តូក្យូ៖ ជប៉ុន អង់គ្លេស និងអ៊ីតាលី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ពួកគេនឹងរួមគ្នាបង្កើតយន្តហោះចម្បាំង ជំនាន់ក្រោយនៅឆ្នាំ២០៣៥ នៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ ជាលើកដំបូងរបស់ទីក្រុងតូក្យូជាមួយ ប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់ ខណៈដែលស្ថានភាពភូមិសាស្ត្រនយោបាយ ពិភពលោកកាន់តែមិនស្ថិតស្ថេរ។ មេដឹកនាំប្រទេសទាំង៣ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា យើងនឹង “កសាងទំនាក់ទំនងការពារជាតិដ៏យូរអង្វែងរបស់យើង” តាមរយៈកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង ដែលនឹង “បង្កើនល្បឿនសមត្ថភាពយោធាកម្រិតខ្ពស់របស់យើង និងអត្ថប្រយោជន៍បច្ចេកវិទ្យា” ក៏ដូចជាពង្រឹងបន្ថែមទៀតនូវ...
តែប៉ុណ្ណេះមានលុយធ្វើផ្ទះថ្មីឲ្យស្អាតហើយ បងប្រុសម្នាក់រស់នៅខេត្តតាកែវ មានប្រេងសំណាងជាងគេ ពិសាស្រាបៀរ កម្ពុជាចំកំប៉ុងឈ្នះលុយធំ២ម៉ឺនដុល្លារ ជួយកែប្រែវាសនាអាចមានលុយធ្វើផ្ទះថ្មី រស់សុខស្រួលហ្នឹងគេហើយ។ បងប្រុសសំណាងជាងគេនេះមានឈ្មោះ អ៊ុំ អ៊ុន រស់នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានរបរជាកសិករ បានក្លាយជាអ្នកសំណាងជាងគេទី៦ហើយ ដែលឈ្នះលុយ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។ ហេតុការណ៍មហាសំណាងនេះ បានកើតឡើងនៅយប់មួយកាលពីសប្តាហ៍មុន នៅពេលបងប្រុសមកពីធ្វើស្រែចំការ ហត់អស់កម្លាំងចង់ផឹកស្រាបៀរបន្ធូរអារម្មណ៍ ស្រាប់តែជួបលាភធំ។...
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានសម្តែងការប្រឆាំង យ៉ាងម៉ឺងម៉ាត់របស់ប្រទេសនេះ ចំពោះផែនការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្តី Zhu Fenglian អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការ កត់សម្គាល់នៅពេលត្រូវបាន សួរអំពីផែនការថ្មីៗរបស់សហរដ្ឋអាមេរិក ទាំងពីរក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ ការលក់អាវុធរបស់អាមេរិក ដែលបានគ្រោងទុកនោះបានរំលោភ យ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ...
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យបង្កើនសន្តិសុខ សម្រាប់ភ្ញៀវទេសចរ ខណៈដែលចំនួនភ្ញៀវបរទេសចូលមក ក្នុងប្រទេសអាស៊ីអាគ្នេយ៍ នៅតែបន្តកើនឡើង។ លោក Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលបានឲ្យដឹងថា លោក ប្រាយុទ្ធ បានជំរុញឱ្យនាយកដ្ឋានពាក់ព័ន្ធ ប៉ូលីស និងប្រតិបត្តិករអាជីវកម្មទេសចរណ៍ បង្កើនវិធានការសន្តិសុខនៅគ្រប់ទីកន្លែង និងធានាសុវត្ថិភាពសុខភាពសាធារណៈ។ លោក Traisuree...
ម៉ូស្គូ៖ មន្រ្តីរុស្ស៊ីម្នាក់បានឲ្យដឹងថា អាមេរិក ទទួលផលប្រយោជន៍ ដ៏មហាសាលពីវិបត្ដិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ហើយខាងក្រោមនេះជាការវិវត្ដន៍ ចុងក្រោយនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ពាក់កណ្តាលនៃមនុស្ស ៣០ម៉ឺន នាក់ដែលត្រូវបានព្រាងកំឡុងពេល ចល័តដោយផ្នែកនៅក្នុងខែកញ្ញា ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ នៃប្រតិបត្តិការយោធាពិសេស ក្នុងប្រទេសអ៊ុយក្រែន...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ការបញ្ជូនអាវុធរបស់អាមេរិក និងអឺរ៉ុប ទៅកាន់អ៊ុយក្រែន “ដោយមិនមានការអត់ធ្មត់” បានធ្វើឱ្យស្ថានការណ៍កាន់តែ ស្មុគស្មាញនៅក្នុងប្រទេសនេះ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការ សន្ទនាតាមទូរស័ព្ទជាមួយ សមភាគីហ្វាំងឡង់លោក Pekka Haavisto ដែលក្នុងនោះភាគីទាំងពីរក៏បានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តចុងក្រោយបង្អស់ នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។ អ្នកការទូតកំពូលអ៊ីរ៉ង់ ក៏បានសម្តែងការប្រឆាំងរបស់អ៊ីរ៉ង់...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះមានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។...
