ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអាជ្ញាធរខណ្ឌ សង្កាត់ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរៀងរាល់ខែ ដោយដាក់ទិសដៅ ឲ្យបានច្បាស់លាស់ និងត្រូវរួមសហការគ្នា ធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានល្អ ។ ការណែនាំរបស់អភិបាលរាជធានីបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ កម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលខណ្ឌ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឱ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២២ អាជ្ញាធរ បានធ្វើការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន ១២២ករណី មានការថយចុះ៥៤,៦៤% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាឆ្លងរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់មន្ដ្រីក្រោមឱវាទ ត្រូវបន្តអភិវឌ្ឍសហគមន៍មូល ដ្ឋាន ឱ្យក្លាយជាខ្សែក្រវ៉ាត់ការពារធនធានធម្មជាតិ និងទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សាយ សំអាល់ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ...
បរទេស៖ សារព័ត៌មាន The Telegraph បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃធនាគារឌីជីថលរបស់ចក្រភពអង់គ្លេស Revolut ដែលមានដើមកំណើតរុស្ស៊ី ដែលបានក្លាយជាមហាសេដ្ឋីទី៤ បានលះបង់សញ្ជាតិរុស្ស៊ីរបស់លោក។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដោយផ្អែកតាមរបាយការណ៍បាននិយាយថា លោក Nik Storonsky អាយុ...
បរទេស៖ សារព័ត៌មាន Defense Journal របស់អង់គ្លេសបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអាមេរិកមួយក្រុម ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះទំនើប USS Gerald Ford ត្រូវបានគេរំពឹងថានឹងបោះយុថ្កានៅជិតទីក្រុង Portsmouth នៅភាគខាងត្បូង ចក្រភពអង់គ្លេស នៅពាក់កណ្តាលខែវិច្ឆិកានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានបានកត់សម្គាល់ថា...
កាលពីថ្ងៃទី ៣១ ខែតុលា លោកXi Jinpingអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។ ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណែនាំស្តីពី “ស្ថិរភាពយូរអង្វែង ឆ្ពោះទៅអនាគត សុខដុមរមនា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ” និងស្មារតីធ្វើជាអ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ និងដៃគូល្អ ដើម្បីពង្រឹងចំណងមិត្តភាពប្រពៃណី បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ...
ភ្នំពេញ៖ គណៈកម្មាធិការ រៀបចំការប្រណាំងទូក ភូមិព្រៃស្នួល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ទឹកបរិសុទ្ធវីតាល់និងមីជាតិ ដែលបានឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន២០០កេះ និងមីជាតិចំនួន២០០កេះ ព្រមទាំងថវិកាចំនួន៤លានរៀល ដល់កីឡាករ កីឡាការិនី អុំទូក នៅភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ សូមបញ្ជាក់ថា ភូមិព្រៃស្នួលបាននឹងកំពុងត្រៀម រៀបចំឱ្យមានការលេងប្រណាំងទូក ជាលើកទី២...
មិត្តហ្វូន (Metfone) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅកម្ពុជា បានសម្រេចបាននូវ សមិទ្ធផលមួយទៀត នៅលើបណ្ដាញសង្គម ពោលគឺមានអ្នកគាំទ្រ (Subscribe) លើឆានលយូធូប (YouTube) របស់ខ្លួនបាន ១ លាននាក់ហើយ ដែលធ្វើឲ្យក្រុមហ៊ុនមិត្តហ្វូនមានទំព័រ យូធូប ដែលមានកំណើនលឿនជាងគេបំផុត បើធៀបជាមួយនឹងបណ្ដាក្រុមហ៊ុន ក្នុងឧស្សាហកម្មទូរគមនាគមន៍នៅកម្ពុជា។ មិត្តហ្វូន បានឲ្យដឹងថា...
តេអេរ៉ង់ ៖ អាជ្ញាធរអ៊ីរ៉ង់ បានចេញដីកាចាប់ខ្លួន បាតុករជាង ១០០០នាក់ ដែលពាក់ព័ន្ធនឹងបាតុកម្ម ដែលបានផ្ទុះឡើងនៅទូទាំងប្រទេស បន្ទាប់ពីការស្លាប់របស់ Mahsa Amini ស្ត្រីជនជាតិអ៊ីរ៉ង់-ឃឺដ អាយុ ២២ ឆ្នាំ ដែលបានស្លាប់នៅក្នុងការឃុំឃាំង របស់ប៉ូលីសកាលពី ៦សប្តាហ៍មុន។ ការកាត់ក្តីនឹងត្រូវធ្វើឡើងជាសាធារណៈក្នុង សប្តាហ៍នេះ នេះបើតាមសារព័ត៌មានរដ្ឋ IRNA...
