ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ពី បំណងចង់មានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន។ ក្នុងឱកាសទទួលជួប លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ...
ភ្នំពេញ៖ លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាដែលទើប តែងតាំងថ្មីបានបង្ហាញការកោតសរសើរពីការរីកចម្រើន យ៉ាងឆាប់រហ័សនៅកម្ពុជា។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។ ការលើកឡើងរបស់់លោកឯកអគ្គរាជទូតអង់គ្លេសបានធ្វើឡើងក្នុងឱកាសចូូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្នុងជំនួបនោះ...
ភ្នំពេញ៖ប្រទេសកូរ៉េខាងត្បូង នឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានលើសមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត ខណៈក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង។ ការសន្យារបស់ភាគីកូរ៉េបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ជាមួយលោក អ៊ិត...
គៀវ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ លោកទៅកាន់ទីក្រុងគៀវ គឺក្នុងគោលបំណងបញ្ជាក់ សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន “ដោយមិនងាករេ និងមិនផ្លាស់ប្តូរចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន”។ លោក បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយសេតវិមានថា “នៅពេលដែលលោក ពូទីន ចាប់ផ្តើមការឈ្លានពានរបស់លោក កាលពីជិតមួយឆ្នាំមុន លលកគិតថាអ៊ុយក្រែនខ្សោយ ហើយលោកខាងលិច...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ក្រសួងការ បរទេសរុស្ស៊ីថា ប្រទេសរុស្ស៊ីនឹងឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ប្រទេសហូឡង់ ក្នុងការកំណត់ចំនួនអ្នកការទូតរុស្ស៊ីនៅក្នុងប្រទេស។ ក្រសួងការបរទេសរបស់ប្រទេសហូឡង់បានឲ្យដឹងនៅមុននេះបន្តិចថា ប្រទេសហូឡង់បានសម្រេចចិត្តកាត់បន្ថយចំនួនអ្នកការទូតរុស្ស៊ីដែលកំពុងធ្វើការនៅក្នុងប្រទេសនេះ ដោយបន្ថែមថាការកាត់បុគ្គលិក គឺដោយសារតែការចោទប្រកាន់ពីបទចារកម្ម និងការពិភាក្សាមិនជោគជ័យជាមួយរុស្ស៊ីលើលក្ខខណ្ឌនៃការដាក់អ្នកការទូត។ អ្នកការទូតរុស្ស៊ីប្រហែល ១០នាក់នឹងត្រូវចាកចេញពីប្រទេសហូឡង់ក្នុងរយៈពេលពីរសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅខែមីនា ឆ្នាំ២០២២ ប្រទេសហូឡង់បានបណ្តេញអ្នកការទូតរុស្ស៊ី ១៧ នាក់ ពីបទចារកម្ម។...
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៨នាក់ (ស្រី០២នាក់) ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចដីឡូរ៍ទុកចោល ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន១០កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។ជនសង្ស័យទាំង០៨នាក់ មានឈ្មោះ ៖១/ឈ្មោះ...
ប៉េកាំង ៖ លោក វ៉ាង យី អ្នកការទូតជាន់ខ្ពស់ចិនបានឲ្យដឹងថា ប្រឈមមុខជាមួយ នឹងការផ្លាស់ប្តូរ និងវិបុលភាពពិភពលោក ប្រទេសចិន និងអឺរ៉ុបគួរតែពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីចាក់បញ្ចូលស្ថិរភាព បន្ថែមទៀតទៅ ក្នុងពិភពលោក។ លោក វ៉ាង យី ប្រធានការិយាល័យ គណៈកម្មាធិការកិច្ចការ បរទេស នៃគណៈកម្មាធិការមជ្ឈិមបក្ស...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែងនានា ដើម្បីលើកសោភណ្ឌភាព រាជធានីភ្នំពេញ កាន់តែរីកស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខ ល្អប្រសើរ ខណៈកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ...
