Breaking: រដ្ឋមន្ត្រីលោកស្រី Anniken Huitfeldt បានដោះស្រាយបញ្ហា នៃការគាំទ្រមនុស្សធម៌ សម្រាប់អ៊ុយក្រែន ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមTwitter ផ្លូវការរបស់លោកស្រី រដ្ឋមន្រ្តីការបរទេសន័រវេស នៅមុននេះបន្តិច ដោយបានធ្វើការសន្ទនាជាមួយសមភាគី ប៉ូឡូញ លោក Zbigniew Rau។ ប្រែសម្រួលដោយ៖ សយ សុភា
អ៊ុយក្រែន៖ ការខូចខាតអគារក្នុងទីក្រុងគៀវ, រថក្រោះអ៊ុយក្រែននៅតំបន់ Lugansk, ទាហានអ៊ុយក្រែននៅទីក្រុង Kyiv បំណែកនៃរថក្រោះរុស្ស៊ី ដែលត្រូវបានបំផ្លាញនៅជិត Kharkiv, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយសុភា
បរទេស៖ មហាសេដ្ឋី និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានអះអាងកាលពីថ្ងៃសៅរ៍ថា កម្មវិធីអ៊ីនធឺណិតផ្កាយរណបរបស់លោក Starlink ឥឡូវនេះគ្របដណ្តប់អ៊ុយក្រែន បន្ទាប់ពីការស្នើសុំជំនួយពីឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសលោក Mykhailo Fedorov ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២...
Braking: សេចក្តីថ្លែងការណ៍អាស៊ាន ជុំវិញស្ថានការណ៍ នៅអ៊យក្រែន។
ផែនទីបង្ហាញ ប្រទេស គាំទ្រនៅជាមួយអ៊ុយក្រែន។
បរទេស៖ ប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តផ្គត់ផ្គង់ ឱ្យទីក្រុងគៀវ ជាមួយនឹងប្រព័ន្ធអាវុធប្រឆាំងរថក្រោះចំនួន 1 000 ក៏ដូចជាមីស៊ីល ‘Stinger’ ចំនួន 500 ពីឃ្លាំងស្តុករបស់កងទ័ពអាល្លឺម៉ង់, នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Steffen Hebestreit បានប្រកាសកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ចំពេលមានវិបត្តិអ៊ុយក្រែន មានរបាយការណ៍ដែលបង្ហាញថា យន្តហោះដ៏ធំបំផុតរបស់ពិភពលោកត្រូវបានបំផ្លាញ។ ទោះយ៉ាងណាមិនទាន់មានការបញ្ជាក់អំពីបញ្ហានេះក៏ដោយ។ ត្រូវបានគេអះអាងថា ជាយន្តហោះដ៏ធំបំផុតរបស់ពិភពលោក Antonov An-225 ត្រូវបានកត់ត្រាចុងក្រោយនៅអាកាសយានដ្ឋាន Hostomel (GML) ។ នេះបើយោងតាមវែបសាយ MSN បានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ យោងតាមទិន្នន័យហោះហើរនាពេលថ្មីៗនេះ យន្តហោះដែលមានលេខចុះបញ្ជី UR-82060 បានទៅដល់អាកាសយានដ្ឋាន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋចំនួន ៤៥៣ នាក់ ក្នុងឃុំសន្លុង និងឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព លោក កៅ ថាច ប្រធានក្រុមជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេសបាននិយាយ នៅថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីភាគច្រើនស្ថិតនៅចម្ងាយត្រឹមតែ 18.6 ម៉ាយ (30 គីឡូម៉ែត្រ) ពីភាគកណ្តាលទីក្រុងគៀវ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអង់គ្លេស ក៏បានព្រមានរុស្ស៊ីថា ជនរងគ្រោះ និងរបួស “ទំនងជាធ្ងន់ និងធំជាងការរំពឹងទុក ឬទទួលស្គាល់ដោយវិមានក្រឹមឡាំង”។...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev មិនបានច្រានចោលការធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិ (ការ ធ្វើ ឬ ការផ្ទេររបស់អ្វីមួយដែលជារបស់ឯកជន ឬ របស់ជាតិដទៃ ឲ្យទៅជារបស់ជាតិ, របស់រដ្ឋវិញ) ដែលមានមូលដ្ឋាននៅរុស្ស៊ីរបស់ជនបរទេសដែលបានចុះបញ្ជីនៅក្នុង “យុត្តាធិការអរិភាព” នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យមានការសម្រេចចិត្តជាបន្ទាន់ ស្តីពីសមាជិកភាពសហភាពអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន ដោយនិយាយថា “ពេលវេលាដ៏សំខាន់បានមកដល់ហើយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ដែលជាថ្ងៃទីបីនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន លោក Zelensky បាននិយាយថា លោកបានពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក...
