តេអេរ៉ង់ ៖ ប៉ុន្មានថ្ងៃបន្ទាប់ ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ច នៅមជ្ឈិមបូព៌ាលើកដំបូង របស់លោកក្នុងគោលបំណង ប្រមូលផ្តុំការគាំទ្រ ការអភិវឌ្ឍន៍ ក្នុងតំបន់ជាច្រើន បានកើតឡើង នៅក្នុងតំបន់ ដែលបង្ហាញពីការខិតខំប្រឹងប្រែង យ៉ាងស្វិតស្វាញរបស់ប្រទេស ក្នុងតំបន់លើស្វ័យភាព ជាយុទ្ធសាស្ត្រ និងការធុញទ្រាន់នឹងការជ្រៀត ជ្រែករបស់សហរដ្ឋអាមេរិក។ បន្ទាប់ពីដំណើរ...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានជួបពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេស អ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃសុក្រ ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក...
ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ប្រទេស កម្ពុជា បាន ផ្ញើសារ អបអរសាទរ និងកោតសរសើរចំពោះកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ មន្ត្រីក្រសួងសុខាភិបាល ប្រទេសហ្វីលីពីន បានរាយការណ៍ករណីដំបូង របស់ខ្លួន នៃមេរោគជំងឺអុតស្វា ដែលបានរកឃើញនៅក្នុងខ្លួន ពលរដ្ឋម្នាក់ ដែលបានត្រឡប់មកពីបរទេសកាលពីដើមខែនេះ ។ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល Beverly Ho បានលើកឡើងថា...
ប្រេស៊ីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រប្រទេស ប្រេស៊ីល បានបញ្ជាក់ពីការស្លាប់ ដោយសារជំងឺអុតស្វា ជាលើកដំបូងរបស់ប្រទេស ។ នេះបើយោងតាមក្រសួង សុខាភិបាល បានឲ្យដឹងដូច្នេះ ។ ករណីនេះត្រូវបានរាយការណ៍ នៅក្នុងទីក្រុង Belo Horizonte...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា កងកម្លាំងរបស់រដ្ឋាភិបាល ទីក្រុងគៀវ បានបាញ់ផ្លោងដាក់មជ្ឈមណ្ឌល ឃុំឃាំងដែលកាន់កាប់ដោយ POWs របស់អ៊ុយក្រែន នៅព្រឹកថ្ងៃសុក្រ ដើម្បី “គំរាម” ដល់កងទ័ពរបស់ពួកគេ ដែលប្រហែលជាចង់ចុះចាញ់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស ៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសរុស្សី លោក Sergey Lavrov បានធ្វើការពិភាក្សាគ្នា តាមទូរស័ព្ទជាមួយ នឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិក លោក Antony Blinken តបតាមការអញ្ជើញ របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស បានឲ្យដឹងដែរថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤៧នាក់ទៀត ខណៈជាសះស្បើយចំនួន ២៦នាក់ និងស្លាប់គ្មាន ។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៧៥៣នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៤៩៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់ ៕
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏ធំមួយនៅភាគខាងជើង ប្រទេសហ្វីលីពីន បានកើនឡើងដល់១០នាក់ហើយ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីសាកសពចំនួន ៤នាក់ផ្សេងទៀត ត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែក ខណៈការរញ្ជួយដីនៅតែបន្តកក្រើកតំបន់ភ្នំ។ ការិយាល័យការពារជនស៊ីវិលខេត្ត បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមអ្នកជួយសង្គ្រោះនៅទីក្រុង...