ហាណូយ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Văn Giang និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ដែលបានអញ្ជើញ មកទស្សនកិច្ចនៅវៀតណាម បានពិនិត្យកិច្ចសហប្រតិបត្តិការ របស់ក្រសួងការពារជាតិ ទាំងពីរក្នុងឆ្នាំ ២០២២ និងបានឯកភាពលើផែនការ សហប្រតិបត្តិការសម្រាប់ឆ្នាំនេះ ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យ។...
ដាម៉ាស់ ៖ ប្រទេសស៊ីរី បានជំរុញឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការចាំបាច់ ដើម្បីរារាំងការវាយប្រហារ របស់អ៊ីស្រាអែល និងរក្សាវាឱ្យទទួលខុសត្រូវ បន្ទាប់ពីការវាយប្រហារ ដោយកាំជ្រួចអ៊ីស្រាអែល សម្លាប់មនុស្សលើរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។ ក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា “នៅពេលដែលស៊ីរីកំពុងព្យាយាម ព្យាបាលរបួសរបស់ខ្លួន បញ្ចុះសពអ្នកធ្វើទុក្ករកម្មរបស់ខ្លួន និងទទួលការរំលែកទុក្ខ ការអាណិតអាសូរ និងការគាំទ្រ ផ្នែកមនុស្សធម៌អន្តរជាតិ នៅចំពោះមុខការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនោះ...
បរទេស ៖ អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា ការយល់ព្រមជា សាធារណៈ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការវាយ ប្រហារ របស់អ៊ុយក្រែន ទៅលើតំបន់គ្រីមៀ គឺបង្ហាញពីការ រីកលូតលាស់ នៃគោលនយោបាយ ការបរទេសផ្ទុយគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសប្រឡងជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្ងៃទី២៥កុម្ភៈ សម្រាប់ឆ្នាំសិក្សាថ្មី ២០២២ ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ...
សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់ គ្រាប់រ៉ុក្កែតច្រើនគ្រាប់ នៅព្រឹកថ្ងៃចន្ទនេះ ដែលជាការឆ្លើយតបទៅនឹង សមយុទ្ធដែនអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមួយថ្ងៃមុននេះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា អង្គភាពកាំភ្លើងធំរយៈចម្ងាយឆ្ងាយ នៃកងទ័ពប្រជាជនកូរ៉េ (KPA) នៅផ្នែកខាងមុខភាគខាងលិច បានបាញ់គ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់ ៦០០ មីលីម៉ែត្រ ឆ្ពោះទៅកាន់...
វ៉ាស៊ីនតោន៖ បាតុកររាប់រយនាក់ នៅរសៀលថ្ងៃអាទិត្យម្សិលមិញនេះ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ដោយបានថ្កោលទោស តួនាទីរបស់អាមេរិកជា “ម៉ាស៊ីនសង្គ្រាម” នៅក្នុងសង្គ្រាមក្រៅប្រទេស នៅឯការជួបជុំមួយនៅមុខ Lincoln Memorial ក្នុងទីក្រុង Washington, D.C.។ ក្រុមអ្នករៀបចំបានឲ្យដឹងថា បាតុកម្មប្រឆាំងសង្រ្គាមត្រូវបានគ្រោងធ្វើ ដើម្បីតវ៉ាប្រឆាំងនឹងការហូរចូលលុយ ដ៏ច្រើនចូលទៅក្នុងអ៊ុយក្រែន ក៏ដូចជាតួនាទីរបស់អាមេរិក ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ។ សេចក្តីប្រកាសមួយបានសរសេរថា...
ភ្នំពេញ៖ ដើម្បីបង្ហាញពីភាពស្អាតស្អំ និងយុត្តិធម៌មិនដូចការមួលបង្កាច់ របស់ក្រុមប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើសុំ ដល់ប្រធានាធីបតីបារាំង ធ្វើការបកស្រាយករណីចោទប្រកាន់សម្តេច ស្នើសុំជួបតែលោកម៉ាក្រុងមិនចង់ជួប។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិ តសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព៌រពាណិជ្ជកម្មជ្រោយចង្វារ សម្តេចតេជោបានបញ្ជាក់ «សូមឲ្យ សន...