បរទេស៖ សេវាសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែនបាននិយាយថា គ្រាប់មីស៊ីលបានវាយប្រហារអគារលំនៅដ្ឋានកម្ពស់ខ្ពស់មួយនៅភាគខាងលិច នៃរដ្ឋធានីគៀវនៅព្រឹកថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុដែលត្រូវបានរាយការណ៍បានកើតឡើងចំពេលប្រតិបត្តិការយោធាដែលកំពុងបន្តរបស់រុស្ស៊ីនៅក្នុងប្រទេស។ មន្ត្រីអ៊ុយក្រែនបានផ្សព្វផ្សាយរូបថតនៃអគារមួយផ្នែកដែលត្រូវបានបំផ្លាញលើបណ្តាញសង្គម។ ពួកគេបាននិយាយថា អ្នកឆ្លើយតបដំបូងបាននឹងកំពុងជម្លៀសអ្នកស្រុក និងធ្វើការដើម្បីកំណត់ចំនួនអ្នកស្លាប់។ សេវាសង្គ្រោះបន្ទាន់ក៏បានចែករំលែកនូវអ្វីដែលពួកគេបាននិយាយថា ជាវីដេអូនៃការបាញ់មីស៊ីលត្រូវអគារ។ វាមិនច្បាស់ថា កាំជ្រួចនេះមកពីណាទេ ហើយ RT មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវវីដេអូនេះទេ៕...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានយុវជនបង្គោលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងសហការី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបន្តអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំ ឃុំតាឯក ឃុំកោះចូរ៉ាម និងឃុំស្វាយរមៀត និងឃុំព្រះប្រសប់ សរុបចំនួន៣៨០ នាក់។ បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល...
Beraking: លោកប្រធានាធិបតីអ៊ុយក្រែន Zelensky អង្វរក ឱ្យពលរដ្ឋរុស្ស៊ី ដាក់សម្ពាធលើលោក ពូទីន ឱ្យបញ្ឈប់សង្គ្រាម, នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ម៉ូស្គូៈ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ បានព្រមានថា ទីក្រុងមូស្គូ អាចប្រតិកម្មនឹងទណ្ឌកម្មរបស់លោកខាងលិច ជុំវិញការវាយប្រហាររបស់ខ្លួន លើអ៊ុយក្រែន ដោយជ្រើសរើសចេញពី កតិកាសញ្ញាអាវុធនុយក្លេអ៊ែរដែលនៅសេសសល់ចុងក្រោយ និងបង្កកទ្រព្យសម្បត្តិរបស់លោកខាងលិច។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មាន ពីភ្នាក់ងារព័ត៌មាន អាមេរិក AP នៅមុននេះបន្តិច។ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ដែលដឹកនាំដោយលោកប្រធានាធិបតី Vladimir Putin...