បរទេស៖ កងកម្លាំងយោធារបស់ចិនមួយ បានធ្វើការបង្ហោះអំពីការត្រៀមខ្លួន ធ្វើសង្គ្រាមនៅលើបណ្តាញសង្គមចិនដ៏ល្បី Weibo ហើយជាលទ្ធផលខ្លួន បានទទួលការយល់ព្រម និងគាំទ្រយ៉ាងខ្លាំងសំណាក់ អ្នកប្រើប្រាស់បណ្តាញសង្គម ដល់ទៅរាប់រយពាន់នាក់។ ការបង្ហោះនៅលើបណ្តាញសង្គម ដោយប្រើប្រាស់ពាក្យថា Preparing for war ជាភាសាចិនលើកនេះ បានធ្វើឡើងនៅចំពេលដែល កំពុងមានភាពតានតឹងខ្លាំងរវាងរដ្ឋាភិបាល ក្រុងប៉េកាំងជាមួយនឹង រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ជុំវិញបញ្ហាកោះតៃវ៉ាន់។ ការបង្ហោះសារដែលត្រូវធ្វើឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រធានាធីបតីអាមេរិកលោក Joe Biden នឹងបន្តចូលរួមប្រកួតប្រជែង តំណែងប្រធានាធិបតីអាណត្តិឆ្នាំ២០២៤ ដដែលទោះបីជាកន្លងមកនេះ បានទទួលសម្លេងគាំទ្រពីការស្ទាបស្ទង់មានការធ្លាក់ចុះខ្លាំងក្តី។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ របស់សេតវិមានលោក Karine Jean Pierre បានថ្លែងបែបនេះថា៖ប្រធានាធិបតីរូបនេះមានបំណង ចង់បន្តការប្រកួតប្រជែងនៅឆ្នាំ២០២៤ ម្តងទៀត ហើយរដ្ឋាភិបាលរបស់លោកនឹង ផ្តោតសំខាន់ទៅលើកិច្ចការងារ ជំនួញនិងអាជីវកម្មរបស់...
បរទេស៖ ការបញ្ជូនប្រព័ន្ធរ៉ុក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក គឺជា “ជំហានដំបូងដ៏ល្អ” ប៉ុន្តែលោកខាងលិចមិនបាន ផ្តល់នូវបច្ចេកវិទ្យាចាំបាច់នានា ដើម្បីវាយប្រហារគោលដៅឱ្យ បានត្រឹមត្រូវនោះទេ , នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានត្អូញត្អែរនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Anton...
បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃសុក្រ បានសម្តែង “សាមគ្គីភាព” ជាមួយនឹងជំហររបស់ចិនចំពោះកោះតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានព្រមានមេដឹកនាំសហរដ្ឋអាមេរិក Joe Biden កុំឱ្យ “លេងជាមួយភ្លើង” លើកោះដែលគ្រប់គ្រងដោយស្វ័យភាព។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២...
បរទេស៖ មន្ត្រីអាមេរិកបាននិយាយថា កងទ័ពរុស្សីជាង ៧៥ ០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួស ជាផ្នែកនៃការលុកលុយរបស់រុស្ស៊ី មកកាន់អ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ជាច្រើន។ យោងតាមសារព័ត៌មាន BUSINESSES INSIDER ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា តួលេខនេះនឹងតំណាងឱ្យប្រហែល ពាក់កណ្តាលនៃចំនួនកងទ័ពសរុបដែលរុស្ស៊ី បានបញ្ជូនទៅអ៊ុយក្រែននៅពេល ចាប់ផ្តើមការឈ្លានពានរបស់ខ្លួន។ តួលេខនេះ...
បរទេស៖ យោធារុស្ស៊ី និងអ្នកបំបែកខ្លួនគាំទ្រទីក្រុងមូស្គូ បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង ដាក់ពន្ធនាគារមួយកន្លែង នៅភាគខាងកើតអ៊ុយក្រែន ដោយបានសម្លាប់អ្នកទោស សង្គ្រាមអ៊ុយក្រែនយ៉ាងតិច ៤០នាក់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋថា “កងកម្លាំងសន្តិសុខអ៊ុយក្រែនបានបាញ់រ៉ុក្កែត...