ភ្នំពេញ៖ សាកលវិទ្យាល័យការពារជាតិ បានរៀបចំបាឋកថាស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន បានផ្តល់ពន្លឺពុទ្ធិកាន់តែច្បាស់ដល់ការយល់ ដឹងកាន់តែ ស៊ីជម្រៅពីសិ ទ្ធិមនុស្សនិងជីវភាពរស់នៅប្រក បដោយសុភមង្គលរបស់ប្រជាជនចិន។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន កាលពីពេលថ្មីៗនេះបានបង្ហាញ ពីសមិទ្ធផលនៃសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ លោកបានផ្តល់នូវទឡ្ហីករណ៍តាមរយៈ ខ្លឹមសារដែលបានដកស្រង់ចេញពីសៀវភៅ ស៊ីជីនភីង៖...
ថ្ងៃទី ៨ ខែធ្នូ ក្នុងអំឡុងពេលអញ្ជើញ ទៅដល់ក្រុងរីយ៉ាតដើម្បីចូលរួម កិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកដំបូង កិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ(ហៅកាត់ GCC) លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទចុះហត្ថលេខានៅលើការសែតAl-Riyadh Dailyរបស់អារ៉ាប៊ីសាអូឌីតក្រោមចំណងជើងថា《បន្តវេនមិត្តភាពសហស្សវត្សរ៍ បង្កើតអនាគតដ៏ល្អប្រសើរជាមួយគ្នា》។ អត្ថបទនេះបានរំលឹកឡើងវិញនូវការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសចិននិងប្រទេសអារ៉ាប់ជាច្រើនពាន់ឆ្នាំមក ហើយបានលើកឡើងថាប្រទេសចិន ប្រទេសអារ៉ាប់និងរដ្ឋសមាជិក GCC មានទស្សនវិស័យទូលំទូលាយលើកិច្ចសហប្រតិបត្តិការ ដូចនេះគួរបង្កើនការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការនៅពេលអនាគត កសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអារ៉ាប់ដែលឆ្ពោះទៅយុគសម័យថ្មី ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងសមាជិក...
តូក្យូ៖ ជប៉ុន និងអូស្ត្រាលី បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ខណៈដែលបរិយាកាសសន្តិសុខក្នុងតំបន់កាន់តែអាក្រក់ទៅៗ ចំពេលមានការកសាងយោធាយ៉ាងឆាប់រហ័សរបស់ចិន នៅឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងអំឡុងពេលជួបជុំគ្នានៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក៏បានយល់ស្របជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles និងរដ្ឋមន្ត្រីការបរទេស Penny Wong ថា សម្ព័ន្ធមិត្តសន្តិសុខអាមេរិកទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានធម្មជាតិ និងថាមពល។ លោក...
