុខ...
ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាជាតិ កេសសរកូលលើ កទី៣បន្ទាប់ពីរៀបចំ ដោយជោគជ័យអស់រយៈពេល២លើកជាបន្តបន្ទាប់ ។ លោក នេត ភក្ក្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងបរិស្ថានបានឲ្យក្រុមអ្នកសារព័ត៌មានដឹង នៅរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖« ឆ្នាំនេះក្រសួងបរិស្ថាន នឹងរៀបចំ វេទិកាកេសរកូលលើកទី៣ នៅខែមិនាឆ្នាំ២០២៣...
ភ្នំពេញ៖ រដ្ឋន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រកាសស្វាគមន៍ ចំពោះក្រុ មហ៊ុនជប៉ុនដ៏ធំមួយគ្រោង ដែលគ្រោងបង្កើតរោងចក្រ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី នាំទៅកាន់ទីផ្សាពិភពលោក និងកែច្នៃសម្បក ស្វាយចន្ទី ទៅប្រេងឥន្ធនៈ នៅកម្ពុជា។ ការស្វាគមន៍នេះធ្វើឡើង ខណៈលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣បានទទួលជួបជាមួយ...