Breaking: ជនជាតិអ៊ុយក្រែន ១០ម៉ឺននាក់ ឆ្លងព្រំដែនចូលប្រទេសប៉ូឡូញ៖ មន្រ្តី, នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update៖ ប្រធានសហព័ន្ធ កីឡាបាល់ទាត់ប៉ូឡូញ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសប៉ូឡូញ នឹងមិនលេងការប្រកួតជម្រុះ World Cup ឆ្នាំ 2022 របស់ពួកគេជាមួយនឹង ប្រទេសរុស្ស៊ី នៅទីក្រុងមូស្គូ នៅថ្ងៃទី ២៤ ខែមីនា ខាងមុខនេះទេ ដោយសារតែការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។...
Breaking: ប្រទេសប៉ូឡូញ បដិសេធការប្រកួតជម្រុះ World Cup 2022 ទល់នឹងរុស្ស៊ី៖ សហព័ន្ធប៉ូឡូញ, នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: រដ្ឋមន្ត្រីសុខាភិបាលអ៊ុយក្រែន បាននិយាយថា ជនស៊ីវិល១៩៨ នាក់ រួមទាំងកុមារ ៣នាក់ ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ ដោយកងកម្លាំងរុស្ស៊ី ដែលវាយប្រហារប្រទេស ដែលគាំទ្រលោកខាងលិច។ នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ជនស៊ីវិលអ៊ុយក្រែន ១៩៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការឈ្លានពានរបស់រុស្ស៊ី៖ រដ្ឋមន្ត្រីសុខាភិបាល, នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
គម្រោង “ចិត្តលើផ្លូវ Mind On Mile” គឺជាគម្រោងថ្មីមួយ របស់ សភាយុវពាណិជ្ជករកម្ពុជា សាខាភ្នំពេញ ដែលបង្កើតឡើង ដើម្បីលើកកម្ពស់ស្មារតីផ្លូវចិត្ត និងលើកទឹកចិត្ត ក៏ដូចជាបង្កើតទម្លាប់ថ្មី ដល់អ្នកចូលរួមទាំងអស់ កំឡុងពេលជំងឺ កូវីដ និង អូមីក្រុន រាតត្បាត ក្នុងប្រទេស ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី 9...
បរទេស៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានផ្តល់សារប្រឆាំង ខណៈដែលគាត់បានបដិសេធការផ្តល់ឱ្យនៃការជម្លៀសរូបលោក និងនៅតែនៅតាមដងផ្លូវនៃទីក្រុង គៀវ។ យោងតាមសារព័ត៌មាន The Telegraph ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបរិហារព័ត៌មានមិនពិតដែលថា លោកបានភៀសខ្លួនចេញពីរដ្ឋធានីអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា៖ «ខ្ញុំនៅទីនេះ យើងនឹងមិនចុះញោមដោយប្រដាប់អាវុធនោះទេ។ យើងនឹងការពាររដ្ឋរបស់យើងព្រោះអាវុធរបស់យើងគឺជាការពិតរបស់យើង»។...
គៀវ៖ ទាហានអ៊ុយក្រែនបានបាញ់ប្រហាររុញច្រាន ចំពោះការវាយប្រហាររបស់រុស្ស៊ីនៅក្នុងរដ្ឋធានីគៀវ ដោយ យោធាបាននិយាយនៅព្រឹកថ្ងៃសៅរ៍ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងប៉ុនប៉ងដណ្តើមយកទីក្រុង គៀវ នៅមុនថ្ងៃរះ។ យោងតាមសារព័ត៌មាន New Straits Times ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំរុស្ស៊ី...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានបញ្ជាក់ឲ្យដឹងថា ថ្វីត្បិតអតីតនិស្សិតខ្មែរ ដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន ២៣នាក់ ចាប់ផ្តើមជួបការលំបាកខ្លះៗ ក្នុងជីវភាពរស់នៅក៏ដោយ ប៉ុន្តែ រហូតមកដល់ពេលនេះ ការវាយប្រយុទ្ធគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន នៅមិនទាន់រាលដាលដល់តំបន់ ដែលពួកគាត់រស់នៅ នៅឡើយទេ ។ បន្ថែមលើព័ត៌មានដែល បានជំរាបជូនកាលពីថ្ងៃទី២៥ និង...