តូក្យូ៖ ប្រទេសជប៉ុន កំពុងពិចារណាលើការពិពណ៌នាអំពីចលនាយោធារបស់ចិនថាជា “ការប្រឈម” ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ក៏ដូចជាប្រទេសជប៉ុន និងបណ្តាប្រទេសដែលមានគំនិតដូចគ្នានៅក្នុងយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ខ្លួនដែលនឹងត្រូវកែសម្រួលរួមជាមួយនឹងឯកសារពាក់ព័ន្ធសន្តិសុខចំនួនពីរផ្សេងទៀតនៅសប្តាហ៍ក្រោយ។ សេចក្តីយោងដែលបានគ្រោងទុកអាចបង្ករឿងដល់ទីក្រុងប៉េកាំង ប៉ុន្តែពាក្យនេះ គឺទន់ជាង “ការគំរាមកំហែង” ដែលជាពាក្យដែលសមាជិកសភាគណបក្សប្រជាធិបតេយ្យសេរីមួយចំនួនបានតស៊ូមតិក្នុងការបង្ហាញពីការយល់ឃើញរបស់ពួកគេចំពោះអំណាចដែលកំពុងលេចចេញរបស់ចិន។ ទោះបីជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រការពារជាតិ ដែលជាឯកសារក្រោមការដឹកនាំរបស់ NSS អាចសំដៅលើការបាញ់មីស៊ីលផ្លោងរបស់ចិន ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនក្នុងខែសីហា ថាជា “ការគំរាមកំហែង” នៅក្នុងការពិចារណាជាក់ស្តែងនៃសន្តិសុខនៅក្នុង LDP។...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រយៈពេល ២១ឆ្នាំមកនេះ ចាប់ពីឆ្នាំ២០០១-២០២២ កូរ៉េ ផ្ដល់ឥណទានសម្បទានដល់កម្ពុជាសរុបប្រមាណ ១,៦ពាន់លានដុល្លារ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) សម្រាប់គម្រោងអភិវឌ្ឍន៍នានា នៅប្រទេសកម្ពុជា។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងសេដ្ឋកិច្ច និងEDCF ស្ដីពីការចុះហត្ថលេខាធិកាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន២ ពីសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាព សម្ដេចតេជោ...
បរទេស ៖ វិមានក្រឹមឡាំង បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ឧបទ្វីបគ្រីមៀ ដែលគ្រប់គ្រង ដោយរុស្ស៊ី នៅតែស្ថិតក្នុងហានិភ័យ នៃការវាយប្រហារ របស់អ៊ុយក្រែន បន្ទាប់ពីអាជ្ញាធរចម្រុះរុស្ស៊ីអះអាងថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើកលើឧបទ្វីបសមុទ្រខ្មៅ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ មីស៊ីល យន្តហោះចម្បាំង រថក្រោះ និងកាំភ្លើងជាច្រើនប្រភេទត្រូវបាន ដាក់តាំងបង្ហាញនៅឯពិព័រណ៍ ការពារអន្តរជាតិវៀតណាមឆ្នាំ ២០២២ នៅអាកាសយានដ្ឋាន Gia Lam ទីក្រុងហាណូយ ដែលបានបើកដំណើរការ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធប្រឆាំងដែនអាកាស...
បរទេស៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DoJ) បានចោទប្រកាន់អតីតសមាជិកសភាអ៊ុយក្រែន លោក Andrey Derkach ពីបទក្លែងបន្លំ និងលាងលុយកខ្វក់ បន្ទាប់ពីលោក Derkach បានរាយការណ៍ថា លោកបានទិញអចលនទ្រព្យចំនួនពីរ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ លោក Derkach ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ ជុំវិញការអះអាងដែល លោកបានធ្វើឱ្យបែកធ្លាយព័ត៌មានលម្អិត នៃការសន្ទនាតាមទូរស័ព្ទរវាងលោក Joe...
បរទេស ៖ អភិបាលក្រុង Mikhail Razvozhaev បានបង្ហើបឱ្យដឹងថា កងទ័ពជើងទឹករុស្ស៊ី បានរារាំងការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើកនៅក្នុងទីក្រុង Sevastopol របស់តំបន់ គ្រីមៀ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។ ទីក្រុងកំពង់ផែយុទ្ធសាស្ត្រ បានឃើញការវាយប្រហារ ស្រដៀងគ្នាជាច្រើន ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយអាជ្ញាធររុស្ស៊ី បានចង្អុលមុខអ៊ុយក្រែន ចំពោះការវាយប្រហារនេះ...
ភ្នំពេញ៖ លោក អេង ឆៃអ៊ាង អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាប់ឈ្មោះ ជាអ្នកនយោបាយរត់ចោលស្រុក បានបំផ្លាញទឹកចិត្តសកម្មជនរបស់ខ្លួន តាមរយៈការចូលលេងល្បែង តាមកាស៊ីណូ តាំងពីក្នុងប្រទេសរហូតដល់ក្រៅប្រទេស។ ជាក់ស្ដែងថ្មីៗនេះ បុគ្គលរូបនេះ ត្រូវបានគេប្រទះឃើញ អង្គុយលេងល្បែងក្នុងការស៊ីណូមួយ នៅលើទឹកដីនៃប្រទេសមហាអំណាច សហរដ្ឋអាមេរិក។ បើតាមគណនីហ្វេសប៊ុក ««កុមារ ពេជ្រ» បានទម្លាយរូបភាពនិងវីដេអូ ដោយភ្ជាប់នូវខ្លឹមសារថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងមន្ដ្រី ឃុំ-សង្កាត់ បន្ទាប់ពីមានករណីឃុបឃិត និង បន្លំយកប័ណ្ណសមធម៌ ឬកាតវីង ដើម្បីដកយកថវិកា របស់អ្នកទទួលផល ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ...