បរទេស៖ ការវាយប្រហាររបស់រុស្សី លើទីតាំងយោធា និងអគារលំនៅឋានទូទាំងប្រទេសអ៊ុយក្រែន ដែលមានស្លាកស្នាមដោយសង្រ្គាម កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ ហើយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានពណ៌នាថាជា “អំពើភេរវកម្មដោយមីស៊ីល”។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការវាយប្រហារដ៏ខ្លាំងក្លាបំផុត ដែលបានវាយប្រហារតំបន់...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានប្រកាសអញ្ជើញបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលដែលជំទាស់ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មកទទួលការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ដើម្បីជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៩ កក្កដា បានបញ្ជាក់ថា កន្លងទៅនេះ, តំណាងរាជរដ្ឋាភិបាល បានបកស្រាយបំភ្លឺអំពីខ្លឹមសារ និងគោលបំណងនៃការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ហើយក៏បានឆ្លើយតប ដើម្បីបំភ្លឺទៅនឹងកង្វល់នានា ឬការលើកឡើងនានា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ បានទទួលស្វាគមន៍លោក វរសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធានៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញបេសកកម្ម ការទូតយោធារយ:ពេល២ឆ្នាំនៅកម្ពុជា។ លោកវរសេនីយ៍ឯក ជុង ណាក់សាម បានរំលេចពីទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះលើវិស័យការពារជាតិ ប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា, បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ច រវាងគណៈប្រតិភូប្រទេសទាំងពីរ រួមនឹងកិច្ចសហការជាច្រើនទៀត ដែលកំពុងបន្តដល់បច្ចុប្បន្ន។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញបេសកកម្មការទូត របស់លោកវរសេនីយ៍ឯក ជុង ណាក់សាម ក្នុងរយៈកាលកន្លងមកនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។ លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្ថែមទៀតថា ថ្វីបើចំណងការរទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានរយៈពេលខ្លី ប៉ុន្តែកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាដើម។ ជាពិសេសលើកិច្ចសហប្រតិបត្តិការវិស័យយោធា និងមានការជួយឧបត្ថម្ភរបស់កូរ៉េ លើផ្នែកសន្តិសុខជាតិ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, ការផ្តល់រថយន្ត គ្រឿងចក្រ ដែលបម្រើឱ្យការងារវិស្វកម្ម, អូប័រ, ឆ័ត្រយោង រួមនឹងសម្ភារៈការិយាល័យជាច្រើនទៀត។ ក្នុងនោះដែរ លោកមេបញ្ជាការកងពល ក៏បានស្វាគមន៍ ចំពោះអនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋកូរ៉េ ហើយតាមរយៈអនុព័ន្ធយោធាថ្មីនេះ កងទ័ពប្រទេសទាំងពីរ នឹងបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ពិសេសការជួយបង្កើនសមត្ថភាព ដល់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែរីកចម្រើន៕
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូវរសេនាធំប្រឆាំងភេរវកម្ម នៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG ចូលជួបសម្តែងការគួរសម បន្ទាប់ពីគណៈប្រតិភូ...
បរទេស៖ ប្រទេសប៉ូឡូញ និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយកាលពីថ្ងៃពុធ សម្រាប់អ្វីដែលត្រូវបានគេសាទរថា ជាកិច្ចព្រមព្រៀងទិញលក់អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងសេអ៊ូល។ ក្រុមហ៊ុនផលិតរបស់កូរ៉េខាងត្បូងនឹងផ្គត់ផ្គង់រថក្រោះជិត ១ ០០០ គ្រឿង, កាំភ្លើងធំជាង ៦០០ គ្រឿង និងយន្តហោះចម្បាំងជិត ៥០ គ្រឿងដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ បានផ្តល់បទសម្ភាសន៍ ជាមួយលោក សយ សុភា និពន្ធនាយក នៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ជុំវិញទំនាក់ទំនងកម្ពុជា កូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) នៃនយោបាយការបរទេសកូរ៉េ នៅក្នុងក្របខណ្ឌអាស៊ី...
ភ្នំពេញ៖ម្ចាស់ស្នាដៃនិពន្ធថ្មី សៀវភៅ “អាថ៌កំបាំងក្រៅឆាក” លោក ពុយ គា បានឲ្យដឹងថា ត្រឹមតែរយៈពេលមិនដល់១សប្ដាហ៍ផង សៀវភៅ “អាថ៌កំបាំងក្រៅឆាក” ទទួលបានការបញ្ជាទិញជាង៣ពាន់ក្បាលហើយ។លោកថា ទទន្ទឹមនឹងការលក់ដាច់ច្រើននេះ មានអ្នកសុំក៏មានច្រើនដែរ។ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ស្តីពីសៀវភៅថ្មី “អាថ៌កំបាំងក្រៅឆាក” លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់និងជាម្ចាស់ស្នាដៃនិពន្ធថ្មី...
ភ្នំពេញ: តុលាការកំពូល នៅថ្ងៃសុក្រថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទោស ទណ្ឌិតចំនួន៣នាក់ រួមមាន បុរសម្នាក់ និង ស្ត្រី២នាក់ ជាប់គុកពី១៨ទៅ២០ខែ ដដែល ពីបទ: «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ប្រព្រឹត្តចន្លោះពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០២០...
នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកពីររូប បានឃោសនាបំប៉ោង ពីបញ្ហាសមុទ្រចិនខាងត្បូងម្តងទៀត ដោយបានអះអាងថា ចិនបានធ្វើ “ទង្វើដាក់សម្ពាធ និងមិនទទួល ខុសត្រូវ ”នៅសមុទ្រចិនខាងត្បូង ប្រការនេះមុខជានឹងបណ្តាល ឱ្យកើតមានរឿង ហេតុដ៏ធំជាមិនខាន ។ ហើយនៅថ្ងៃដដែល នាវាផ្ទុក យន្តហោះ Ronald Reaganរបស់កងទ័ពអាមេរិក បានធ្វើនាវាចរណ៍ ចាកចេញពីកំពង់ផែសិង្ហបុរី ធ្វើដំណើរទៅកាន់សមុទ្រចិន...
កំពង់ស្ពឺ៖ ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ ប.ស.ស. បានថ្លែងថា៖ យោងតាមអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ទាំង១០ របស់សម្តេចតេជោ ដែលបានថ្លែងឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅតាមបណ្តារោងចក្រកាលពីឆ្នាំ២០១៨ សម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ថា “បងប្អូនកម្មករនិយោជិត ក្នុងវិស័យឯកជនទាំងអស់...
ម៉ូស្គូ ៖ នាវាដឹកប្រេងរបស់រុស្ស៊ី និងចិន កំពុងធ្វើការផ្ទេរប្រេងឆៅ ពីកប៉ាល់ទៅកប៉ាល់ ដែលមានហានិភ័យខ្ពស់ នៅកន្លែង ដែលបានបង្កើតឡើងថ្មី នៅកណ្តាលមហាសមុទ្រ អាត្លង់ទិក ។ ការវិភាគបានតាមដានយ៉ាងហោច មានកប៉ាល់ដឹកប្រេងរាប់សិបគ្រឿង ដែលពាក់ព័ន្ធនឹងការផ្ទេរ ឬទទួលប្រេងឆៅ ដែលមានដើមកំណើតពីរុស្ស៊ី ដែលបន្ទាប់មកបានចេញ ដំណើរទៅកាន់គោលដៅនានា ក្នុងអាស៊ី ជាពិសេសប្រទេសចិន។ ការផ្ទេរដែលកំពុងកើតឡើងប្រហែល...
តូក្យូ ៖ ប្រមុខការរំសាយអាវុធ របស់អង្គការសហប្រជាជាតិ លោកស្រី Izumi Nakamitsu បានសង្កត់ធ្ងន់ លើតម្រូវការ ដើម្បីបញ្ជាក់ឡើងវិញ នូវសន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ ជាសសរស្តម្ភ នៃប្រព័ន្ធសន្តិសុខ ពិភពលោក បន្ទាប់ពីការគម្រាម របស់រុស្ស៊ីក្នុងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន ខណៈដែលប្រទេសនានា ប្រមូលផ្តុំគ្នាសម្រាប់សន្និសីទ...
កំពង់ចាម ៖ ក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ នៅមន្ទីរផែនការខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ដើម្បីចូលទៅជិត និងកំណត់និយមន័យ ទំនាក់ទំនងចិន-អាមេរិក ក្នុងលក្ខខណ្ឌ នៃការប្រកួតប្រជែង ជាយុទ្ធសាស្ត្រ និងចាត់ទុកប្រទេសចិន ជាគូប្រជែងចម្បង ហើយបញ្ហាប្រឈម រយៈពេលវែងដ៏ធ្ងន់ធ្ងរបំផុត គឺការយល់ខុសរវាង ទំនាក់ទំនងចិន និងអាមេរិក និងការមើលរំលងការ អភិវឌ្ឍន៍របស់ប្រទេសចិន...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន ឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិក ធ្វើតាមផែនការដាក់ ពង្រាយកងទ័ពមីស៊ីល របស់ខ្លួននៅក្នុងប្រទេសជប៉ុន ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការលើកឡើងខាងលើ ក្នុងការឆ្លើយតបនឹង ការស៊ើបអង្កេត របស់សារព័ត៌មាន ទាក់ទងនឹងបញ្ហានេះ។ លោក...