ញូវយ៉ក ៖ ក្រុមហ៊ុនអវកាសឯកជន របស់សហរដ្ឋអាមេរិក SpaceX បានបាញ់បង្ហោះផ្កាយរណប អ៊ីនធឺណេត Starlink ចំនួន ៥៣គ្រាប់ បន្ថែមទៀតដោយជោគជ័យទៅកាន់គន្លងតារាវិថី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ គ្រាប់រ៉ុក្កែត Falcon 9 បានបាញ់បង្ហោះនៅម៉ោង ៦ និង ១៤នាទីល្ងាចថ្ងៃព្រហស្បតិ៍ ម៉ោងនៅប៉ាស៊ីហ្វិក...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ- ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា គម្រប់មួយឆ្នាំ នៃការបើកដំណើរការប្រទេសឡើងវិញ ជីវិតប្រជាជនកម្ពុជា ត្រូវបានសង្រ្គោះ ទាន់ពេលវេលា ពីជ្រោះមរណៈនៃការរាតត្បាតជាសាកល នៃវីរុសកូវីដ-១៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង ឈ្លាសវៃរបស់...
ថ្ងៃទី៣១ ខែតុលា តាមម៉ោងក្រុងប៉េកាំង ភារកិច្ចបាញ់បង្ហោះ បន្ទប់ពិសោធន៍Mengtian ដែលជាបន្ទប់ធំទីបី របស់ស្ថានីយអវកាស ប្រទេសចិន ទទួលបានជោគជ័យ ដោយគាប់ប្រសើរ ។ នេះគឺមានន័យថា ស្ថានីយអវកាសចិន នឹងប្រែ ពីបន្ទប់ពីរ ទៅជាបន្ទប់បី ហើយនឹងសម្រេច បាននូវភារកិច្ច សាងសង់រចនាសម័្ពន្ធ រូបរាងដូចអក្សរ “T” ដូច្នេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា មិនត្រឹមតែអាចបញ្ចៀសនូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ថែមទាំងបានពង្រឹង ប្រព័ន្ធស្បៀងតាមរយៈ ការដាក់ចេញវិធានការ ជាបន្តបន្ទាប់។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិ អាហាររូបត្ថម្ភ លើកទី៩ (៦...
ភ្នំពេញ ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ៖ ផាយ ផេ ដែលជាវេទិកាទូទាត់ប្រាក់ដោយមិនប្រើក្រដាស់ប្រាក់ឈានមុខគេនៅកម្ពុជាបានបង្ហាញអំពីភាពរីករីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួនចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយបានផ្សារ ភ្ជាប់ភាពជាដៃគូថ្មីជាមួយក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ នៅកម្ពុជា ដោយផ្តល់ជូននូវប័ណ្ណទូទាត់ឌីជីថល តាមរយៈកម្មវិធីទូរស័ព្ទរបស់ផាយ ផេ ។ ផាយ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសតួកគី នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកាត់បន្ថយវិបត្តិស្បៀង អាហារពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកត់សម្គាល់របស់លោក Erdogan បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលតាមរយៈនោះស្រូវសាលីអ៊ុយក្រែន បានឈានដល់ទីផ្សារអន្តរជាតិ ដោយមិនមានការរារាំង ដោយជម្លោះរវាងទីក្រុងម៉ូស្គូ...
ព្រុចសែល៖ អតិផរណានៅក្នុង តំបន់ចាយប្រាក់អឺរ៉ូ ដែលមានសមាជិកចំនួន ១៩ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅក្នុងខែតុលា ដោយឈានដល់ខ្ទង់ពីរ ប្រឆាំងនឹងផ្ទៃខាងក្រោយ នៃការថយចុះនៃកំណើនសេដ្ឋកិច្ច ក្នុងត្រីមាសទីបី នៃឆ្នាំ២០២២ នេះបើយោងតាម Eurostat ដែលជាការិយាល័យ ស្ថិតិរបស់សហភាពអឺរ៉ុប។ ដោយជំរុញជាចម្បង ដោយការកើនឡើងតម្លៃថាមពល អត្រាអតិផរណាពីមួយឆ្នាំ ទៅមួយឆ្នាំនៃខែតុលា ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមានតម្លៃប្រហែល ៦,៥ពាន់លានដុល្លារអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យឧស្ម័ន។ អ្នកការទូតអ៊ីរ៉ង់លោក Mehdi Safari កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាថ្មីនេះ គឺជាផ្នែកនៃអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដែលមានតម្លៃ ៤០ពាន់លានដុល្លារ ដែលបានចុះហត្ថលេខា រវាងក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NIOC)...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសសាលដីកា តម្ថល់ទោស ពិរុទ្ធជនជនជាតិ ហ្វីលីពីនម្នាក់ ជាប់គុកកំណត់ ៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅសង្កាត់មិត្តភាព ខណ្ឌ ៧ មករា នៅរាជធានីភំ្នពេញកាលពីឆ្នាំ ២០១៩។ លោក ពៅ ភូស៊ុន ...
រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad al-Maliki កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យបញ្ឈប់ និងបំផ្លាញកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីស្រាអែល ដើម្បីបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Al-Maliki បានធ្វើការអំពាវនាវ ជាការឆ្លើយតបទៅនឹង ការអនុម័តដោយគណៈកម្មាធិការទីមួយ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៃដំណោះស្រាយ ដែលបានដាក់ជូន ដោយអេហ្ស៊ីបជំរុញឱ្យអ៊ីស្រាអែល បោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ដោយស្វាគមន៍ការអនុម័ត...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានពិភាក្សាគ្នាអំពីការប្រជែងគ្នា រវាងប្រទេសមហាអំណាចទាំង២ និងសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នៅក្នុងការអំពាវនាវមួយ កាលពីថ្ងៃអាទិត្យ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានទទួលរង ការដាច់ចរន្តអគ្គិសនី ហើយការផ្គត់ផ្គង់ទឹកត្រូវបាន កាត់បន្ថយទៅផ្នែកធំនៃទីក្រុងគៀវ កាលពីថ្ងៃចន្ទ បន្ទាប់ពីមានកការវាយប្រហារ មួយផ្សេងទៀតដោយមីស៊ីលរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។ កងទ័ពអ៊ុយក្រែនបានឲ្យដឹងថា មីស៊ីលបាញ់ពីនាវាលើសពី ៥០គ្រាប់ ត្រូវបានបាញ់នៅគោលដៅនានា ទូទាំងប្រទេស...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គ្រប់និន្នាការនយោបាយ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្ត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងចំអកឱ្យក្រុមប្រឆាំងដែល មិនហ៊ានរំលឹកពីអតីតកាល របស់ប្រទេសកម្ពុជា ស្មើនឹងមិនហ៊ានរំលឹកពីគុណតម្លៃ ឪពុកម្តាយ របស់ខ្លួនឯង។ នាឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា គ្មាននាវាណាមួយដែលពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលឈ្មួញកណ្តាលដោយ អង្គការសហប្រជាជាតិ កំពុងឆ្លងកាត់ច្រករបៀងមនុស្សធម៌ សមុទ្រខ្មៅនៅយប់ថ្ងៃទី២៩ ខែតុលា នៅគ្រាដែលរុស្ស៊ី បានអះអាងថា...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្តើមគិតកម្រៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ហើយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី១ វិច្ឆិកា បានឱ្យដឹងថា ឧទាហរណ៍ ចម្ងាយ ១៨៧.៥គីឡូម៉ែត្រ «ភ្នំពេញ-ក្រុងព្រះសីហនុ»...
ថ្ងៃទី២៧ ខែតុលា ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន បានបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា ផ្លែមៀនបានក្លាយជាផ្លែឈើស្រស់ របស់កម្ពុជាប្រភេទទីបី ដែលអាចនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់បន្ទាប់ពីចេកនិងស្វាយ នេះគឺជាលទ្ធផលជាផ្លែផ្កាមួយទៀត នៃកិច្ចសហប្រតិបតិ្តការលើ វិស័យកសិកម្មរវាងចិននិងកម្ពុជា ដែលនឹងនាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជន នៃប្រទេសទាំងពីរ ។ ភាពបើកទូលាយ ជានិមិត្តសញ្ញាយ៉ាងច្បាស់លាស់ របស់ប្រទេសចិននាពេលបច្ចុប្បន្ន ។ ភាពបើកទូលាយ...
រថយន្ត១០គ្រឿង ក្នុងនោះមាន រថយន្ត Ford Ranger XLT ចំនួន០៥គ្រឿង និង រថយន្ត IZUZU ចំនួន០៥គ្រឿង ដែលអាវុធហត្ថ រាជធានីភ្នំពេញទទួលបាន ពីសប្បុរសជនកន្លងមក ត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការកែច្នៃ...
ទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការ ឧបត្ថម្ភគាំទ្រពេញទំហឹង ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំង រាជធានីភ្នំពេញ ដែលធ្លាប់បានជ័យលាភីចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំ២០១៧, ឆ្នាំ២០១៨, ឆ្នាំ២០១៩...