បរទេស៖ កងទ័ពសហរដ្ឋអាមេរិក បានជ្រើសរើសអ្នកម៉ៅការការពារជាតិគឺក្រុមហ៊ុន Bell Textron ដើម្បីផលិតឧទ្ធម្ភាគចក្រវាយប្រហារ និងឧបករណ៍ប្រើប្រាស់ ជំនាន់ក្រោយរបស់ខ្លួន ដោយជ្រើសរើសការរចនាខុសគ្នាខ្លាំង ដើម្បីជំនួសម៉ូដែលរបស់ឧទ្ធម្ភាគចក្រ Apache និង Black Hawk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាលោក Viktor Bout ដែលជាជនជាតិរុស្សី និងអ្នកលេងបាល់បោះអាជីព ជនជាតិអាមេរិកនាង Brittney Griner កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ត្រូវបានធ្វើការដោះដូរគ្នា នៅឯអាកាសយានដ្ឋានទីក្រុងអាប៊ូដាប៊ី។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសរុស្សីហើយបានបញ្ជាក់ទៀតថា ខណៈដែលរដ្ឋាភិបាលវ៉ាស៊ិនតោន មិនព្រមធ្វើការពិភាក្សាអំពី ការដោះលែងលើកនេះ ប៉ុន្តែរុស្សីនៅតែបន្តធ្វើការងារ យ៉ាងសកម្មដើម្បីធ្វើការដោះលែង...
បរទេស៖ ប្រធានកិច្ចការងារស្ថានីយអវកាសរបស់ចិន នៅវិទ្យាស្ថានជាតិសម្រាប់បច្ចេកវិទ្យាអវកាស CAST របស់ប្រទេសចិនលោក Wang Xiang បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ប្រទេសចិនកំពុងស្វែងរកឱកាស ក្នុងការពង្រីកខ្លួនបន្ថែមទៀត នៅលើស្ថានីយអវកាស Tiangong space station របស់ខ្លួន។ មន្ត្រីជាន់ខ្ពស់របស់ចិនរូបនេះ ដែលបានថ្លែងទៅកាន់បណ្តាញសារព័ត៌មាន នៅបន្ទាប់ពីចិនទើបតែបានទទួលជោគជ័យ ក្នុងការវិលត្រឡប់អវកាសយានិក នៅក្នុងបេសកកម្ម Shenzhou-14 កាលពីចុងសប្តាហ៍កន្លងមក។...
ភ្នំពេញ ៖ លោក ប៉ូ រតនា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធាន រតនាគារខេត្តបន្ទាយមានជ័យថ្មី។ ពិធីប្រកាសនេះក៏មានការចូលរួមពីសំណាក់...
ភ្នំពេញ៖ លោក ឈើតកៀត អាត់ថាកន ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា បានលើកឡើងថា ភាគីថៃចង់ឃើញកម្ពុជា ជាចំណុចកណ្តាល ក្នុងការដឹកជញ្ជូនទេសចរក្នុងតំបន់ លើប្រធានបទ ព្រះរាជាណាចក្រ ជាគោលដៅតែមួយ នៃវិស័យទេសចរណ៍ ដោយអនុវត្តតាមផែនការឆ្នាំ២០២៣-២០២៥ ខាងមុខ ផ្តោតសំខាន់លើការដឹកជញ្ជូន តាមផ្លូវសមុទ្រ ប្រកបដោយនិរន្តរភាព។ ការលើកឡើង របស់លោកទូតថៃ បែបនេះ...