ភ្នំពេញ៖ ប្រមុខការពាជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ខាងវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ។ វត្តមានរបស់ប្រមុខការពារជាតិកម្ពុជា ក្នុងប្រទេសវៀតណាមនេះ ធ្វើឡើងបន្ទាប់ពី មេដឹកកំពូលនៃប្រទេសទាំងពីរ គឺសម្ដេចតេជោ ហ៊ុន សែន និង លោក ង្វៀន ភូជុង អគ្គលេខាធិការ...
បរទេស៖ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Vladimir Zelensky និងក្រុមសមាជិកស្និទ្ធស្នាលបំផុត របស់លោកជាច្រើននាក់ ត្រូវបាន The Times ចេញផ្សាយថា ធ្លាប់បានចំណាយពេល ដល់ទៅ២ខែក្នុងការ រស់នៅក្នុងលេណដ្ឋាន ។ ប្រភពដដែលបាន បន្តទៀតថា ការចំណាយពេលរស់នៅ ក្នុងលេណដ្ឋានមានរយៈពេលយូរ ជាងការរំពឹងទុកដែលផែនការ របស់លោកជឿជាក់ថា នឹងប្រើពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ ក្នុងគ្រាដែលរុស្សី...
ភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គ្រោងនឹងរៀបចំ ព្រឹត្តិការណ៍ដ៏រំភើប រយៈពេលពីរថ្ងៃ សម្រាប់គ្រួសារ ដែលមានកុមារតូចៗ ។ KiddieQuest: Unlock Your Child’s Potential នឹងចូលរួមចំណែកកែប្រែជីវិត របស់កុមារក្រីក្រនៅកម្ពុជា ក៏ដូចជាក្លាយជាបទពិសោធន៍ នៃការអប់រំដ៏រីករាយសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ។...
បរទេស៖ ប្រេសិតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ Linda Thomas-Greenfield បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា ប្រទេសណាដែលផ្តល់ការគាំទ្រ ផ្នែកយោធាដល់ទីក្រុងមូស្គូ ក្នុងជម្លោះដែលកំពុងបន្តជាមួយទីក្រុងគៀវ នឹងឆ្លងកាត់ “បន្ទាត់ក្រហម” របស់វ៉ាស៊ីនតោន។ នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានដោយផ្ទាល់ទៅកាន់ អ្នកការទូតកំពូលចិន លោក...
បរទេស ៖ បាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Washington, DC សម្រាប់បាតុកម្មប្រឆាំងនឹងការផ្តល់ ជំនួយផ្នែកយោធា ដោយមានអ្នកចូលរួមល្បីៗ ជាច្រើនមកពីគ្រប់មជ្ឈដ្ឋាន នយោបាយ បានអំពាវនាវឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិកបញ្ចប់ការគាំទ្រ ផ្នែកយោធារបស់ខ្លួន ចំពោះអ៊ុយក្រែន ហើយគាំទ្រផ្នែកការទូត និងកាត់បន្ថយថវិការបស់មន្ទីរបញ្ចកោណ ដើម្បីយកមកដោះស្រាយបញ្ហា ក្នុងស្រុកជាច្រើនជំនួសវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០...
ភ្នំពេញ ៖ ការលក់ និងការចែកចាយបារីអេឡិចត្រូនិក នៅតែមានយ៉ាងចំហរ នៅតាមប្រព័ន្ធបណ្ដាញសង្គម និងការនិយាយតៗគ្នា តាមរយៈមិត្តភ័ក្តិ ដែលនាំឱ្យសិស្សសាលា ជាច្រើនបានទិញ មកប្រើប្រាស់ បើទោះបីជាបានបង្កផលប៉ះពាល់ខ្លាំង ដល់សុខភាពអ្នកប្រើប្រាស់ និងត្រូវបានហាមឃាត់ ពីរាជរដ្ឋាភិបាលក៏ដោយ ។ ក្នុងកម្មវិធីប្រកួតវោហារស័ព្ទ ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់ បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា”...
ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំអាមេរិកបានថ្លែងសុន្ទរកថា នៅសេតវិមាន ដោយបានលើកឡើងថា គ្មានតម្រុយណាមួយអាចបង្ហាញឱ្យឃើញថា វត្ថុចំនួន ៣ដែលត្រូវបាញ់ទម្លាក់ នាពេលថ្មីៗកន្លងទៅនេះមានទំនាក់ទំនង ជាមួយប្រទេសចិន នោះទេ ក៏ដូចជាអាមេរិកនឹង បន្តធ្វើការប្រាស្រ័យ ទាក់ទងជាមួយប្រទេសចិន ហើយនឹងមិនស្វែងរកការបង្ក សង្គ្រាមត្រជាក់ថ្មីនោះទេ ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ លោកក៏បានអះអាងដែរថា អាមេរិកនឹងមិនសុំអភ័យទោស ចំពោះការបាញ់ទម្លាក់បាឡុងរបស់ចិននោះឡើយ ។ មួយផ្នែក...
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ មហោស្រពភាពយន្តចិន “ខ្សែក្រវាត់ និងផ្លូវ” ដែល សហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រសួងការបរទេសចិន និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានចាប់ដំណើរការជាផ្លូវការ តាមអនឡាញ ។ អ្នកនយោបាយសំខាន់ៗ អតីតអ្នកនយោបាយសំខាន់ៗ និងអ្នកទទួលខុសត្រូវ នៃប្រព័ន្ធផ្សព្វផ្សាយចំនួនជាង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សនយោបាយនៅក្នុងប្រទេស ពេលនេះមានកម្មវិធីនយោបាយ ប្រកួតប្រជែងគ្នាល្អ ខណៈចាប់ពីពេលនេះតទៅ គណបក្សប្រជាជនកម្ពុជា មិនលើកលែងឱ្យអ្នកជេរប្រមាថ និងលាបព៌ណជាដាច់ខាត។ ថ្លែងក្នុងពិធីចែកសញ្ញាតបត្រដល់ សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិ តសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា គ្រឿងអលង្ការបុរាណខ្មែរចំនួន ៧៧គ្រឿងថែមទៀត នៅប្រទេសអង់គ្លេស បានត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ បានឱ្យដឹងថា គ្រឿងអលង្ការបុរាណខ្មែរនេះ បានបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ...
ភ្នំពេញ៖ ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ប្រកាសសូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច នៅកម្ពុជារយៈពេល ៥ ថ្ងៃនេះ ។ ប្រភពដដែល បានឲ្យដឹងតាមបណ្តាញ សង្គមហ្វេសប៊ុក នាថ្ងៃចន្ទ ទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា «យើងជឿជាក់ថា...
ជនភៀសខ្លួនខ្មែរម្នាក់តស៊ូរហូតដល់បានចូលកងការពារប្រធានាធិបតីអាមេរិក។ អត្ថបទ៖ VOA ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និង USAGM)
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹក ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៣ បានប្រកាសខេត្តស្វាយរៀងជាខេត្តអស់មីន។ តាមរបាយការណ៍របស់ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា ខេត្តស្វាយរៀង មានប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់មិត្តភក្តិបរទេសទាំងអស់ កុំមកពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ខណៈសម្តេច អះអាងថា វិទ្យុVOD គ្មានថ្ងៃរស់ឡើងវិញឡើយ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១ ៩៤៦នាក់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ការចោទប្រកាន់ លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាផ្ដល់ថវិកាជួយ ទៅដល់ប្រទេសតួកគីនោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងជាការបំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ដ្រី។ សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយ របស់មជ្ឈមណ្ឌលកម្ពុជា...