ទី ២ ប្រទេសចិនផ្តួចផ្តើមនូវទស្សនៈសន្តិសុខដែលប្រកបដោយភាពរួបរួម ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព។ ការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខដែលស្របច្បាប់ របស់ប្រទេសនានាគួរតែទទួលបានគោរព។ ក្រោមកាលៈទេសៈដែលអង្គការណាតូវាតទីទៅ តំបន់ភាគខាងកើតចំនួន ៥ លើកជាបន្តបន្ទាប់ ការទាមទារស្របច្បាប់របស់រុស្ស៊ីលើវិស័យសន្តិសុខ គួរតែត្រូវទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានសមរម្យ។ទី ៣ ប្រទេសចិនបានយកចិត្ត ទុកដាក់លើការវិវត្តនៃបញ្ហាអ៊ុយក្រែនជាប់រហូត។ ស្ថានការណ៍នាបច្ចុប្បន្នគឺជាអ្វីដែលយើងមិនចង់មើលឃើញ។ ការងារបន្ទាន់នាពេលបច្ចុប្បន្ន គឺគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ ជាចាំបាច់...
Breaking: លោក Macron និយាយថា៖ «សង្គ្រាម បានវិលត្រឡប់មកអឺរ៉ុបវិញហើយ វាត្រូវបានជ្រើសរើសជាឯកតោភាគី ដោយប្រធានាធិបតីពូទីន, នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ទីភ្នាក់ងារអវកាស បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី កំពុងផ្អាកការបាញ់បង្ហោះយានអវកាសពី French Guiana និងដកបុគ្គលិកបច្ចេកទេសរបស់ខ្លួន ចេញជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ មកកាន់អ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ តាមប្រព័ន្ធវីដេអូ។ ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថាជំងឺកូវីដ ១៩ បានរីករាលដាលរយៈពេលពីរឆ្នាំមកហើយ។ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ អន្តរជាតិការចាក់វ៉ាក់សាំងជាសកលទទួល បានការវិវឌ្ឍរីក ចម្រើនយ៉ាងលេចធ្លោប៉ុន្តែនៅតែមានបញ្ហាមិនស្មើភាព ក្នុងការចែកចាយវ៉ាក់សាំងដដែល។កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅពេលដ៏ត្រឹមត្រូវ ប្រទេសចិនសូមផ្តល់សំណើ ៤ចំណុច ពោលគឺទីមួយត្រូវតែកសាង”សំណាញ់សុវត្ថិភាព ” សម្រាប់បង្កើតភាពស៊ាំឱ្យបានរឹងមាំ។ទីពីរគឺត្រូវតែពង្រឹង ”ឃ្លាំងអាវុធ”ដើម្បីប្រឆាំងការរីករាលដាល នៃជំងឺឆ្លង។ទី៣ត្រូវតែធ្វើឱ្យប្រសើរឡើងនូវ “របាំងគ្រប់គ្រង” លើវិស័យសុខាភិបាល។ទី៤គឺត្រូវពង្រឹងនិងអភិវឌ្ឍ “យុថ្កាលំនឹង”។...
Breaking: រុស្ស៊ី ផ្អាកការបាញ់បង្ហោះ យានអវកាស ពីហ្គីយ៉ាណា របស់បារាំង ជុំវិញទណ្ឌកម្ម, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ត្រូវបានស្នើសុំឱ្យជម្លៀសទីក្រុង Kyiv តាមសំណើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែបានបដិសេធសំណើនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន អាមេរិក AP នៅមុននេះបន្តិច។ លោក បានមានប្រសាសន៍ថា៖ «ការប្រយុទ្ធគឺនៅទីនេះ» ។ ប្រែសម្រួលដោយ៖ សយ សុភា