បរទេស៖ ប្រធានកិច្ចការងារគោលនយោបាយរ បស់ប្លុកអឺរ៉ុបលោក Josep Borrell កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងទៅកាន់សន្និសិទកាសែតប្រចាំថ្ងៃមួយថា អឺរ៉ុបត្រូវតែចាប់ផ្តើមទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាពរបស់ខ្លួន ខណៈដែលលោកក៏បានប្រកាសដែរ កញ្ចប់ថវិកាសម្រាប់ចំណាយ លើវិស័យការពារជាតិទាំងអស់ នៅក្នងប្លុកនឹងមានចំនួនកើនឡើង ទៅដល់៧០ពាន់លានអឺរ៉ូ នៅឆ្នាំក្រោយ។ ថ្លែងទៅកាន់វេទិកាស្តីអំពីការវិនិយោគ ទៅលើកិច្ចការពារជាតិរបស់អឺរ៉ុបឬ Inesting in European Defence Forum...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សី បានធ្វើការអះអាងកាលពីថ្ងៃម្សិលមិញនេះថា អ្វីដែលទទួលបានពីឯកសារដឹកជញ្ជូនអាវុធរបស់អាមេរិក សម្រាប់ផ្គត់ផ្គង់ឲ្យជម្លោះនៅអ៊ុយក្រែន គឺមានសុពលភាពយ៉ាងហោចណាស់ ក្នុងរយៈពេល៣ឆ្នាំទៀត។ អ្នកនាំពាក្យរូបនេះបានបន្តទៀតដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensly គួរតែធ្វើការកត់សំគាល់នូវការងារបែបនេះ ដើម្បីវាស់វែងពីអនាគតរបស់ប្រទេសជាតិរបស់គាត់។ មន្ត្រីជាន់ខ្ពស់របស់រុស្សីដែលបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែតអំឡុងពេលបទសំភាស កាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានរៀបចំផែនការ ដើម្បីចាប់យកជម្លោះនៅអ៊ុយក្រែន ជាចំណាត់ខ្មាំងឲ្យបានរហូតទៅដល់ឆ្នាំ២០២៥យ៉ាងហោចណាស់ហើយ៕ ប្រែសម្រួល៖ស៊ុនលី
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ទទួលនូវសមិទ្ធផលថ្មីៗ ពីសមាគមដៃគូអភិវឌ្ឍន៍ នូវទំហំទឹកប្រាក់ប្រមាណជា ៤៦ ម៉ឺនដុល្លារអាមេរិក លើវិស័យសុខាភិបាល នៃមន្ទីរពេទ្យបង្អែក ក្នុងស្រុកព្រៃឈរ ។ យោងតាមរបាយការណ៍ស្តីពីជំនួយ របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ លើវិស័យសុខាភិបាល...
បរទេស៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលចំពោះទិន្នន័យ ដែលបានរាយការណ៍យ៉ាងទូលំទូលាយ ដែលបានដាក់ប្រទេសនេះថា ជាប្រទេសនាំមុខគេក្នុងការ ឆ្លងមេរោគអេដស៍ថ្មី នៅទូទាំងពិភពលោក ដោយរុស្ស៊ីថា របាយការណ៍នេះ គឺជា “ការឃោសនាបង្កហេតុ” ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា វេទិកាទិន្នន័យ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមិនអាចស្តារឡើងវិញ បានពេញលេញនូវប្រព័ន្ធថាមពលជាតិ ដែលត្រូវបានបំផ្លាញដោយការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ីនោះទេ ដោយលោកបានជំរុញឱ្យពលរដ្ឋរបស់ខ្លួន ទប់ទល់នឹងស្ថានភាពនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំអ៊ុយក្រែនបាននិយាយ នៅក្នុងវីដេអូមួយកាលពីល្ងាចថ្ងៃពុធថា ប្រជាជនអ៊ុយក្រែនមិនគួរភ្លេចថា “ឥឡូវនេះវាមិនអាចទៅរួចទេ ក្នុងការស្តារឡើងវិញ...
គៀវ៖ ខណៈដែលមន្ត្រីលោកខាងលិចបង្ហាញថា រុស្ស៊ីនឹងព្យាយាមបញ្ឈប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ក្នុងរដូវរងា អ៊ុយក្រែនប្រហែលជាគ្មានជម្រើសអ្វី ក្រៅតែពីបន្តការជំរុញរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងរដូវត្រជាក់បំផុតនៃឆ្នាំនេះ នេះបើយោងតាមអ្នកជំនាញ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ Financial Times Global Boardroom កាលពីថ្ងៃពុធ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា រុស្ស៊ីកំពុង “ព្យាយាមផ្អាកជម្លោះ” ដើម្បីប្រមូលផ្តុំឡើងវិញ ហើយចាប់ផ្តើមការវាយលុកធំជាងនេះនៅពេលក្រោយ”។ លោកបានបន្ថែមថា នេះគឺដោយសារតែ “អ៊ុយក្រែនឥឡូវនេះមានសន្ទុះ” នៅក្នុងសង្រ្គាមយូរអង្វែង។...